មោទនភាពផលិតផលខ្មែរ! បូឌា (Bodia) បើកសម្ពោធហាងថ្មីជាផ្លូវការ នៅផ្សារទំនើប ជីប ម៉ុង ២៧១
Bunthoeun KoemJUNE 7 2026

រាជធានីភ្នំពេញ៖ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ក្រុមហ៊ុន បូឌា (Bodia) ដែលជាយីហោដ៏ល្បីល្បាញ ផ្តោតសំខាន់លើសុខភាពសម្រស់ និងការថែរក្សាស្បែកតាមបែបធម្មជាតិ បានបើកសម្ពោធហាងថ្មីរបស់ខ្លួន នៅលើជាន់ទី១ នៃផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល។ ដោយកម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់តារាល្បីៗ និងអតិថិជនយ៉ាងច្រើនកុះករ។

 

Photo 2026 06 07 10 12 29 (2)

 

នៅក្នុងឱកាសនៃការបើកដំណើរការហាងថ្មីនៅលើផ្សារទំនើបដ៏ធំនេះដែរ​ បូឌា ក៏បានរៀបចំនូវកម្មវិធីលក់ប្រម៉ូសិន និងការផ្ដល់ជូនវត្ថុអនុស្សាវរីយ៍ជាច្រើន។ ដោយក្នុងនោះរួមមាន៖ ការបញ្ចុះតម្លៃ ២០% លើរាល់ផលិតផលទាំងអស់, ទទួលបានការលេងហ្គេមចាប់យកផលិតផលជាច្រើនមុខភ្លាមៗរាល់ការទិញទំនិញចាប់ពី ៣៥ ដុល្លារឡើងទៅ។ មានឱកាសលេងហ្គេមជញ្ជាំងនាំសំណាង (Lucky Wall), ហ្គេមចាប់យកផលិតផល និងទទួលបានសេវាកម្មម៉ាស្សាមុខដោយឥតគិតថ្លៃ រាល់ពេលទិញទំនិញចាប់ពី ៥០ ដុល្លារឡើងទៅ។

 

ក្រៅពីនោះ ក៏មានការតេស្ដផលិតផលឥតគិតថ្លៃ និងការទស្សន៍ទាយក្លិនផលិតផលឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានផលិតផលឥតគិតថ្លៃភ្លាមៗផងដែរ។ បញ្ជាក់៖ កម្មវិធីនេះ រៀបចំឡើងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី៦ និងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦។

 

Photo 2026 06 07 10 12 27

 

សូមជម្រាបថា បូឌា គឺជាម៉ាកយីហោ និងជាក្រុមហ៊ុនឈានមុខគេមួយលើផលិតផលថែរក្សាសម្រស់នៅក្នុងប្រទេសកម្ពុជា បានបង្កើតឡើងក្នុងឆ្នាំ ២០០៦។ រយៈពេល ២០ ឆ្នាំកន្លងមកនេះក្រុមហ៊ុនបានកសាងកេរ្តិ៍ឈ្មោះយ៉ាងរឹងមាំ តាមរយៈការបង្កើតផលិតផលចេញពីកសិផលធម្មជាតិក្នុងស្រុកដូជជា៖ ដូង ស្លឹកគ្រៃ ក្រូចសើច រមៀត​ និងរុក្ខជាតិមួយចំនួនទៀត ​តាមរយៈបច្ចេកវិទ្យាផលិតកម្មស្តង់ដារអន្តរជាតិ។ ភាពជោគជ័យដ៏ធំធេងមួយរបស់ក្រុមហ៊ុន គឺការនាំយកផលិតផលយីហោខ្មែរ ទៅកាន់ទីផ្សារអន្ដរជាតិ ជាពិសេសទីផ្សារប្រទេសបារាំង។

 

ការបើកសាខាថ្មីនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នេះ សបញ្ជាក់ឱ្យឃើញពីការរីកចម្រើនឥតឈប់ឈរ និងការប្តេជ្ញាចិត្តខ្ពស់របស់ក្រុមហ៊ុន ក្នុងការលើកកម្ពស់តម្លៃផលិតផលក្នុងស្រុក និងការផ្តល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់ និងសុវត្ថិភាពបំផុតសម្រាប់អ្នកប្រើប្រាស់។

 

ដូច្នេះសម្រាប់លោកអ្នកដែលកំពុងស្វែងរកផលិតផលថែរក្សាសម្រស់ដែលមានគុណភាព សូមអញ្ជើញទៅកាន់ហាង បូឌា គ្រប់សាខាទាំងអស់នៅក្នុងប្រទេសកម្ពុជា ជាពិសេសហាងថ្មីនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដើម្បីទទួលបានប្រម៉ូសិន ដូចបានជម្រាបជូនខាងលើ។ ព័ត៌មានបន្ថែមសូមតាមដានហ្វេសប៊ុកផេក Bodia-បូឌា 

 

717337152 1648270180637863 9016278555728248773 N

714631579 1648270200637861 2888476666392746144 N

719902628 1648270177304530 8188823787005043718 N

Photo 2026 06 07 10 12 30 (3)

Photo 2026 06 07 10 12 29 (6)

Photo 2026 06 07 10 12 30

Photo 2026 06 07 10 12 30 (4)

Photo 2026 06 07 10 12 29 (4)

Photo 2026 06 07 10 12 30 (2)

Photo 2026 06 07 10 12 29

Photo 2026 06 07 10 22 41

 

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia