ភ្នំពេញ៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ បុរី គៀងហ៊ត នឹងរៀបចំពិធីបើកសម្ពោធសាកល្បង (Soft Opening) គម្រោង «មរតក និល» ដែលជាគម្រោងទី៧ ស្ថិតនៅក្នុងបុរី គៀងហ៊ត ៥០ម៉ែត្រ។ គម្រោងនេះត្រូវបានរចនាឡើងសម្រាប់អ្នកដែលស្រឡាញ់ការរស់នៅបែបតិចនិយម (Minimalist Living) ដោយផ្តោតលើភាពសាមញ្ញ សោភ័ណភាព និងការប្រើប្រាស់លំហឱ្យមានប្រសិទ្ធភាព ព្រមទាំងបង្កើតសហគមន៍រស់នៅបែបទាន់សម័យ ប្រកបដោយផាសុកភាព និងគុណភាពជីវិត។

គម្រោង មរតក និល ជាប្រភេទផ្ទះវីឡាកូនកាត់ម៉ូតថ្មី ដែលមានការរៀបចំលំហរស់នៅយ៉ាងសមស្រប រួមមាន 2 បន្ទប់គេង និង 3 បន្ទប់ទឹក ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់គ្រួសារសម័យថ្មី។ អតិថិជនអាចជ្រើសរើសបានទាំង ប្រភេទផ្ទះមានរបង និង ប្រភេទផ្ទះអត់របង ទៅតាមរបៀបរស់នៅ និងចំណង់ចំណូលចិត្តរបស់ខ្លួន។
លំនៅឋាន មរតក និល ជាគម្រោងប្រណិត និងជាលំនៅឋានផ្សារភ្ជាប់ជាមួយធម្មជាតិបៃតង ដែលបរិយាកាសក្នុងគម្រោងទាំងមូលបម្រើដល់ការរស់នៅរបស់អតិថិជន ជាពិសេសនោះ ល្អសមស្របសម្រាប់អតិថិជនដែលស្វែងរកផ្ទះដែលផ្តល់តម្លៃលើការរស់នៅ។

ទិញក្នុងឱកាសនេះគឺតម្លៃចាប់ពី $59,000 ឡើងទៅ លោកអ្នកអាចក្លាយជាម្ចាស់លំនៅឋានដែលរួមបញ្ចូលទាំងការរចនាបែបទំនើប បរិយាកាសសហគមន៍ប្រកបដោយសុវត្ថិភាព និងការរស់នៅដែលផ្តោតលើគុណភាពជីវិត។
គម្រោង បុរី គៀងហ៊ត 50ម៉ែត្រ ស្ថិតនៅតំបន់ដែលកំពុងតែអភិវឌ្ឍន៍ ជាប់ផ្លូវរដ្ឋ 30ម៉ែត្រព្រៃសរ ក្បែរតំបន់ចម្ការដូង ដែលចំណាយពេលត្រឹមតែ 7នាទីប៉ុណ្ណោះមកដល់ទីតាំងគម្រោង ។ សម្រាប់ការធ្វើដំណើរត្រឹមតែប៉ុន្មាននាទីទៅកាន់ ផ្សារទំនើប សាលារៀន មន្ទីពេទ្យ និងជាប់ផ្លូវធំខ្វែងខ្វាត់ជុំវិញគម្រោងផ្ទាល់ ។

សូមអញ្ជើញមកចូលរួមកម្មវិធី Soft Opening ទទួលយកពីព័ត៌មានលម្អិតនៃគម្រោង និងការប្រឹក្សាពីក្រុមការងាររបស់យើង។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកលេខទូរស័ព្ទ៖ 016 685 687៕



