បុរី ប៉េង ហួត បើកគម្រោងផ្ទះថ្មី ខណៈមានធនាគារដៃគូ ១ នេះផ្ដល់កម្ចីទិញផ្ទះក្នុងអត្រាការប្រាក់ ៥.៨% ក្នុង ១ ឆ្នាំ
Bunthoeun KoemJUNE 9 202619 views

កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ បុរី ប៉េង ហួត ទើបនឹងបានប្រកាសបើកលក់ជាផ្លូវការនូវគម្រោង ភូមិនិម្មិត ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌច្បារអំពៅ ដែលអភិវឌ្ឍន៍លើផ្ទៃដីទំហំ ៣៥ ហិកតា ក្នុងវិនិយោគប្រមាណ ៣០០ លានដុល្លារ។ គម្រោងលំនៅឋាន ភូមិនិម្មិត នេះ គឺជាគម្រោងដំបូងនិងជាការចាប់ផ្តើមការអភិវឌ្ឍដំណាក់កាលទី៣ នៃគម្រោងមេ វិបុលភូមិ នៅតំបន់បឹងស្នោ បន្ទាប់ពីគម្រោងមេដំណាក់កាលទីមានគម្រោងមេ  របស់បុរី ប៉េង ហួត នៅតំបន់បឹងស្នោ បន្ទាប់ពីដំណាក់កាលទី២ គម្រោងមេ  អេកូខូលិកសិន និង ដំណាក់កាលទី១ ដែលមានគម្រោងមេ ហ្គ្រេនស្តាផ្លាទីនីម។

 

716131343 122108752659315833 1549570781542295851 N

 

កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ បុរី ប៉េង ហួត បានប្រកាសបើកលក់ជាផ្លូវការនូវគម្រោង «ភូមិនិម្មិត» ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌច្បារអំពៅ។ គម្រោងនេះអភិវឌ្ឍន៍លើផ្ទៃដីទំហំ ៣៥ ហិកតា ជាមួយទុនវិនិយោគប្រមាណ ៣០០ លានដុល្លារ។ ភូមិនិម្មិត គឺជាគម្រោងដំបូងបង្អស់នៃដំណាក់កាលទី៣ ក្នុងគម្រោងមេ វិបុលភូមិ នៅតំបន់បឹងស្នោ បន្ទាប់ពីបុរី ប៉េង ហួត បានជោគជ័យលើដំណាក់កាលទី១ (គម្រោងមេ ហ្គ្រេនស្តាផ្លាទីនីម) និងដំណាក់កាលទី២ (គម្រោងមេ អេកូខូលិកសិន) កន្លងមក។

 

សម្រាប់គម្រោង ភូមិនិម្មិត នេះដែរ បុរី ប៉េង ហួតបានសាងសង់ជាប្រភេទវីឡាលំដាប់កំពូលចុងក្រោយដោយមានសរុបចំនួន ១៣ ប្រភេទផ្ទះដូចជា៖ វីឡា កូនកាត់ LM, វីឡាភ្លោះ ព្រេស្ទិជ, វីឡា ភ្លោះ ម៉ូដឺន, វីឡា ភ្លោះ អេ, វីឡា ភ្លោះ ប៊ី, វីឡា ចាស្មីនណា ម៉ូដឺន, វីឡា ព្រីនសេសស៍, វីឡា រ៉ូហ្សាណា ម៉ូដឺន, វីឡា រ៉ូហ្សាណា ម៉ូដឺន អេ, វីឡា ព្រីនស៍, វីឡា ឃ្វីន, វីឡា ឃីង ម៉ាជេស្ទីក និងវីឡា ឃីង ហ្គ្រេន។ ដោយក្នុងនោះ វីឡាកូនកាត់ LM តម្លៃក្រោម ២០ម៉ឺនដុល្លា វីឡាភ្លោះ Prestige តម្លៃត្រឹម ២៥ ម៉ឺនដុល្លា វីឡាទោលខ្នាតតូចត្រឹមតែជិត ៥០ម៉ឺនដុល្លា វីឡាទោលខ្នាតធំ KG តម្លៃចាប់ពីជាង ២លានដុល្លា។

 

720603173 122109723669315833 5100348710028633266 N

 

យ៉ាងណាមិញ សម្រាប់លោកអ្នកដែលចង់បានផ្ទះថ្មី នៅក្នុងគម្រោងថ្មីដ៏មានសក្ដានុពលសម្រាប់ការរ់សនៅ និងចង់ប្រើប្រាស់នូវកម្ចីជាមួយធនាគារដែលមានការប្រាក់ទាប លោកអ្នកអាចប្រើប្រាស់កម្ចីរបស់ធនាគារចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ Bank Of China (Hong Kong) Limited Phnom Penh Branch ដែលជាដៃគូរបស់បុរីផ្ទាល់បាន។

 

សម្រាប់កម្ចីទិញផ្ទះថ្មីរបស់ ធនាគារចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ Bank Of China (Hong Kong) Limited Phnom Penh Branch នៅក្នុងគម្រោងរបស់បុរី ប៉េង ហួត គឺទទួលបានអត្រាការប្រាក់ថេរត្រឹមតែ ៥.៨% ក្នុងមួយឆ្នាំ និងមានរយៈពេលកម្ចីរហូតដល់ ២០ ឆ្នាំឯណោះ។

 

ដូច្នេះ សម្រាប់លោកអ្នកដែលមានគម្រោងទិញផ្ទះនៅបុរី ប៉េង ហួត និងចង់ប្រើប្រាស់កម្ចីដែលមានអត្រាការប្រាក់ទាប សូមទាក់ទងមកកាន់ធនាគារចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ Bank Of China (Hong Kong) Limited Phnom Penh Branch តាមរយៈលេខទូរស័ព្ទ 095 995 566 / 069 888 722 ឬទំនាក់ទំនងទៅកាន់ បុរី ប៉េង ហួត តាមរយៈលេខ 016 / 017 59 6789

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia