ហែលឆ្លងឧបសគ្គ ២០ឆ្នាំ៖ "បូទីកា" បង្ហាញភាពរឹងមាំក្នុងវិស័យសំណង់ និងប្តេជ្ញាចិត្តពង្រឹងសមត្ថភាពផលិត ដើម្បីឈានទៅរកការនាំចេញ

ភ្នំពេញ៖ ក្រុមហ៊ុន បូទីកា (BOTICA) ដែលជាម៉ាកយីហោខ្មែរឈានមុខគេក្នុងការផលិត និងផ្គត់ផ្គង់គ្រឿងសំណង់ បានរៀបចំពិធីអបអរសាទរខួប ២០ឆ្នាំនៃការរីកចម្រើន​របស់ខ្លួន កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

 

ចាប់ផ្តើមបោះជំហានដំបូងក្នុងឆ្នាំ ២០០៦ បច្ចុប្បន្នផលិតផលការពារជម្រាបទឹក ថ្នាំលាប និងម្នាងសិលារបស់ «បូទីកា» បានក្លាយជាចំណែកមួយនៃអត្តសញ្ញាណជាតិ តាមរយៈការផ្គត់ផ្គង់​ដល់គម្រោងស្ថាបត្យកម្មធំៗជាច្រើន ដូចជា៖ អាកាសយានដ្ឋាន​អន្តរជាតិតេជោ, ព្រះបរមរាជវាំង, រដ្ឋសភាជាតិ, ទីស្តីការគណៈរដ្ឋមន្ត្រី, មន្ទីរពេទ្យហ្លួងម៉ែ, មន្ទីរពេទ្យកាលម៉ែត, សាលារៀនអន្តរជាតិ CIA បុរីធំៗ ភូមិគ្រឹះ និងគម្រោង​ជាច្រើនទៀត។

៥

ថ្លែងនៅក្នុងពិធីអបអរសាទរដំណើរការវិវឌ្ឍ ២០ឆ្នាំបស់ក្រុមហ៊ុនបូទីកា ឧកញ៉ា កែវ បូណ៌ភិរក្ស អគ្គនាយកក្រុមហ៊ុន បូទីកា បានថ្លែងថា ទោះបីជាត្រូវហែលឆ្លងឧបសគ្គ និងព្យុះភ្លៀងជាច្រើនក្នុងរយៈពេល ២ទសវត្សរ៍នេះក្តី ក៏ក្រុមហ៊ុននៅតែអាចឈរជើង​យ៉ាងរឹងមាំ ដោយសារតែកត្តាគន្លឹះចំនួន ៣ រួមមាន៖

១. ធនធានមនុស្ស៖ បុគ្គលិករបស់ បូទីកា ជាធនធានដែលមានសមត្ថភាព និងឆ្លងកាត់ការបណ្តុះបណ្តាលច្បាស់លាស់។

 

២. បច្ចេកវិទ្យាទំនើបចុងក្រោយ៖ បូទីកា តែងតែវិនិយោគនាំចូលនូវបច្ចេកវិទ្យា​ផលិតកម្មស្តង់ដាអន្តរជាតិ ពិសេសពីប្រទេសអូស្ត្រាលី អ៊ីតាលី អាល្លឺម៉ង់ ម៉ាឡេស៊ី និងសិង្ហបុរី ដើម្បីធ្វើឱ្យផលិតផល​អាចធានាបាននូវគុណភាពខ្ពស់ឆ្លើយតប​ទៅនឹងតម្រូវការប្រើប្រាស់។

 

៣. ធនធានហិរញ្ញវត្ថុរឹងមាំ៖ ការគ្រប់គ្រង និងចាត់ចែងហិរញ្ញវត្ថុបានត្រឹមត្រូវ និងចំគោលដៅ ក្នុងរយៈពេល ២ទសវត្សរ៍មកនេះ បានអនុញ្ញាតឱ្យក្រុមហ៊ុន​ពង្រីកការផលិតជាបន្ដបន្ទាប់ និងកំពុងត្រៀមខ្លួនឆ្ពោះទៅ​រកការផលិតដើម្បីនាំចេញ​នាពេលអនាគតផងដែរ។

៤

ក្រៅពីការផលិត និងផ្គត់ផ្គង់សម្ភារៈសំណង់ បូទីកា ក៏បានបោះជំហានដ៏ធំមួយទៀត នៅឆ្នាំ ២០១៧ ក្លាយជាអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន បុរី ឡុងនី ដែលជាគម្រោងលំនៅដ្ឋាន​ដែលត្រូវបានសាងសង់ឡើងដោយមានការគិតគូរខ្ពស់លើគុណភាព សោភណ្ឌភាព និងផាសុកភាពសម្រាប់អ្នករស់នៅ។

៣

អ្វីដែលជាមោទនភាព និងជាជំហានបន្ទាប់ «បូទីកា» កំពុងអភិវឌ្ឍន៍សួនឧស្សាហកម្ម Botica Industrial Park លើផ្ទៃដីជិត ២០ហិកតា នៅតំបន់ផ្លូវជាតិលេខ៣ ដែលរំពឹងថា នឹងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋរហូតដល់ទៅជាង ១ម៉ឺននាក់។ បើតាមការគូសបញ្ជាក់ ឧកញ៉ា កែវ បូណ៌ភិរក្ស បច្ចុប្បន្នគម្រោងនេះ កំពុងទទួលបានការចាប់អារម្មណ៍ជាច្រើនពីអ្នកវិនិយោគទាំងនៅក្នុងស្រុក និងអន្តរជាតិ។

៦

ថ្លែងក្នុងពិធីនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ បានកោតសរសើរយ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំក្រុមហ៊ុន ដែលមានយុទ្ធសាស្ត្រច្នៃប្រឌិតខ្ពស់ អាចប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស ក្នុងពេលដែលពិភពលោកជួបវិបត្តិធំៗ ដូចជា វិបត្តិសេដ្ឋកិច្ច, កូវីដ-១៩ និងវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ ទាំងនេះបាន បង្ហាញឱ្យឃើញយ៉ាងច្បាស់ពី ស្មារតីសាមគ្គីភាព ភាពច្នៃប្រឌិត និងយុទ្ធសាស្ត្រ ដឹកនាំដ៏មានប្រសិទ្ធភាព ក្រោមការដឹកនាំរបស់ប្រធានគ្រប់គ្រង។

10

សម្តេចក៏បានគូសរំលេចថា ការរីកចម្រើនរបស់ បូទីកា គឺបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការលើកកម្ពស់វិស័យឯកជន ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ ក្នុងការបង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ ការចូលរួមចំណែកនេះ មិនត្រឹមតែជួយបង្កើតការងារ និងប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ឱ្យមានចីរភាព និងបរិយាបន្ន តាមរយៈ ការពង្រីកសមត្ថភាពនៃធុរកិច្ច ។

៨

គួររំឭកផងដែរថា មុនពេលឈានមកដល់ភាពជោគជ័យនៅថ្ងៃនេះ «បូទីកា» ត្រូវបានបង្កើតឡើងដោយ ឧកញ៉ា កែវ បូណ៌ភិរក្ស និងភរិយា ក្នុងឆ្នាំ២០០៤ តាមរយៈការនាំចូលផលិតផលបច្ចេកទេស BOSTIK (យីហោអាម៉េរិកដែលមានអាយុកាលជាង ១៣៧ឆ្នាំ)។ Bostik យីហោអាមេរិកក្រោយមក​ លក់ទៅអោយអូស្ត្រាលី​ និងមានប្រភពពីក្រុមហ៊ុន Total អន្តរជាតិ។

២

ក្រោយមកនៅឆ្នាំ២០០៥ ក្រុមហ៊ុន បូទីកា បានបង្កើតរោងចក្រផ្ទាល់ខ្លួននៅផ្លូវទ្រុងមាន់ និងបានប្រកាសបើកដំណើរការជាផ្លូវការនៅឆ្នាំ២០០៦ ដោយបានអភិវឌ្ឍខ្លួន​ឥតឈប់ឈរ រហូតក្លាយជាមោទនភាពជាតិដែលទទួល​ស្គាល់ដោយស្តង់ដាអន្តរជាតិមកទល់បច្ចុប្បន្ន៕

៧

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia