ចង់ទិញហ៊ុនទេ? បុរីដ៏ធំមួយនៅខ្មែរ ឡើងផ្សារហ៊ុន ដាក់លក់ភាគហ៊ុនជាសាធារណៈ តម្លៃហ៊ុនតែ១២០០រៀលក្នុង១ហ៊ុន
Toeuy HongAPRIL 20 2026849 views

កាលពីពេលថ្មីនេះ ផ្សារមូលត្រកម្ពុជា(ផ្សារហ៊ុនកម្ពុជា) បានចេញសេចក្ដីប្រកាសពីសម្រេចឲ្យ បុរី វិមានសំណាងក្នុងការចុះបញ្ជីនៅលើផ្សារហ៊ុន ដើម្បីដាក់លក់ភាគហ៊ុនជាសាធារណៈក្នុងពេលឆាប់ខាងមុខនេះ។ ដូច្នេះសាធារណៈជនទូទៅ អាចវិនិយោគទិញភាគហ៊ុន បុរី វិមានសំណាងនៅលើផ្សារហ៊ុនបាន។

 

 នៅក្នុងសេចក្ដីប្រកាសរបស់ផ្សារមូលបត្រកម្ពុជាបានឲ្យដឹងថាផ្សារមូលបត្រកម្ពុជាបានសម្រេចឯកភាពជាគោលការណ៍ លើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនៅលើទីផ្សារគោលរបស់បុរី វិមានសំណាង ដើម្បីអាចចុះបញ្ជីនិងជួញដូរជាផ្លូវការនៅលើផ្សារមូលបត្រកម្ពុជា។

 

បើយោងតាមការចុះផ្សាយនៅលើវេបសាយផ្សារមូលបត្រកម្ពុជាបានឲ្យដឹងថា ក្រុមហ៊ុន បុរី វិមានសំណាងនឹងបោះផ្សាយលក់ហ៊ុនក្នុងផ្សារដំបូង(IPO) ក្នុងតម្លៃត្រឹមតែ១២០០រៀលប៉ុណ្ណោះក្នុងមួយហ៊ុន។

 

 បើយោងតាមប្រកាសរបស់ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលនៃ បុរី វិមានសំណាងបានឲ្យដឹងថា បន្ទាប់ពីឡើងលើផ្សារហ៊ុនហើយ ផែនការអាជីវកម្មរបស់ក្រុមគឺត្រូវសាងសង់អោយបាន ១០០ ០០០ (ផ្ទះ វីឡា និងខុនដូ) សាលារៀន ៤៥កន្លៃង មន្ទីរពេទ្យ ៤៥កន្លែង ផ្សារ ៤៥កន្លៃង និងកន្លែងលេងកីឡា ៤៥កន្លែង។

 

លោកបណ្ឌិតបានបញ្ជាក់ផងដែរថា លុយដែលអ្នកវិនិយោគជាមួយ បុរី វិមានសំណាង ម.ក នៅថ្ងៃនេះ នោះផ្ទះ វីឡា ខុនដូ សាលារៀន មន្ទីរពេទ្យ ផ្សារ និងកន្លែងលេងកីឡា ក្នុងថ្ងៃអនាគត របស់បុរី វិមានសំណាង ម.ក សុទ្ធតែមានចំណែករបស់លោកអ្នក។

 

សូមបញ្ជាក់ផងដែរថា បុរី វិមានសំណាងនឹងលក់ក្នុងផ្សារដំបូង(IPO)ក្នុងពេលឆាប់ៗខាងមុខនេះ។ ចង់ទិញហ៊ុន បុរី វិមានសំណាង បងប្អូនត្រូវចេះវិនិយោគលើផ្សារហ៊ុន ជាពិសេសត្រូវតែបើកគណនីជួញដូរឲ្យបានជោគជ័យទើបឱកាសទិញភាគហ៊ុន បុរី វិមានសំណាងបាន។ របៀបបើកគណនីជួញដូរ សូមចុចទីនេះ

 

 បើចង់ដឹងកាន់តែច្បាស់ពីការវិនយោគលើផ្សារហ៊ុននិងចេះទិញភាគហ៊ុន បុរី សំណាងក៏ដូចជាភាគហ៊ុនក្រុមហ៊ុនធំៗក្នុងស្រុកជាច្រើនទៀត បងប្អូនអាចតាមដានផេក Toeuy Hong-ទឿយ ហុងនិងចូលគ្រុបតេឡេក្រាម៖ https://t.me/toeuy_hong

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia