ពិធីបុណ្យផ្ការស្មីសាមគ្គីជាតិ កសាងព្រះពុទ្ធប្បដិមា កម្ពស់ ១០៨ម៉ែត្រ និងព្រះពុទ្ធប្បដិមាអង្គតូចចំនួន ៨៤,០០០អង្គ នឹងប្រារព្ធធ្វើឡើងនៅលើខ្នងភ្នំបូកគោក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោខេត្តកំពត។
Sreymom ChaFEBRUARY 26 2024

សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង ព្រះមេគណរាជធានី ខេត្ត និងព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រម រួមជាមួយ អ្នកឧកញ៉ា សុខ គង់ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាពុទ្ធបរិស័ទជិតឆ្ងាយក្នុង និងក្រៅប្រទេសបានមូលមតិគ្នាជាឯកច្ឆ័នផ្តើមធ្វើបុណ្យផ្ការស្មីសាមគ្គីជាតិដើម្បីកសាងព្រះពុទ្ធប្បដិមា កម្ពស់ ១០៨ម៉ែត្រ និងព្រះពុទ្ធប្បដិមាអង្គតូចចំនួន ៨៤,០០០ អង្គ នៅលើខ្នងភ្នំបូកគោ ក្នុងឧទ្យានជាតិព្រះមុនីវង្ស  បូកគោ ខេត្តកំពត ។

Photo 2024 02 26 14 04 27

ពិធីបុណ្យផ្ការស្មីសាមគ្គីជាតិនេះ នឹងប្រារព្ធធ្វើរយៈពេល៣ថ្ងៃ គឺចាប់ពី ថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០២៤ 
ថ្ងៃទី១/   ថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ ២០២៤
•  ម៉ោង ៣ៈ៣០ រសៀល ជួបជុំពុទ្ធបរិស័ទជិតឆ្ងាយ ធ្វើបទនមស្ការព្រះរតនត្រ័យ សមាទានសីល និងនិមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត ស្ថិតនៅការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រតំបន់វាល ស្រែ៥០០ លើខ្នងភ្នំបូកគោ
•  នៅពេលរាត្រី ក្រុមសិល្បៈល្ខោនបាសាក់អប្សរាសម្តែងជូនទស្សនាទល់ភ្លឺនៅមុខ សណ្ឋាគារ ឋានសួគ៌ សុខា (លើភ្នំបូកគោ)Photo 2024 02 26 14 04 21
                         
ថ្ងៃទី២/  ថ្ងៃសៅរ៍ ៧រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤
•  ម៉ោង ៣ រសៀល ជួបជុំពុទ្ធបរិស័ទជិតឆ្ងាយ ធ្វើបទនមស្ការព្រះរតនត្រ័យ សមាទានសីល និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត បន្ទាប់មកសម្តេចព្រះព្រហ្មរតនមុនី ពិន សែម សមាជិកថេរសភាពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា សម្តែងធម្មទេសនា នៅការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រ លើខ្នងភ្នំបូកគោ។  ពិធីនេះប្រព្រឹត្តទៅក្រោមព្រះអធិបតីភាព សម្តេចព្រះពោធិវ័ង្ស អំ លីមហេង។
•  នៅពេលរាត្រី ក្រុមសិល្បៈល្ខោនបាសាក់អប្សរាសម្តែងជូនទស្សនាទល់ភ្លឺនៅមុខសណ្ឋាគារ ឋានសួគ៌ សុខា (លើភ្នំបូកគោ)Photo 2024 02 26 14 39 40

ថ្ងៃទី៣/  ថ្ងៃអាទិត្យ  ៨រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែមីនា  ឆ្នាំ២០២៤
•  ម៉ោង ៨ៈ០០ ព្រឹក ពិធីរាប់បាត្រ ព្រះសង្ឃ ១,០០០ អង្គ ក្រោមព្រះអធិបតីភាព សម្តេចព្រះពោធិវ័ង្ស អំ លីមហេង អ្នកឧកញ៉ា សុខ គង់  និងលោកជំទាវ ស្ថិតនៅការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ តំបន់វាលស្រែ៥០០ លើខ្នងភ្នំបូកគោ។Photo 2024 02 26 14 04 48

សូមយាង និមន្ត និងគោរពអញ្ជើញ ព្រះតេជគុណគ្រប់ព្រះអង្គ សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានជិតឆ្ងាយ មេត្តាចូលរួមដោយក្ដីសោមនស្សរីករាយ និងជួយឧបត្ថមគាំទ្រ ចាប់មគ្គផល និងអនុមោទនាទទួលយកផល្លានិសង្សតាមសទ្ធាជ្រះថ្លារៀងៗខ្លួន។ 

Photo 2024 02 26 14 04 40

ដើម្បីបានចូលរួមចំណែកជ្រះថ្លាក្នុងការកសាងព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រនេះ ពុទ្ធបរិស័ទអាចមានឪកាសចាប់យកកុសលផលបុណ្យចូលរួមភ្ជាប់និស្ស័យកសាងព្រះពុទ្ធអង្គធំនេះដោយសទ្ធាជ្រះថ្លា ជាពិសេសពុទ្ធបរិស័ទទាំងអស់អាចចាប់មគ្គផលកុសលផលបុណ្យជាវព្រះអង្គតូចៗដែលមានទំហំ កម្ពស់ ០.៣១ម៉ែត្រ ,បណ្តោយ ០.២៥ម៉ែត្រ និង ទទឹង ០.១៦៥ម៉ែត្រ មាន៤ថ្នាក់៩ជាន់ ហើយអាចចារឹកឈ្មោះផ្ទាល់ខ្លួន , ឈ្មោះអ្នកមានគុណ ,លោកតាលោកយាយ, កូន ,ក្មួយ ដើម្បីទទួលបានកុសលផលបុណ្យផងដែរ ហើយដំកល់ទុកនៅក្នុងខឿនក្រោមព្រះអង្គធំ ទុកជាប្រវត្តិសាស្រ្តយូរអង្វែងតគ្រប់ជំនាន់ដល់កូនចៅជំនាន់ក្រោយបានគោរពជាទីសក្ការ: ។ 

Photo 2024 02 26 14 04 34
អ្នកឧកញ៉ា បណ្ឌិត សុខ គង់ មានចក្ខុវិស័យ និងសទ្ធាជ្រះថ្លាប្រកបដោយបញ្ញា ក្នុងការកសាងព្រះពុទ្ធប្បដិមាដ៏ស្កឹមស្កៃនេះ ដើម្បីរក្សានូវអត្តសញ្ញាណជាតិនៃវប្បធម៍សាសនា។ ព្រះពុទ្ធប្បដិមាអង្គនេះ នឹងគង់នៅជាសម្បត្តិវប្បធម៍សាសនាជាតិ តជំនាន់សម្រាប់ជាទីសក្ការ:ដ៏ឧត្តុងឧត្តមរបស់ពុទ្ធសាសនិកជនទាំងអស់គ្នា ជារហូតតរៀងទៅ ។

ពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លា ចង់ភ្ជាប់និស្ស័យជាមួយនិងការកសាងព្រះពុទ្ធប្បដិមាដ៏ស្កឹមស្កៃនេះ សូមទំនាក់ទំនង : 031 7777 108 , 014 777 108 , 015 777 108 ឬ
ទូរស័ព្ទទទួលបច័្ចយ៖ 085 430 999 | 097 430 9999
គណនីទទួលបច្ច័យ : 
ABA Bank: 106 108 108 (KHR), 107 108 108 (USD)  
WING Bank: 9 108 108 108 (KHR), 8 108 108 108 (USD) 
NAME: PHEAR PUTH PADIMA 108M

Photo 2024 02 26 14 04 13

Sreymom Cha

អត្ថបទសរុប៖ 311

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia