ក្រុមហ៊ុន បុរី ប៉េង ហួត បានប្រកាសដាក់លក់ដីឡូត៌ចំនួន ៦ ប្លង់ ដែលមានទីតាំងនៅក្នុងគម្រោង ដឹស្ដា ជូមីរ៉ាហ៍ ស្ថិតនៅជាប់នឹងផ្លូវជាតិលេខ ៦A ដែលបច្ចុប្បន្នជាទីតាំងដ៏មានសក្ដានុពលបំផុតមួយនៅប៉ែកខាងជើងឆៀងខាងកើតនៃរាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីបុរី ប៉េង ហួត មកកាន់ Business Cambodia បានឲ្យដឹងថា ដីឡូត៌ទាំង ៦ ប្លង់នេះមានផ្សេងៗគ្នាដូចជា៖ ទំហំ 20m x 27.80m ទំហំ 20m x 30.20m ទំហំ 20m x 33.40m ទំហំ 20m x 36.70m ទំហំ 20m x 39.90m និងទំហំ 20m x 43.10m ដោយទំហំដីនេះ គឺអាចធ្វើសាងសង់លំនៅឋានខ្លួនឯងក៏បាន ធ្វើឃ្លាំងសម្រាប់ស្តុកទំនិញ ឬបើកអាជីវកម្មខ្នាតណាក៏បាន ខណៈតំបន់នេះគឺមានមនុស្សរស់នៅច្រើន និងហ៊ុំព័ទ្ធដោយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ ក្នុងនោះអតិថិជនក៏អាចទិញតែមួយប្លង់តែម្ដងក៏បាន។ ចំពោះតម្លៃវិញគឺដាក់លក់ ៥០០ ដុល្លារនៅក្នុង ១ ម៉ែត្រការ៉េ។

អ្វីដែលកាន់តែពិសេស គម្រោង បុរី ប៉េង ហួត ដឹស្ដា ជូមីរ៉ាហ៍ បច្ចុប្បន្នបានសាងសង់រួចរាល់ ១០០% ដោយមានអតិថិជនចូលរស់នៅ និងប្រកបអាជីវកម្មប្រមាណ ៩៩% រួចទៅហើយ។ ទីតាំងដីនេះមានឧត្តមភាពខ្លាំង ដោយស្ថិតជាប់ផ្លូវជាតិលេខ ៦A ដែលជាសរសៃឈាមសេដ្ឋកិច្ចតភ្ជាប់រាជធានីភ្នំពេញ ទៅកាន់បណ្តាខេត្តសំខាន់ៗ។
ចំពោះលក្ខណៈពិសេសក្នុងគម្រោងមានដូចជា សួនច្បារ កន្លែងក្មេងលេង ក្លឹបហាត់ប្រាណ និងមានផ្ទះវីឡាទោល វីឡាភ្លោះ វីឡាកូនកាត់ និងផ្ទះហ្សបហោស៍ ដ៏ស្រស់ស្អាត។ លើសពីនេះ បរិយាកាសនៅទីនោះមានភាពស្រស់ស្រាយ និងខ្យល់អាកាសបរិសុទ្ធ ដោយសារស្ថិតនៅចន្លោះទន្លេសាប និងទន្លេមេគង្គ។
ចំពោះការបង់ប្រាក់វិញ លោកអ្នកអាចធ្វើការជ្រើសរើសគោលការណ៍បង់ជាមួយបុរីផ្ទាល់បានយ៉ាងងាយស្រួល។ ដូច្នេះសម្រាប់លោកអ្នកដែលចង់បានដីឡូត៌ទាំង ៦ ប្លង់ដូចបានជម្រាបខាងលើ សូមទាក់ទងទៅកាន់បុរី ប៉េង ហួត ដើម្បីសាកសួរព័ត៌មានបន្ថែមបានតាមរយៈលេខទូរស័ព្ទ 016/017 596 789៕




