ការសម្ពោធវីឡាម៉ូតថ្មី កូនកាត់ VISTA ជាមួយតម្លៃកាន់តែល្អមិនធ្លាប់មាននៅបុរីចន្ទគីរី
Bunthoeun KoemAUGUST 8 2026

ក្រុមហ៊ុន ISI LAND បានប្រារព្ធពិធីសម្ពោធបើកលក់ជាផ្លូវការនូវប្រភេទផ្ទះម៉ូតថ្មីចុងក្រោយគេ វីឡាកូនកាត់ VISTA នៃបុរីចន្ទគីរី កាលពីថ្ងៃ សៅរ៍ ទី 08 ខែ សីហា ឆ្នាំ2026 កន្លងមកនេះ។ ការបើកលក់ជាផ្លូវការនៃប្រភេទវីឡាម៉ូតថ្មីរបស់ បុរី ចន្ទគីរី នេះ មិនត្រឹមតែជាការអបអរសាទរសមិទ្ធផលថ្មីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ ISI LAND ក្នុងការអភិវឌ្ឍគម្រោងលំនៅឋានដែលផ្តោតលើគុណភាព ដើម្បីការរស់នៅកាន់តែប្រសើរ ប្រកបដោយផាសុកភាព និងការកសាងសហគមន៍ដែលមានគុណតម្លៃរយៈពេលវែងសម្រាប់ប្រជាជនកម្ពុជា។

 

Photo 2026 08 08 14 17 30

 

វីឡាម៉ូតថ្មីសន្លាង កូនកាត់ VISTA នេះបានរចនាផ្តោតលើភាពធំទូលាយ និងមានភាពបត់បែនខ្ពស់ ដើម្បីបំពេញតម្រូវការ នៃការរស់នៅប្រចាំថ្ងៃ អមជាមួយលំហធម្មជាតិបៃតងស្រស់បំព្រង។ ការរចនាជណ្តើរខិត ទៅចំហៀងផ្ទះបានផ្តល់នូវ លំហកាន់តែធំទូលាយដល់បន្ទប់ជួបជុំគ្រួសារ ក៏ដូចជាកន្លែងទទួលទានអាហារ និងផ្ទះបាយ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងកាន់ តែជិតស្និទ្ធដល់សមាជិកគ្រួសារ។ វីឡាកូនកាត់ VISTA សាងសង់ប្រើប្រាស់សម្ភារមានស្តង់ដា ដែលរចនាផ្តោតសំខាន់ លើគោលគំនិត «ខ្លឹម» និង «ល្អគន់ មិនមែនល្អឆើត» ពោលគឺផ្ទះរស់នៅកាន់តែយូរ កាន់តែងាយស្រួល ជាមួយសម្រស់ ស្រស់ស្អាតមិនងាយជិនណាយ។ បុរីចន្ទគីរីក៏ប្រកាន់ខ្ជាប់នូវគុណភាព ភាពផ្ចិតផ្ចង់ និងភាពឋិតឋេរ ដែលរចនាគិតគូរ ដល់ពន្លឺធម្មជាតិ និងខ្យល់ចេញចូលគ្រប់គ្រាន់ ព្រមទាំងហ៊ុមព័ទ្ធដោយរុក្ខជាតិបៃតងនៃសហគមន៍ដ៏រស់រវើកតាមដងព្រែក ស្ទឹងព្រែកត្នោត។

 

Photo 2026 08 08 14 17 10

 

សព្វថ្ងៃ បុរីចន្ទគីរី មានគ្រួសារកំពុងរស់នៅក្នុងសហគមន៍បែបធម្មជាតិដល់ទៅជាង 400 គ្រួសារ ហើយស្ថិតក្នុងតំបន់ អភិវឌ្ឍន៍ដ៏មានសក្ដានុពលនៅប៉ែកខាងត្បូងរាជធានីភ្នំពេញ មានចម្ងាយត្រឹម 15 នាទីពី អាកាសយានដ្ឋានអន្តរជាតិ តេជោ និង 10 នាទីពីផ្សារទំនើប អ៊ីអន មានជ័យ និងត្រឹមតែ 1 នាទីពីផ្សារសហគមន៍ ខេ ម៉ល ព្រែកត្នោតប៉ុណ្ណោះ ព្រមទាំង ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត ដូចជាសាលារៀនអន្តរជាតិ មន្ទីរពេទ្យ និងផ្លូវជាតិ ផ្លូវក្រវ៉ាតក្រុងខ្វាត់ខ្វែង ផ្តល់ភាព ងាយស្រួលដល់ជីវិតប្រចាំថ្ងៃ និងការធ្វើដំណើរជិតឆ្ងាយផងដែរ។

 

Photo 2026 08 08 14 17 40

 

ក្រុមហ៊ុន ISI LAND ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2013 ដោយស្ថាបត្យករ លោក កាំង ហុក និងជាសមាជិកនៃក្រុមហ៊ុន ISI GROUP បានប្រកាន់ខ្ជាប់នូវគោលការណ៍ គុណភាព ភាពឋិតឋេរ និងភាពផ្ចិតផ្ចង់ ក្នុងការអភិវឌ្ឍគម្រោងនេះ ក៏ដូចជាគម្រោងអចលនទ្រព្យដទៃទៀត។ ជាក់ស្តែង ផ្ទះវីឡាកូនកាត់ VISTA នៃបុរីចន្ទគីរី គឺជាការឆ្លុះបញ្ចាំង ពីការប្តេជ្ញាចិត្តនេះ តាមរយៈការបង្កើតលំនៅឋានដែលមានគុណភាព ការរចនាគិតគូរដល់ការរស់នៅ និងសហគមន៍ជុំវិញ ដើម្បីបង្កើតការស់នៅកាន់តែប្រសើរ និងភាពគង់វង្សយូរអង្វែងនាពេលអនាគត។

 

Photo 2026 08 08 14 16 37 (2)

 

ចំណាយត្រឹមតែ 500 ដុល្លារក្នុងមួយខែ លោកអ្នកអាចក្លាយជាម្ចាស់ វីឡាកូនកាត់ VISTA តម្លៃចាប់ពីជាង 9ម៉ឺនដុល្លារ ឡើងទៅ នៅបុរីចន្ទគីរី 2។ សូមអញ្ជើញមកទស្សនាផ្ទះគម្រូពិតនៅថ្ងៃនេះ ឬទាក់ទងមកកាន់លេខទូរស័ព្ទ៖ 061 888 580 | 015 588 580 ដើម្បីទទួលបានព័ត៌មានបន្ថែមទាក់ទងនឹងបុរីចន្ទគីរីក៏ដូចជាប្រភេទផ្ទះថ្មីនេះ៕

 

Photo 2026 08 08 14 17 58

Photo 2026 08 08 14 17 49

Photo 2026 08 08 14 16 28

Photo 2026 08 08 14 17 00

Photo 2026 08 08 14 16 50

Photo 2026 08 08 14 18 07

Photo 2026 08 08 14 18 33

Photo 2026 08 08 14 18 19

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia