ស្ងាត់ៗ! តម្លៃ Bitcoin ហក់ឡើងខ្ពស់បំផុតលើស ១២ម៉ឺនដុល្លារក្នុងមួយកាក់ ព្រោះមូលហេតុធំ ៣នេះ
Kan DaraOCTOBER 6 2025266 views

គិតត្រឹមថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ កាក់អេឡិចត្រូនិច Bitcoin បានបំបែបកំណត់ត្រាហក់ឡើងដល់តម្លៃលើសពី ១២៥,០០០ ដុល្លារក្នុងមួយកាក់ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ខាងក្រោមនេះ គឺជាហេតុផលធំៗ ៣ ធ្វើឲ្យតម្លៃ Bitcoin បុកឡើងខ្លាំង៖

 

/. ការចូលរួមយ៉ាងសកម្មពីស្ថាប័នធំៗ៖ ស្ថាប័នធំៗដូចជា BlackRock, Fidelity, JPMorgan Chase និង Goldman Sachs បានចាប់ផ្តើមប្រើប្រាស់កាក់ឌីជីថល Bitcoin ឧបករណ៍វិនិយោគស្របច្បាប់ និងមានសុវត្ថិភាពដូចជា ETF (Exchange-Traded Fund), ការទុកសន្សំឌីជីថល (Digital Custody), និងផលិតផលវិនិយោគថ្មីៗ ដែលធ្វើឲ្យទីផ្សារ Bitcoin ក្លាយជាកន្លែងវិនិយោគមានទំនុកចិត្តខ្ពស់ជាងមុន។ សកម្មភាពនេះ បានបង្កើតសម្ពាធទាមទារ(Demand) កើនឡើងខ្ពស់ នាំឲ្យតម្លៃ Bitcoin ហក់ឡើងលឿន។

 

២/.  ការទទួលស្គាល់ពីរដ្ឋាភិបាល និងធនាគារកណ្ដាល៖ ប្រទេសជាច្រើនដូចជា សហរដ្ឋអាមេរិក, កាណាដា, ស្វីស, និងអេស្តូនី កំពុងអនុញ្ញាតឲ្យប្រើ Bitcoin ក្លាយជាទ្រព្យសកម្មស្របច្បាប់ ឬជាផ្នែកមួយនៃប្រព័ន្ធបង់ប្រាក់។ ចំណែកឯប្រទេសមួយចំនួនទៀតដូចជា អែលសាល់វ៉ាឌ័រ បានប្រើ Bitcoin ជារូបិយប័ណ្ណជាតិទីពីរតែម្តង បន្ទាប់ពីដុល្លារអាមេរិក។ សកម្មភាពនេះជួយបង្កើនទំនុកចិត្តលើទ្រព្យសកម្មឌីជីថលកាន់តែខ្លាំង។

 

៣/. ការផ្គត់ផ្គង់កាន់តែទាប៖ ប្រព័ន្ធ Bitcoin ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ ដោយជនមិនស្គាល់មុខ ដែលត្រូវបានគេដាក់រហ័ស្សនាមថា Satoshi Nakamoto។ គាត់បានកំណត់ច្បាស់ៗថា Bitcoin សរុបមានចំនួនត្រឹមតែ ២១ លានកាក់ប៉ុណ្ណោះ។ បន្ទាប់ពីកាក់ទី ២១លានត្រូវបានជីកអស់ នឹងមិនមាន Bitcoin ថ្មីៗកើតឡើងទៀតទេ។ ការកំណត់នេះបង្កើតភាព កម្រនៃការផ្គត់ផ្គង់ ដូចជា មាស ដែលមិនអាចផលិតបន្ថែមបាន។ ពេលតម្រូវការកើនឡើង ប៉ុន្តែការផ្គត់ផ្គង់មិនកើន តម្លៃនឹងហក់ឡើងដោយស្វ័យប្រវត្តិ។

 

យ៉ាងណាមិញ បើទោះបីជាការវិនិយោគលើ Bitcoin រួមទាំងកាក់ឌីជីថលផ្សេងទៀតស្ថិតក្នុងហានិភ័យកម្រឹតខ្ពស់ក៏ដោយ ប៉ុន្តែសកម្មភាពវិជ្ជមានខាងលើបង្ហាញថា ទ្រព្យសកម្មឌីជីថលដែលមានចំនួនកំណត់ និងទទួលស្គាល់ពីស្ថាប័នធំៗ អាចមានអនាគតល្អប្រសើរក្នុងទីផ្សារសកល៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ 👇  

កកក

បញ្ជាទិញតាម https://t.me/BusinessCambodiaBook

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia