បុរី រ៉ូស បើកលក់គម្រោងថ្មី ផ្ដល់ជូនកាដូពិសេសៗជាច្រើនដល់អ្នកទិញ
Bunthoeun KoemSEPTEMBER 4 202699 views

បុរី រ៉ូស ដែលជាអ្នកអភិវឌ្ឍន៍លំនៅឋានដ៏លេចធ្លោ និងទទួលបានការគាំទ្រយ៉ាងខ្លាំងនៅកម្ពុជា បានប្រកាសបើកលក់នូវ គម្រោងទី ៣ (Pre-Sale) របស់ខ្លួនហើយ។ គម្រោងថ្មីនេះត្រូវ បានរៀបចំឡើងយ៉ាងសម្រិតសម្រាំង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរស់នៅបែបស៊ីវីល័យ ទំនើប និងមានសុវត្ថិភាពខ្ពស់ ព្រមទាំងផ្តល់នូវឱកាសវិនិយោគអចលនទ្រព្យដែលទទួលបានផលចំណេញខ្ពស់នាពេលអនាគត។

 

ដើម្បីអបអរសាទរឱកាសបើកលក់គម្រោងថ្មីនេះ បុរី រ៉ូស ក៏បាននាំមកជូននូវកម្មវិធីប្រូម៉ូសិនពិសេស ព្រមទាំងកាដូថែមជូនយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមិនធ្លាប់មានពីមុនមក៖

 

១. ថែមជូនការដេគ័រមួយតួផ្ទះ៖ រៀបចំដេគ័រម៉ូដទាន់សម័យយ៉ាងមានប្រណីតមួយតួផ្ទះជួយឲ្យលោកអ្នកចំណេញទាំងថវិកា និងពេលវេលា ដោយគ្រាន់តែយួរវ៉ាលីសចូលរស់នៅបានយ៉ាងរហ័ស។

 

២. ឥតគិតថ្លៃសេវាកាត់ប្លង់រឹង ១០០%៖ សម្រួលរាល់នីតិវិធីច្បាប់ និងរ៉ាប់រងការចំណាយលើការផ្ទេរកម្មសិទ្ធិប្លង់រឹងជូនអតិថិជនដោយឥតគិតថ្លៃ ដើម្បីផ្តល់ទំនុកចិត្ត និងសុវត្ថិភាពផ្លូវច្បាប់កម្រិតខ្ពស់។

 

៣. ជម្រើសបង់ប្រាក់ងាយស្រួល (បង់រំលោះ 0% ការប្រាក់)៖ ផ្តល់ជូនលក្ខខណ្ឌបង់ប្រាក់ការប្រាក់ 0% រយៈពេលវែង ជួយសម្រាលបន្ទុកហិរញ្ញវត្ថុ ធ្វើឲ្យការសង់ និងការទិញផ្ទះក្នុងក្ដីស្រមៃរបស់លោកអ្នកកាន់តែងាយស្រួល និងមានភាពបត់បែន។

 

នេះជាឱកាសមាសដ៏កម្រសម្រាប់លោកអ្នកដែលកំពុងស្វែងរកលំនៅឋានដ៏ប្រណីតសម្រាប់គ្រួសារ ឬអតិថិជនដែលបំណងវិនិយោគដើម្បីចំណេញទៅថ្ងៃអនាគត។ ព័ត៌មានបន្ថែម និងការទស្សនាទីតាំងផ្ទាល់ សូមទំនាក់ទំនងមកកាន់ក្រុមការងារលក់តាមរយៈលេខទូរស័ព្ទ៖ 070 370 002, 095 370 002 ដើម្បីទទួលបានទីតាំងល្អៗមុនគេ និងការផ្តល់ជូនពិសេសៗជាច្រើនទៀត៕

 

Photo 2026 09 04 18 59 25

786354093 1690185489773517 1384760514602730546 N

786827960 1690185483106851 8295912572346848988 N

790643188 1690185486440184 2939154316216925521 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia