បុរី ប៉េង ហួត គឺជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានបទពិសោធន៍រយៈពេល ២០ ឆ្នាំរួចមកហើយនៅក្នុងមួយវិស័យមួយនេះ។ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុនបានធ្វើការវិនិយោគសាងសង់គម្រោងលំនៅឋានធំៗជាបន្ដបន្ទាប់ និងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន និងជាពិសេសបានជួយជំរុញការអវិភិវឌ្ឍន៍វិស័យអចលនទ្រព្យកម្ពុជា ឲ្យកាន់តែរីកចម្រើនផងដែរ។
យ៉ាងណាមិញ ក្នុងនាមជាអ្នកអភិវឌ្ឍន៍លំនៅឋានដ៏រឹងមាំនៅកម្ពុជា កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ បុរី ប៉េង ហួត ក៏បានបើកគម្រោងថ្មីរបស់ខ្លួនមួយទៀតដែលមានឈ្មោះថា (ភូមិនិម្មិត) មានទីតាំងស្ថិតនៅចំណុចកណ្ដាលនៃខណ្ឌច្បារអំពៅ ដែលបច្ចុប្បន្នជាទីតាំងដ៏មានសក្ដានុពលមួយស្ថិតនៅភាគខាងត្បូងឈៀងខាងកើត រាជធានីភ្នំពេញ។ ដោយគម្រោងថ្មីនេះត្រូវបានអភិវឌ្ឍន៍ផ្ទៃដីទំហំ ៣៥ ហិកតាក្រោមទុនវិនិយោគចំនួន ៣០០ លានដុល្លារ។

តាមព័ត៌មានដែល Business Cambodia ទទួលបាន មូលហេតុដែលបុរី ប៉េង ហួត អភិវឌ្ឍន៍គម្រោងនេះឡើងដោយសារក្រុមហ៊ុន មើលឃើញការវិវត្តដ៏ឆាប់រហ័សនៃតម្រូវការរស់នៅរបស់ប្រជាជនកម្ពុជាសម័យថ្មី ស្របពេលដែលតំបន់អភិវឌ្ឍន៍គម្រោងនេះកំពុងរីកដុះដាលដោយហេដ្ឋារចនាសម្ព័ន្ធធំៗដូចជា ស្ពានព្រែកប្រា-ចាក់អង្រែក្រោម, ផ្លូវក្រវាត់ក្រុង និងមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗថ្មីៗជាច្រើន ដែលកំពុងប្រែក្លាយតំបន់នេះឱ្យទៅជាចំណុចប្រសព្វនៃកំណើនសេដ្ឋកិច្ច។
គម្រោងភូមិនិម្មិតនេះ ជាគម្រោងដំបូងនិងជាការចាប់ផ្តើមការអភិវឌ្ឍដំណាក់កាលទី៣ នៃគម្រោងមេធំ គឺគម្រោងវិបុលភូមិ ខណៈដំណាក់កាលទី២ មានគម្រោងមេ អេកូខូលិកសិន និង ដំណាក់កាលទី២ គម្រោងមេ ហ្គ្រេនស្តាផ្លាទីនីម។

គម្រោង ភូមិនិម្មិត គឺជាគម្រោងកូនច្បងនៃគម្រោងមេវិបុលភូមិ ដែលជាចំនុចចាប់ផ្តើមនៃអ្វីដែលកាន់តែអស្ចារ្យសម្រាប់បែបផែនជីវិតlifestyle កាន់តែទំនើបនិងកាន់តែថ្មី។ គម្រោងភូមិនិម្មិតជាគម្រោងទី១ ដែលមានសួនសាធារណៈមុខគម្រោងធំជាងគេប្រវែង ១ គីឡូម៉ែត្រ និងមហាវិថីធំទូលាយជាងគេបន្ទាប់ពីសួននិងមហាវិថីអេកូខូលិកសិន ក្នុងតំបន់អភិវឌ្ឍរបស់យើងនេះ។ មានទីតាំងស្ថិតនៅជាប់នឹងគម្រោងសួនកម្សាន្តថ្មី ដែលមានផ្ទៃព្រែកសិប្បនិម្មិតទំហំរហូតដល់ ២០ ហិកតា ដែលនឹងនាំមកនូវបទពិសោធន៍នៃការរស់នៅដ៏ទំនើបជូនដល់អតិថិជនក្នុងគម្រោងនេះ ឱ្យស្របតាមស្តង់ដារនៃការរស់នៅកម្រិតតំបន់ និងអន្តរជាតិ។
ចំពោះម៉ូតផ្ទះដែលស្ថិតនៅក្នុងគម្រោង 'ភូមិនិម្មិត'នេះគឺសុទ្ធសឹងតែជាប្រភេទវីឡាលំដាប់កំពូលចុងក្រោយដោយមានសរុបចំនួន ១៣ ប្រភេទផ្ទះដូចជា៖ វីឡា កូនកាត់ LM, វីឡាភ្លោះ ព្រេស្ទិជ, វីឡា ភ្លោះ ម៉ូដឺន, វីឡា ភ្លោះ អេ, វីឡា ភ្លោះ ប៊ី, វីឡា ចាស្មីនណា ម៉ូដឺន, វីឡា ព្រីនសេសស៍, វីឡា រ៉ូហ្សាណា ម៉ូដឺន, វីឡា រ៉ូហ្សាណា ម៉ូដឺន អេ, វីឡា ព្រីនស៍, វីឡា ឃ្វីន, វីឡា ឃីង ម៉ាជេស្ទីក និងវីឡា ឃីង ហ្គ្រេន។ ដោយក្នុងនោះ វីឡាកូនកាត់ LM តម្លៃក្រោម ២០ម៉ឺនដុល្លា វីឡាភ្លោះ Prestige តម្លៃត្រឹម ២៥ ម៉ឺនដុល្លា វីឡាទោលខ្នាតតូចត្រឹមតែជិត ៥០ម៉ឺនដុល្លា វីឡាទោលខ្នាតធំ KG តម្លៃចាប់ពីជាង ២លានដុល្លា។

អ្វីដែលកាន់ពិសេសក្រុមហ៊ុនក៏បានបញ្ចេញផ្ទះថ្មីប្រចាំឆ្នាំ ២០២៦ មាន១ប្រភេទ ជាម៉ូតផ្ទះថ្មីសន្លាងក្នុងឆ្នាំនេះនោះគឺ វីឡាភ្លោះ ព្រេស្ទីជ វីឡាភ្លោះម៉ូដថ្មីនេះ ត្រូវបានបង្កើតឡើងជាពិសេសដើម្បីបំពេញ តម្រូវការទីផ្សារ ដោយឈរនៅចន្លោះកណ្តាលរវាងម៉ូដ វីឡាភ្លោះ A និង វីឡាភ្លោះ Modern និងដើម្បីឆ្លើយតបទៅនឹងអតិថិជនដែលស្រឡាញ់ភាពស៊ីវីល័យ ដោយផ្តល់ជូននូវផ្ទះដែលមានរចនាបថទំនើប មានពន្លឺចេញចូលល្អ និងមានសោភ័ណភាពស្រស់ស្អាត ជាមួយ តម្លៃមួយដែលកាន់តែសមរម្យ និងងាយស្រួលក្នុងការសម្រេចចិត្តជាម្ចាស់ផ្ទះ ហើយការជ្រើសរើសឈ្មោះ "Twin Prestige" គឺដើម្បីឆ្លុះបញ្ចាំងកិត្តិយស កិត្យានុភាព និងភាពឧត្តុង្គឧត្តមរបស់ម្ចាស់ផ្ទះ។
តាមផែនការដែលបានគ្រោងទុក បុរី ប៉េង ហួត នឹងបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងគម្រោង និងប្រគល់សោរផ្ទះជូនអតិថិជន ចូលរស់នៅក្នុង ភូមិនិម្មិត នេះនៅក្នុងរយៈពេល ២ ឆ្នាំខាងមុខទៀត។ ខណៈបច្ចុប្បន្នការសាងសង់កំពុងសម្រុកធ្វើយ៉ាងសស្រាក់សស្រាំ ដើម្បីសម្រេចឲ្យបានតាមផែនការដែលបានកំណត់។
ដូច្នេះសម្រាប់លោកអ្នកដែលកំពុងស្វែងរកផ្ទះថ្មីសម្រាប់រស់នៅ ឬវិនិយោគ នៅក្នុងគម្រោងខាងលើ សូមអញ្ជើញមកកាន់ការិយាល័យលក់បុរី ប៉េង ហួត ហ្គ្រេនស្តា ផ្លាទីនីម ខណ្ឌច្បារអំពៅ ឬទំនាក់ទំនងមកកាន់ សហការីផ្នែកលក់តាមរយៈទូរសព្ទលេខ៖ 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ដើម្បីទទួលបានព័ត៌មានលម្អិត៕






