រួសរាន់ឡើង! សាកលវិទ្យាល័យដ៏ល្បី១ ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១០០% រៀនឥតគិតថ្លៃ បានទាំងការងារ និងប្រាក់ខែទៀត
ធី ស្រីល័ក្ខSEPTEMBER 9 20262 views

នេះគឺជាដំណឹងដ៏ល្អមួយ សម្រាប់សិស្សានុសិស្សដែលទើបតែបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២៦ ថ្មីៗនេះ ព្រោះពេលនេះសាកលវិទ្យាល័យដ៏ល្បី១ ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១០០% រៀនឥតគិតថ្លៃ បានទាំងការងារ និងប្រាក់ខែទៀត ដូច្នេះហើយសម្រាប់បងប្អូនដែលកំពុងស្វែងរកសាកលវិទ្យាល័យដើម្បីបន្តការសិក្សាសូមរួសរាន់ឡើង។

 

យោងតាមការចុះផ្សាយលើផេកផ្លូវការរបស់ក្រសួងអប់រំ បានឲ្យដឹងថា រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បានសម្រេចផ្តល់អាហារូបករណ៍ ១០០% មួយចប់ថ្នាក់បរិញ្ញាបត្រ និងការងារធ្វើ (មានប្រាក់បៀវត្ស) ចំនួន១០កន្លែង ដោយសិក្សានៅសាកលវិទ្យាល័យបូណាម៉ារី (BMU)

 

សម្រាប់អាហារូបករណ៍ ១០០% ចំនួន ១០កន្លែង (សិក្សាដោយមិនបង់ថ្លៃសិក្សា រហូតដល់ចប់ថ្នាក់បរិញ្ញាបត្រ) និងផ្តល់ការងារធ្វើ (មានប្រាក់បៀវត្ស) សម្រាប់សិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៥-២០២៦នេះ ដែលរស់នៅបណ្តាខេត្ត ដែលប្រទេសថៃបានឈ្លានពាន ដូចជា៖ ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់

 

សម្រាប់សិក្សានុសិស្សដែលចាប់អារម្មណ៍ចង់ដាក់ពាក្យសម្រាប់ធ្វើការទាក់ទងតាមរយៈលេខទូរស័ព្ទទំនាក់ទំនង ០១៧ | ០៨៧ ៦០ ៥០ ៨០ ឬអាចស្កេន QR CODE ឬចុច Link ដើម្បីដាក់ពាក្យស្នើសុំ៖ https://forms.cloud.microsoft/r/T3t0Rm2KfC.

E2e2d844 25a5 4e17 8643 03c38ab389bd.jpg

គូសបញ្ជាក់ផងដែរថា សាកលវិទ្យាល័យបូណាម៉ារី (BMU) នៅរាជធានីភ្នំពេញ បានសហការជាមួយ eduCLaaS ដែលជាផ្លាតហ្វមបណ្តុះបណ្តាលជំនាញឌីជីថលប្រចាំតំបន់អាស៊ី ដើម្បីផ្តល់ជូននូវកម្មវិធីសិក្សាបណ្តើរធ្វើការបណ្តើរ ដ៏ទំនើបច្នៃប្រឌិត ដែលបូកបញ្ជូលគ្នារវាងការសិក្សាទ្រឹស្តី និងបទពិសោធន៍ធ្វើការងារជាក់ស្តែងនៅតាមក្រុមហ៊ុនអន្តរជាតិ អនុញ្ញាតឱ្យនិស្សិតអាចរកប្រាក់ចំណូលបានក្នុងពេលកំពុងសិក្សា ព្រមទាំងទទួលបានសញ្ញាបត្រទទួលស្គាល់ជាអន្តរជាតិពីសាកលវិទ្យាល័យ Roehampton នៃសហរាជាណាចក្រអង់គ្លេស និង eduCLaaS សិង្ហបុរី ដោយរាល់ការបង្រៀនទាំងអស់ត្រូវបានធ្វើឡើងជាភាសាអង់គ្លេស ដើម្បីរៀបចំនឹងពង្រឹងសមត្ថភាពនិស្សិតសម្រាប់ឱកាសការងារក្នុងកម្រិតសកលលោក។ 

អបអរសាទរពិធី សម្ពោធកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រអន្តរជាតិ WSD Work-Study Degree Program Launch នៅសាកលវិទ្យាល័យបូណាម៉ារី

ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យបូណាម៉ារី (BMU) បានរៀបចំអបអរសាទរពិធីសម្ពោធកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រអន្តរជាតិ WSD (Work-Study Degree) ជាមួយនឹងក្រុមហ៊ុន EduClass Pte Ltd., របស់ប្រទេសសឹង្ហបូរី ក្រោមអធិបតីភាពលោក អ៊ឹង ប៉ោហ្គិច សហស្ថាបនិក និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យBMU មានអ្នកចូលរួមចំនួន ២០០នាក់។

 ថ្លែងក្នុងពិធីនេះលោក អ៊ឹង ប៉ោហ្គិច បានសម្តែងនូវមោទនភាពដែលសាកលវិទ្យាល័យBMU មានដៃ​គូសហការជាមួយប្រទេសសឹង្ហបូរី លើកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រអន្តរជាតិ WSD (Work-Study Degree) នេះឡើង ព្រោះកម្មវិធីនេះមានលក្ខណសម្បត្តិដូចខាងក្រោម

  • សិក្សានៅBMU ទទួលសញ្ញាបត្រពីសាកលវិទ្យាល័យ Roehampton (UoR) ចក្រភពអង់គ្លេស
  • សិក្សាបណ្តើរ ធ្វើការងារបណ្តើរជាមួយក្រុមហ៊ុនអន្តរជាតិនានា ទទួលបានប្រាក់ចំណូល មិនបាច់ពឹងប្រាក់ឳពុកម្តាយ
  • សិក្សាចប់ថ្នាក់បរិញ្ញាបត្រនិស្សិតសល់ទុនមួយចំនួន អាចចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន
  • គ្រប់គ្រង និងដំណើរការសិក្សាដោយសាកលវិទ្យាល័យ Roehampton (UoR) ចក្រភពអង់គ្លេស
  •  ឱកាសទៅទទួលសញ្ញាបត្រនៅសាកលវិទ្យាល័យ Roehampton (UoR) ដោយផ្ទាល់
  •  ឱកាសចុះទស្សនកិច្ចសិក្សានៅបរទេស និងឱកាសទទួលបានអាហារូបករណ៍ផ្សេងៗ
  •  ឱកាសទទួលបានការងារល្អៗ ឬបង្កើតមុខរបរផ្ទាល់ខ្លួន។
  •  32

    ក្រៅពីកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រអន្តរជាតិ ជាមួយនឹងក្រុមហ៊ុន EduClaas របស់ប្រទេសសឹង្ហបូរីសាកលវិទ្យាល័យBMU បានប្រកាសបើកដំណើរការសិក្សាថ្នាក់ជាតិ ថ្នាក់បរិញ្ញាបត្រជាកម្មវិធីសិក្សា-ការងារ​ WSD (Work-Study Degree) ឆ្នាំសិក្សា២០២៤-២០២៥ លើ ១៩មុខជំនាញដូចខាងក្រោម៖

           ១. មុខជំនាញគណនេយ្យនិង​ពន្ធដារ​ (Accounting and Taxation)

            ២-    មុខជំនាញភាសាចិន​ ( Chinese Language)

            ៣-    មុខជំនាញ​ការអប់រំភាសាអង់គ្លេស ​( English Education)

            ៤-    មុខជំនាញនីតិសាស្រ្ត​ (Law)

            ៥-    មុខជំនាញព័ត៌មានវិទ្យា (Information Technology)                         

            ៦-    មុខជំនាញទំនាក់ទំនងអន្តរជាតិ (International Relations)

            ៧-    មុខជំនាញវិស្វកម្មសំណង់ស៊ីវិល (Civil Engineering

            ៨-    មុខជំនាញស្ថាបត្យកម្មនិងរចនា​ផ្នែក​ខាង​ក្នុង ( Architecture and Interior Design)

            ៩-    មុខជំនាញការ​គ្រប់គ្រង​ការអប់រំ ( Educational Management)

            ១០-  មុខជំនាញអក្សរសាស្រ្តខ្មែរ  ( Khmer Literature)

            ១១-  មុខជំនាញគណិតវិទ្យា ( Mathematics)

            ១២-  មុខជំនាញវិស្វកម្ម​អគ្គិសនីនិង​អេឡិចត្រូនិក( Electrical and Electronic Engineering)

            ១៣- មុខជំនាញវិទ្យាសាស្ត្រកុំព្យួទ័រ (Computer Science )

            ១៤-  មុខជំនាញហិរញ្ញវត្ថុ និងធនាគារ​ ( Finance and Banking)

            ១៥-  មុខជំនាញការគ្រប់គ្រងទេសចរណ៍ ( Tourism Management)

            ១៦-  មុខជំនាញទីផ្សារ (Marketing)

            ១៧-  មុខជំនាញការគ្រប់គ្រងធនធានមនុស្ស (Human Resource       

            ១៨-  មុខជំនាញការគ្រប់គ្រង  (Management)

            ១៩-  មុខជំនាញការអភិវឌ្ឍសេដ្ឋកិច្ច (Economics Development)

    33

    ថ្នាក់បរិញ្ញាបត្រ កម្មវិធីសិក្សា-ការងារ​WSD (Work-Study Degree) ថ្នាក់ជាតិនេះ មានលក្ខណពិសេស​ដូចខាងក្រោម៖

    • សិក្សាបណ្តើរ ធ្វើការងារបណ្តើរជាមួយក្រុមហ៊ុននានា ទទួលបានប្រាក់ចំណូល មិនបាច់ពឹងប្រាក់     ឳពុកម្តាយ
    • មានប្រាក់កម្ចីសិក្សាសម្រាប់និស្សិត
    • ឱកាសចុះទស្សនកិច្ចសិក្សានៅបរទេស
    • ឱកាសទទួលបានអាហារូបករណ៍ផ្សេងៗ
    • ឱកាសទទួលបានការងារល្អៗ ឬបង្កើតមុខរបរផ្ទាល់ខ្លួន។

          មុនបញ្ចប់កម្មវិធីសម្ពោធនេះ សាកលវិទ្យាល័យBMU បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ចំនួន២ ជាមួយនឹង៖

            ទី១- ក្រុមហ៊ុន EduClaas Pte Ltd. របស់ប្រទេសសឹង្ហបូរី កិច្ចសហប្រតិបត្តិការលើ ដំណើរថ្នាក់បរិញ្ញាបត្រអន្តរជាតិ កម្មវិធីសិក្សា-ការងារ WSD (Work-Study Degree International Program) ដែលកម្មវិធីនេះ និស្សិតសាកលវិទ្យាល័យBMU សិក្សាបណ្តើរ ធ្វើការងារបណ្តើរជាមួយក្រុមហ៊ុនអន្តរជាតិនានា ទទួលបានប្រាក់ចំណូល មិនបាច់ពឹងប្រាក់ឳពុកម្តាយសម្រាប់ការសិក្សា និងមានឱកាសទៅទទួលសញ្ញាបត្រនៅសាកលវិទ្យាល័យ Roehampton (UoR) ដោយផ្ទាល់។

             ទី២- អង្គការសម្ព័ន្ធយុវជនអន្តរជាតិនៅកម្ពុជា IYF (ប្រទេសកូរ៉េ) សហប្រតិបត្តិការលើ៖

                    -   ផ្តល់ឱកាសដល់និស្សិតសាកលវិទ្យាល័យBMU បានចុះកម្មសិក្សា ហាត់ការងារ ឬធ្វើការងារនៅទីស្នាក់ការអង្គការសម្ព័ន្ធយុវជនអន្តរជាតិនៅកម្ពុជាផ្នែករដ្ឋបាល  ផ្នែកគណនេយ្យ  និងផ្នែកធនធានមនុស្ស…។

                    -   រៀបចំវគ្គសិក្សាអប់រំចិត្តដល់ក្រុមការងារយុវជន និងនិស្សិត អប់រំបណ្តុះបណ្តាលយុវជនឱ្យមានស្មារតីស្ម័គ្រចិត្ត មានភាពជាអ្នកដឹកនាំ និងជួយអ្នកដទៃ ដើម្បីឱ្យក្លាយទៅជាអ្នកដឹកនាំជំនាន់ក្រោយយ៉ាងល្អប្រសើរ។

    3031២៦

    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2026 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia