ច្រើនណាស់! នេះជាតម្លៃដែលកម្ពុជាទិញយន្ដហោះពីក្រុមហ៊ុន Boeing របស់សហរដ្ឋអាមេរិក
Bunthoeun KoemFEBRUARY 22 202613 views

កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Boeing របស់សហរដ្ឋអាមេរិក ដើម្បីបញ្ជាទិញយន្តហោះដឹកអ្នកដំណើរប្រភេទ 737 MAX ចំនួន ១០ គ្រឿង និងជម្រើសក្នុងការទិញបន្ថែមចំនួន ១០ គ្រឿងទៀត ដើម្បីពង្រីកវិស័យអាកាសចរណ៍របស់ខ្លួនទៅកាន់ពិភពលោក។ 

 

626699545 1327739326036325 5893558734775767127 N

 

យ៉ាងណាយោងតាមការបញ្ជាក់ពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២១ ខែកុម្ភៈ បានឲ្យដឹងថា​កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្ររវាងក្រុមហ៊ុន Boeing និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia សម្រាប់ការបញ្ជាទិញយន្ដខាងលើនេះមានតម្លៃប្រមាណ ៣,២៤ ពាន់លានដុល្លារឯណោះ។ ស្ថានទូតសហរដ្ឋអាមេរិកបន្ដថា កិច្ចព្រមព្រៀងនេះ បានផ្ដល់ឱ្យដៃគូរបស់យើងនូវឧត្តមភាពរបស់អាមេរិកផ្នែក នវានុវត្តន៍អាកាសចរណ៍ ព្រមទាំងជួយគាំទ្រដល់ការបង្កើតការងារដែលមានគុណភាពខ្ពស់ប្រមាណជាង ១២,០០០ កន្លែង សម្រាប់កម្មករនិយោជិតអាមេរិក។

 

គួរបញ្ជាក់ដែរថា សហរដ្ឋអាមេរិក វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង ដែលកំពុងរីកចម្រើនជាមួយកម្ពុជា ក្នុងភាពជាដៃគូទ្វេភាគី ដែលបានផ្ដល់អត្ថប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងការរួមចំណែកដល់សន្តិភាព វិបុលភាព និងស្ថិរភាពកាន់តែទូលំទូលាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ខណៈកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះ​រាជា​ណាចក្រកម្ពុជា ក៏បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ សមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព នៅទីក្រុងវ៉ាស៊ីនតោន ផងដែរ៕

639869057 1329373929223685 4724427781298304934 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia