បច្ចុប្បន្ន មហាវិថីសម្ដេចតេជោ ហ៊ុន សែន ឬគេស្គាល់ថាផ្លូវ ៦០ ម៉ែត្រ គឺជាតំបន់ដ៏មានសក្ដានុពលបំផុតមួយសម្រាប់ការរស់នៅ និងប្រកបអាជីវកម្ម ដោយសារតែតំបន់នេះជាច្រកតភ្ជាប់ដ៏សំខាន់រវាងរាជធានីភ្នំពេញ ទៅកាន់ផ្លូវជាតិលេខ ២ ផ្លូវក្រវាត់ក្រុងទី២ ផ្លូវក្រវាត់ក្រុងទី៣ ក្រុងតាខ្មៅ និងជាពិសេសអាកាសយានដ្ឋានអន្ដរជាតិតេជោដែលជាច្រកទ្វារអាកាសអន្ដរជាតិដ៏សំខាន់ដែលតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក។
ក្រៅពីនោះតំបន់ ៦០ ម៉ែត្របានហ៊ុមព័ទ្ធដោយគម្រោងរដ្ឋ និងឯកជនជាច្រើនដូចជា៖ ផ្លូវមេធំៗ សាលារៀនអន្ដរជាតិ គម្រោងមន្ទីរពេទ្យអន្ដរជាតិ ផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់ៗ ដែលជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ។ ដោយសារតែសន្ទុះនៃការអភិវឌ្ឍ និងការប្រមូលផ្តុំនៃគម្រោងពាណិជ្ជកម្ម និងលំនៅឋានប្រណីតៗ បូករួមនឹងហេដ្ឋារចនាសម្ព័ន្ធធំទូលាយ បានធ្វើឱ្យតំបន់ភាគខាងត្បូងរាជធានីភ្នំពេញមួយនេះ ក្លាយជាប៉ូលសេដ្ឋកិច្ច និងជាតំបន់រស់នៅដ៏ស៊ីវិល័យថ្មីមួយទៀតបន្ទាប់ពីតំបន់បឹងកេងកង។

ដូច្នេះសម្រាប់លោកអ្នកដែលកំពុងស្វែងរកលំនៅឋានសម្រាប់រស់នៅ ឬប្រកបអាជីវកម្ម ដែលមានបរិយាកាសល្អនៅតំបន់ ៦០ ម៉ែត្រ អាចសម្លឹងមើលផ្ទះនៅក្នុងគម្រោងបុរី ប៉េង ហួត ដឹងស្ដា ដាយមិន បាន ខណៈបច្ចុប្បន្ននេះបុរី នៅសល់ផ្ទះក្នុងស្ដុកចំនួន ៤ ប្រភេទរួមមាន៖ វីឡាព្រីន វីឡាភ្លោះ វីឡាកូនកាត់ និងផ្ទះអាជីវកម្ម។ ហើយផ្ទះនីមួយៗ ត្រូវបានសាងសង់យ៉ាងសម្រឹតសម្រាំង និងមានគុណភាពខ្ពស់សម្រាប់ការរស់នៅ និងត្រូវបានសាងសង់រួចរាល់ ១០០% ដែលអតិថិជនអាចចូលរស់នៅ ឬបើកអាជីវកម្មបានភ្លាមៗតែម្ដង។
ចំពោះផ្ទះដែលមានក្នុងស្ដុកមានដូចជា៖ វីឡាព្រីនផ្ទះលេខ 31A, 29A, 27A វីឡាភ្លោះមានផ្ទះលេខ 81 និង 87 ដែលស្ថិតនៅលើផ្លូវ R05។ វីឡាកូនកាត់ផ្ទះលេខ 77 និង 55 ដែលស្ថិតនៅលើផ្លូវ R10។ ផ្ទះអាជីវកម្មផ្ទះលេខ 74, 78, 80 និងផ្ទះលេខ 82 ស្ថិតនៅលើបណ្ដោយផ្លូវ C01 និងផ្ទះអាជីវកម្មផ្ទះលេខ 26 ដល់ 88 ដែលស្ថិតនៅលើបណ្ដោយផ្លូវ C02។

គួរបញ្ជាក់ថា គម្រោង បុរី ប៉េង ហួត ដឹស្ដា ដាយមិន ត្រូវបានអភិវឌ្ឍន៍លើផ្ទៃដីសរុបប្រមាណ ៤០ ហិកតា ដោយមានបរិយាកាសរស់នៅប្រកបដោយផាសុកភាព សុវត្ថិភាព និងមានប្រជាពលរដ្ឋចូលមករស់នៅយ៉ាងច្រើនកុះកររួចជាស្រេច។
សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញមកសាកសួរព័ត៌មានលម្អិតនៅការិយាល័យលក់ផ្ទាល់នៃគម្រោង ដឹស្ដា ដាយមិន ឬនៅតាមការិយាល័យលក់របស់ បុរី ប៉េង ហួត ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងណាត់ជួបសហការីផ្នែកលក់តាមរយៈលេខទូរសព្ទ 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ៕



