តំបន់ភាគខាងត្បូងរាជធានីភ្នំពេញ បានក្លាយជាទីតាំងដ៏មានសក្ដានុពលសម្រាប់ការរស់នៅ ក៏ព្រោះតែបច្ចុប្បន្នតំបន់នោះមាននូវហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវដឹកជញ្ជូន អាកាសយានដ្ឋានអន្ដរជាតិ ផ្សារទំនើប សាលារៀន និងមន្ទីរពេទ្យ ដែលផ្ដល់នូវភាពងាយស្រួលសម្រាប់ការរស់នៅ ក៏ដូចជាប្រកបអាជីវកម្ម។ ក្នុងនោះដែរ យើងឃើញថា មានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗក៏បានដាក់ទុនវិនិយោគសាងសង់គម្រោងលំនៅឋានជាច្រើនផងដែរ ដោយក្នុងនោះរួមមាន៖
១. ក្រុមហ៊ុន បុរី ប៉េង ហួត
ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដ៏ល្បីល្បាញនៅកម្ពុជាមួយនេះ បានសាងសង់គម្រោងលំនៅឋានរបស់ខ្លួនចំនួន ៣ សម្រាប់ទីតាំងភាគខាងត្បូងរាជធានីភ្នំពេញនេះ។ ដោយក្នុងនោះរួមមាន៖
· ដឹស្ដា ដាយមិន
គម្រោង ដឹស្ដា ដាយមិន ត្រូវបានអភិវឌ្ឍន៍លើផ្ទៃដីសរុបប្រមាណ ៤០ ហិកតា។ គម្រោងនេះមានចំណុចពិសេសៗជាច្រើន ដែលអាចឱ្យលោកអ្នកពិចារណាជ្រើសរើសធ្វើជាលំនៅឋាន ឬធ្វើអាជីវកម្មដូចជា៖ មានមនុស្សរស់នៅច្រើន, មានផ្លូវភ្ជាប់ពីផ្លូវ ៦០ ម៉ែត្រ ទៅកាន់ផ្លូវជាតិលេខ២ និងអាកាសយានដ្ឋានអន្ដរជាតិតេជោ, មានផ្ទះច្រើនប្រភេទ ដែលមានទាំងរស់នៅ និងប្រកបអាជីវកម្ម, ស្ថិតនៅក្បែរមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សេងៗ និងជាតំបន់មានសក្ដានុពលទៅថ្ងៃអនាគត។ ជាពិសេសនៅក្នុងគម្រោង ផ្ទះបានសាងសង់រួចស្ទើរ ១០០ ភាគរយ។

· គម្រោង ភូមិមរកត
គម្រោងភូមិមរកត ត្រូវបានអភិវឌ្ឍន៍លើផ្ទៃដីប្រមាណ ១០០ ហិកតា មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ៦០ ម៉ែត្រ និងមហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរិសភោគាធិបតី ហ៊ុន នាង។ ផ្តើមដំណាក់កាលទី១ ក្រុមហ៊ុនបានអភិវឌ្ឍន៍លើផ្ទៃដីទំហំ ៣០ហិកតា និងមានលំនៅដ្ឋាន ជាង ៥០០ខ្នង សរុបជាទឹកប្រាក់វិយោគប្រមាណ ៣០០ លានដុល្លារ។ ហើយកាលពីពេលថ្មីៗកន្លងទៅនេះ ក៏ទើបនឹងបើកការដ្ឋានសាងសង់សម្រាប់ដំណាក់កាលទី២ផងដែរ។
គម្រោងភូមិមរកតនេះគឺមានសាងសង់ប្រភេទផ្ទះសរុប ១១ ប្រភេទឯណោះដោយក្នុងនោះរួមមាន៖ King Grand Villa, King Majestic Villa, Queen Villa, Prince Villa, Princess Villa, Jasmina Modern Villa, Twin A Villa, Twin B Villa, Twin Modern Villa, LM link Villa និង Shophouse Majestic។
· ដឹស្តា មេរាហ្កាដិន
គម្រោងដឹស្ដា មេរាហ្កាដិន គឺមានទីតាំងស្ថិតនៅបណ្ដោយផ្លូវ ៥០ ម៉ែត្រ ជាគម្រោងអភិវឌ្ឍលំនៅឋានទំនើបចម្រុះបែបធម្មជាតិដ៏ធំមួយរបស់ បុរី ប៉េង ហួត។ គម្រោងនេះស្ថិតនៅជិតមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ផ្លូវជាតិលេខ២ ផ្សារទំនើបអ៊ីអន ៣ និងអាកាសយានដ្ឋានអន្ដរជាតិតេជោ។
ក្រៅពីសាងសង់លំនៅឋាន ក្រុមហ៊ុនបុរី ប៉េង ហួត ក៏បានបង្កើតផ្សារទំនើបនៅក្នុងគម្រោងផ្ទាល់ នោះគឺផ្សារទំនើប ភីអេច មេរាម៉ល។ ក្រៅពីនោះក៏មានសួនបៃតង កន្លែងហាត់ប្រាណ អាងហែលទឹក។
២. ក្រុមហ៊ុន ជីប ម៉ុង លែន
សម្រាប់ក្រុមហ៊ុន ជីប ម៉ុង លែន ក៏បានអភិវឌ្ឍន៍គម្រោងលំនៅឋានធំៗនៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញនេះផងដែរ។ ដោយនៅក្នុងរួមមាន៖
· គម្រោង ហ្គ្រែនលែនម៉ាក ២៧១
គម្រោង ហ្រ្គេនលែនម៉ាក ២៧១ គឺជាគម្រោងទំនើបចម្រុះថ្មី ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ។ នៅក្នុងគម្រោងនេះក្រុមហ៊ុនបានអភិវឌ្ឍន៍លំនៅឋានជាច្រើនប្រែភទ ដែលសុទ្ធជាផ្ទះលំដាប់ខ្ពស់។ ក្រៅពីលំនៅឋាន ក្រុមហ៊ុនក៏មានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតរួមមាន មជ្ឈមណ្ឌលសន្និបាត និងសាលអាពាណ៍ពិពាណ៍ ជីប ម៉ុង ធំជាងគេនៅរាជធានីភ្នំពេញ មជ្ឈមណ្ឌលកីឡា សួនលំហែមាត់ទឹក និងគម្រោងអគារពាណិជ្ជកម្មលំដាប់អន្តរជាតិផងដែរ។
· គម្រោង លែនម៉ាក ៦០ ម៉ែត្រ
គម្រោង ដឹ លែនម៉ាក ៦០ ម៉ែត្រគឺជាគម្រោងអភិវឌ្ឍន៍លំនៅឋានប្រណីត ស្ថិតនៅតំបន់ផ្លូវ ៦០ ម៉ែត្រ ដែលកំពុងមានសក្តានុពលខ្លាំងក្នុងវិស័យអចលនទ្រព្យ ផ្ដល់ជូននូវការរស់នៅបែបស៊ីវីល័យលំដាប់ខ្ពស់ ក្នុងសហគមន៍ដ៏ទំនើប។
គម្រោងថ្មីមួយនេះ បានអភិវឌ្ឍន៍គ្របដណ្តប់ទៅលើផ្ទៃដីទំហំប្រមាណ២៦ហិចតា ដែលមានប្រភេទផ្ទះវីឡាដ៏ប្រណីត និងផ្ទះអាជីវកម្ម។ ក្រៅពីនោះក្រុមហ៊ុនក៏មានការរៀបចំសួនច្បារ កន្លែងហាត់ប្រាណ និងតំបន់បៃតង ដើម្បីផ្តល់នូវការរស់នៅប្រកបដោយផាសុកភាព និងសុខុមាលភាពដល់អ្នកស្នាក់នៅ។
៣. បុរី មានជ័យ រ៉េស៊ីដិនស៍
បុរី មានជ័យ រ៉េស៊ីដិនស៍ បានអភិវឌ្ឍន៍គម្រោងលំនៅឋានដ៏ប្រណិត និងទំនើប របស់ខ្លួនដ៏ធំមួយផងដែរនៅតំបនផ្លូវ៦០ម៉ែត្រនេះ ដោយគម្រោងនេះគឺស្ថិតនៅទល់មុខផ្សារទំនើប អ៊ីអន ៣ ឬ អ៊ីអន មានជ័យតែម្ដង។
ដោយនៅក្នុងគម្រោងនេះបុរីបានសាងសង់ប្រភេទផ្ទះជាច្រើនដូចជា៖ វីឡាឃីង King Villa, វីឡាឃ្វីន Queen Villa, វីឡាព្រីន Prince Villa, វីឡាព្រីនសេស Princess Villa និងហ្សបហោស៍ Shophouse ជាដើម។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ៖ 010 474 018 - 092 666 379។

៤. បុរី ចន្ទគីរី
បុរី ចន្ទគីរី ត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន អឺបេនលែន ដែលមានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ២ ដែលនៅកៀកនឹងអាកាសយានដ្ឋានអន្ដរជាតិតេជោ និងផ្សារទំនើប អ៊ីអន ៣។ គម្រោងបុរី មួយនេះទទួលបានការគាំទ្រព្យខ្លាំង ដោយសារម៉ូតផ្ទះត្រូវបានរចនាល្អស្អាត មានស្តង់ដា ដោយនៅក្នុងនោះរួមាន៖ វីឡាឧត្តមធំ វីឡាឧត្តម វីឡាខ្លឹម វីឡាភ្លោះ វីឡាភ្លោះតូចជាដើម។
បច្ចុប្បន្នក្រុមហ៊ុនបានអភិវឌ្ឍន៍ចំនួន២ គម្រោងហើយ ដែលមានទីតាំងស្ថិតនៅកៀកគ្នាតែម្ដង។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់លេខទូរស័ព្ទ៖ 061 888 580 / 015 588 580។
៥. គម្រោងឯក
គម្រោងឯក គឺជាគម្រោងលំនៅឋានលំដាប់ខ្ពស់ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន Bunly Development ។ គម្រោងនេះមានទីតាំងនៅតាមបណ្ដោយផ្លូវ ៦០ ម៉ែត្រ ស្ថិតនៅប៉ែកខាងត្បូងរាជធានីភ្នំពេញ ក្បែរផ្សារទំនើប អ៊ីអន មានជ័យ សាលារៀនអន្តរជាតិ និងអាកាសយានដ្ឋានអន្ដរជាតិតេជោផងដែរ។
តាមការបញ្ជាក់ពីខាងក្រុមហ៊ុន "គម្រោងឯក" ត្រូវបានអភិវឌ្ឍន៍លើផ្ទៃដីសរុបជិត ១០ ហិកតា។ ដោយក្នុងនោះមានការសាងសង់ផ្ទះទំនើបៗជាច្រើនប្រភេទដូចជា៖ វីឡាឯក, វីឡាកិត្យា, វីឡាឆ្នើម, វីឡាឆ្នើមប្រ៊ីស្ទីក, វីឡាភ្លោះ និងផ្ទះអាជីវកម្មជាដើម។ យ៉ាងផ្ទៃដី ៣០ ភាគរយនៃគម្រោង ក្រុមហ៊ុនបានទុកសម្រាប់បង្កើតនូវតំបន់ពាណិជ្ជកម្មសំខាន់ៗរួមមាន៖ អាគារការិយាល័យជួល, ហាងទំនិញនិងភោជនីយដ្ឋាន និងកន្លែងហាត់ប្រាណជាដើម ដែលនេះជាទីកនែ្លងចាំបាច់និងផ្តល់ភាពងាយស្រួលដល់ម្ចាស់គេហដ្ជានផ្ទាល់ នេះជាភាពរស់នៅដ៏សម្បូរបែបដែលយើងចង់ផ្តល់ជូនដល់អតិថិជន(អ្នករស់នៅ)។ ព័ត៌មានបន្ថែមសូមទាក់ទងលេខទូរស័ព្ទ៖ 061 29 3333៕



