កុំរំលង! បាតុភូតកម្រ «ព្រះច័ន្ទពណ៌ឈាម» តែមួយគត់ក្នុងឆ្នាំ ២០២៦ នឹងបង្ហាញខ្លួន ខណៈនេះជាពេលវេលាត្រូវមើល
Kan DaraMARCH 3 20261.3 K views

ព្រឹត្តិការណ៍បាតុភូតកម្រ «ព្រះច័ន្ទពណ៌ឈាម»ខ្មែរយើងហៅថា «ចន្ទគ្រាសពេញបូណ៌មី» ដែលមានតែម្តងគត់ក្នុងឆ្នាំ ២០២៦ នឹងបង្ហាញវត្តមានក្នុងយប់នេះ ខណៈរយៈពេល ៣ឆ្នាំទៀត ទើបអាចមើលឃើញម្តងទៀត។ នេះបើយោងតាមការចុះផ្សាយរបស់ស្ថាប័នរុករកទីអវកាស Space.com នាថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២៦។

 

6141041027368816311

 

យោងតាមសេចក្តីរាយការណ៍ ខាងក្រោមនេះគឺជាទិដ្ឋភាពនៅតាមតំបន់នីមួយៗ៖

  • បាតុភូតនេះអាចមើលឃើញច្បាស់បំផុតនៅតំបន់ជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក។
  • អាស៊ីអាគ្នេយ៍ និងអូស្ត្រាលី អ្នកទស្សនាអាចមើលឃើញព្រះច័ន្ទពណ៌ឈាមរះឡើងពីជើងមេឃនៅពេលព្រលប់។
  • អាមេរិកខាងជើង និងខាងត្បូង ប្រជាជននៅតំបន់នេះបានឃើញបាតុភូតនេះនៅពេលព្រលឹមស្រាងៗ មុនពេលព្រះច័ន្ទលិចបាត់ពីផ្ទៃមេឃ។
  • ប្រទេសកម្ពុជា ចំណុចកំពូលនៃចន្ទគ្រាស អាចនឹងកើតឡើងនៅចន្លោះម៉ោង ៦:៣០ ដល់ ៧:០០ យប់។

 

S

 

គួរជម្រាបផងដែរថា បាតុភូតនេះកើតឡើងនៅពេលដែល ព្រះអាទិត្យ ផែនដី និងព្រះច័ន្ទ ធ្វើដំណើរមកស្ថិតក្នុងខ្សែបន្ទាត់ត្រង់តែមួយ ដោយមានផែនដីនៅចំកណ្តាល។ នៅពេលដែលព្រះច័ន្ទធ្វើដំណើរចូលទៅក្នុងស្រមោលដ៏ខ្មៅងងឹតរបស់ផែនដី ពន្លឺព្រះអាទិត្យត្រូវបានរាំងខ្ទប់ស្ទើរតែទាំងស្រុង។

 

ទោះជាយ៉ាងណា ពន្លឺពណ៌ក្រហមដែលមានរលកវែងៗ បានចាំងឆ្លងកាត់បរិយាកាសផែនដី ហើយបត់បែនទៅប៉ះលើផ្ទៃព្រះច័ន្ទ ទើបធ្វើឱ្យយើងមើលឃើញព្រះច័ន្ទប្រែពីពណ៌សប្រាក់ ទៅជាពណ៌ក្រហមក្រម៉ៅ ឬពណ៌ទង់ដែងយ៉ាងចម្លែក និងស្រស់ស្អាត។ អ្នកជំនាញតារាសាស្ត្របានបញ្ជាក់ថា បន្ទាប់ពីព្រឹត្តិការណ៍ថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៦ នេះទៅ ពិភពលោកនឹងមិនមានបាតុភូតកម្រ «ព្រះច័ន្ទពណ៌ឈាម»ខ្មែរយើងហៅថា «ចន្ទគ្រាសពេញបូណ៌មី» ទៀតឡើយ រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៨ ដែលនឹងត្រូវចំថ្ងៃឆ្លងឆ្នាំសកលតែម្តង៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ 👇  បញ្ជាទិញតាម https://t.me/BusinessCambodiaBook

កកក

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia