ភ្នំពេញ៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងបង្កលក្ខណៈងាយស្រួលដល់ម្ចាស់លំនៅឋាន ក្រុមហ៊ុន បុរី ប៉េង ហួត បានបញ្ចេញសេវាកម្មផ្ទេរកម្មសិទ្ធិ ឬកាត់ប្លង់អចលនទ្រព្យ ជូនដល់អតិថិជនគ្រប់គម្រោងទាំងអស់របស់បុរី ប៉េង ហួត ដែលមានបំណងចង់ធ្វើការផ្ទេរកម្មសិទ្ធិ ឬកាត់ប្លង់អចលនទ្រព្យ ឱ្យបានស្របច្បាប់ ប្រកបដោយភាពរហ័ស និងទំនុកចិត្តខ្ពស់។

ការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ គឺជាកិច្ចការងារដ៏មានសារៈសំខាន់បំផុត ដើម្បីធានាបាននូវសិទ្ធិកាន់កាប់ស្របច្បាប់ពេញលេញ។ យល់ច្បាស់ពីតម្រូវការចង់បានសេវាកម្មមួយដែល «លឿន រហ័ស និងមានទំនុកចិត្ត» សម្រាប់យកទៅប្រើប្រាស់តាមតម្រូវការផ្ទាល់ខ្លួននោះ ក្រុមការងារជំនាញរបស់ បុរី ប៉េង ហួត បានត្រៀមលក្ខណៈរួចជាស្រេចនៅការិយាល័យសេវាកម្មអតិថិជន ដើម្បីបម្រើជូនបងៗអតិថិជនទាំងអស់។
តាមរយៈការប្រើប្រាស់សេវាកម្មខាងលើ អតិថិជននឹងទទួលបានអត្ថប្រយោជន៍សំខាន់ៗដូចជា៖
· ចំណេញពេលវេលា៖ នីតិវិធីច្បាស់លាស់ មិនស្មុគស្មាញ និងទាន់ចិត្ត។
· វិជ្ជាជីវៈខ្ពស់៖ ដំណើរការការងារប្រកបដោយទំនុកចិត្ត និងការទទួលខុសត្រូវ។
· ប្រឹក្សាយោបល់ឥតគិតថ្លៃ៖ ទទួលបានការណែនាំយ៉ាងលម្អិតពីអ្នកជំនាញច្បាប់ និងអចលនទ្រព្យដោយមិនគិតកម្រៃ។
សម្រាប់អតិថិជនដែលមានចម្ងល់ ឬចង់ស្វែងយល់ព័ត៌មានបន្ថែម អាចអញ្ជើញទៅកាន់ ការិយាល័យសេវាកម្មអតិថិជន បុរី ប៉េង ហួត ដែលមានទីតាំងស្ថិតនៅទល់មុខសួនអឺរ៉ុប (PH Euro Park) ឬក៏អាចធ្វើការទំនាក់ទំនងផ្ទាល់មកកាន់សហការីផ្នែកលក់តាមរយៈទូរសព្ទលេខ៖ 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗។
សូមជម្រាបថា បុរី ប៉េង ហួត គឺក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលបានអភិវឌ្ឍន៍គម្រោងជាងច្រើនកន្លែង និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន។ ហើយកាលពីពេលថ្មីៗកន្លងទៅនេះ បុរី ប៉េងង ហួត ក៏ទើបនឹងបានបើកលក់គម្រោងថ្មី (ភូមិនិម្មិត) ដែលមានទីតាំងស្ថិតនៅតំបន់ច្បារអំពៅ។
គម្រោងថ្មីនេះត្រូវបានអភិវឌ្ឍន៍លើផ្ទៃដី ៣០ ហិកតា និងបានសាងសង់នូវលំនៅឋានប្រណិតៗចំនួន ១៣ ប្រភេទរួមមាន៖ ៖ វីឡា កូនកាត់ LM, វីឡាភ្លោះ ព្រេស្ទិជ, វីឡា ភ្លោះ ម៉ូដឺន, វីឡា ភ្លោះ អេ, វីឡា ភ្លោះ ប៊ី, វីឡា ចាស្មីនណា ម៉ូដឺន, វីឡា ព្រីនសេសស៍, វីឡា រ៉ូហ្សាណា ម៉ូដឺន, វីឡា រ៉ូហ្សាណា ម៉ូដឺន អេ, វីឡា ព្រីនស៍, វីឡា ឃ្វីន, វីឡា ឃីង ម៉ាជេស្ទីក និងវីឡា ឃីង ហ្គ្រេន៕



