ដើម្បីលើកកម្ពស់សុខុមាលភាពមាតា និងទារកឱ្យកាន់តែប្រសើរឡើង រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់យ៉ាងពិសេស សម្រាប់សមាជិកសន្តិសុខសង្គម (ប.ស.ស.) កម្មវិធីនេះផ្តល់ការគាំទ្រតាំងពីដំណាក់កាលពពោះ រហូតដល់កុមារមានអាយុ ២ឆ្នាំ។ ខាងក្រោមនេះគឺជាចំនួនទឹកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលករណីពិនិត្យផ្ទៃពោះមុនសម្រាល ពេលសម្រាល និងពិនិត្យក្រោយសម្រាល៖
ដំណាក់កាលទី១
ដំណាក់កាលទី ២ ជាការផ្តល់ប្រាក់ឧបត្ថម្ភនៅពេលសម្រាលកូនតាមកាលកំណត់ដូចជា
- ពិនិត្យសុខភាពក្រោយសម្រាលលើកទី១ (ពិនិត្យទាំងម្តាយ និងកូន) ថ្ងៃទី៧ ក្រោយសម្រាល ទទួលបានប្រាក់ ៨០,០០០ រៀល
- ពិនិត្យសុខភាពក្រោយសម្រាលលើកទី២ (ពិនិត្យទាំងម្តាយ និងកូន) ថ្ងៃទី១៤ ក្រោយសម្រាល ទទួលបានប្រាក់ ៨០,០០០ រៀល
- ពិនិត្យសុខភាពក្រោយសម្រាលលើកទី៣ (ពិនិត្យទាំងម្តាយ និងកូន) កូនមានអាយុ ១ខែកន្លះ ទទួលបានប្រាក់ ៨០,០០០ រៀល
- ពិនិត្យសុខភាពក្រោយសម្រាលលើកទី៤ (ពិនិត្យសុខភាព និងផ្តល់ថ្នាំបង្ការកូន) កូនមានអាយុ ២ខែកន្លះ ទទួលបានប្រាក់ ៨០,០០០ រៀល
- ពិនិត្យសុខភាពក្រោយសម្រាលលើកទី៥ (ពិនិត្យសុខភាព និងផ្តល់ថ្នាំបង្ការកូន) កូនមានអាយុ ៣ខែកន្លះ ទទួលបានប្រាក់ ៨០,០០០ រៀល
- ពិនិត្យសុខភាពក្រោយសម្រាលលើកទី៦ (ពិនិត្យសុខភាព និងផ្តល់ថ្នាំបង្ការកូន) កូនមានអាយុ៦ខែ ទទួលបានប្រាក់ ៨០,០០០ រៀល
- ពិនិត្យសុខភាពក្រោយសម្រាលលើកទី៧ (ពិនិត្យសុខភាព និងផ្តល់ថ្នាំបង្ការកូន) កូនមានអាយុ ៩ខែ ទទួលបានប្រាក់ ៨០,០០០ រៀល
- ពិនិត្យសុខភាពក្រោយសម្រាលលើកទី៨ (ពិនិត្យសុខភាព និងផ្តល់ថ្នាំបង្ការកូន) កូនមានអាយុ ១២ខែ ទទួលបានប្រាក់ ៨០,០០០ រៀល
- ពិនិត្យសុខភាពក្រោយសម្រាលលើកទី៩ (ពិនិត្យសុខភាព និងផ្តល់ថ្នាំបង្ការកូន) កូនមានអាយុ ១៨ខែ ទទួលបានប្រាក់ ៨០,០០០ រៀល
- ពិនិត្យសុខភាពក្រោយសម្រាលលើកទី១០ (ពិនិត្យសុខភាព និងផ្តល់ថ្នាំបង្ការកូន) កូនមានអាយុ ២៤ខែ ទទួលបានប្រាក់ ៨០,០០០ រៀល
ដំណាក់កាល ពិនិត្យផ្ទៃពោះ
- ពិនិត្យផ្ទៃពោះលើកទី១ គក៌រលូត មានគក៌អាយុតិចជាង ១២សប្តាហ៍ ទទួលបានប្រាក់ ៨០,០០០ រៀល
- ពិនិត្យផ្ទៃពោះរួច គក៌រលូត គក៌អាយុ១២សប្តាហ៍ ក្រោម២៤សប្តាហ៍ ទទួលបានប្រាក់ ៨០,០០០ រៀល
- ក្រោយរលូត ពិនិត្យសុខភាពលើកទី២ តាមការកំណត់របស់ពេទ្យជាលើកទី២ (ចុងក្រោយ) ទទួលបានប្រាក់ ៨០,០០០ រៀល
ដំណាក់កាល កូនស្លាប់ពេលសម្រាល
- ពិនិត្យសុខភាពក្រោយសម្រាលលើកទី១ តាមការកំណត់របស់ពេទ្យ ទទួលបានប្រាក់ ៨០,០០០ រៀល
- ពិនិត្យសុខភាពក្រោយសម្រាលលើកទី២ តាមការកំណត់របស់ពេទ្យ ទទួលបានប្រាក់ ៨០,០០០ រៀល
- ពិនិត្យសុខភាពក្រោយសម្រាលលើកទី៣ តាមការកំណត់របស់ពេទ្យ (ផ្តល់ជូនជាលើកចុងក្រោយ) ទទួលបានប្រាក់ ៨០,០០០ រៀល
ដំណាក់កាល ម្តាយស្លាប់ពេលសម្រាល
- ពិនិត្យសុខភាពកូនលើកទី១ ថ្ងៃទី៧ ក្រោយសម្រាល ទទួលបានប្រាក់ ៨០,០០០ រៀល
- ពិនិត្យសុខភាពកូនលើកទី២ ថ្ងៃទី១៤ ក្រោយសម្រាល ទទួលបានប្រាក់ ៨០,០០០ រៀល
- ពិនិត្យសុខភាពកូនលើកទី៣ កូនមានអាយុ ១ខែកន្លះ ទទួលបានប្រាក់ ៨០,០០០ រៀល
- ពិនិត្យសុខភាពកូនលើកទី៤ កូនមានអាយុ ២ខែកន្លះ ទទួលបានប្រាក់ ៨០,០០០ រៀល
- ពិនិត្យសុខភាពកូនលើកទី៥ កូនមានអាយុ ៣ខែកន្លះ ទទួលបានប្រាក់ ៨០,០០០ រៀល
- ពិនិត្យសុខភាពកូនលើកទី៦ កូនមានអាយុ ៦ខែ ទទួលបានប្រាក់ ៨០,០០០ រៀល
- ពិនិត្យសុខភាពកូនលើកទី៧ កូនមានអាយុ ៩ខែ ទទួលបានប្រាក់ ៨០,០០០ រៀល
- ពិនិត្យសុខភាពកូនលើកទី៨ កូនមានអាយុ ១២ខែ ទទួលបានប្រាក់ ៨០,០០០ រៀល
- ពិនិត្យសុខភាពកូនលើកទី៩ កូនមានអាយុ ១៨ខែ ទទួលបានប្រាក់ ៨០,០០០ រៀល
- ពិនិត្យសុខភាពកូនលើកទី១០ (ចុងក្រោយ) កូនមានអាយុ ២៤ខែ ទទួលបានប្រាក់ ៨០,០០០ រៀល

គួរជម្រាបថា ចំពោះនីតិវិធីនៃការបើកផ្តល់ គឺស្ថិតក្រោមការទទួលខុសត្រូវផ្ទាល់របស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលជាប្រតិបត្តិករក្នុងការគ្រប់គ្រង និងចាត់ចែងថវិកា។ រាល់ការផ្តល់ប្រាក់ឧបត្ថម្ភទាំងអស់ត្រូវធ្វើឡើងតាមរយៈប្រព័ន្ធធនាគារដែលជាដៃគូសហការ ដើម្បីធានានូវតម្លាភាព និងភាពងាយស្រួលដល់សមាជិកក្នុងការទទួលប្រាក់។


