ក្រុមហ៊ុន ប៊ីល២៤ (Bill24 Co., Ltd.) ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់សេវាទូទាត់វិក្កយបត្រ និងដំណោះស្រាយការទូទាត់ឌីជីថលនៅក្នុងប្រទេសកម្ពុជា មានមោទនភាពក្នុងការប្រកាសថា ខ្លួនបានទទួលបានវិញ្ញាបនបត្រ ISO/IEC 27001:2022 ដែលជាស្តង់ដារអន្តរជាតិទទួលស្គាល់លើប្រព័ន្ធគ្រប់គ្រងសន្តិសុខព័ត៌មាន (ISMS)។ សមិទ្ធផលនេះសបញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើង ចំពោះសន្តិសុខព័ត៌មាន និងការការពារទិន្នន័យ។
ទន្ទឹមនឹងនេះ ប៊ីល២៤ ក៏នៅតែបន្តរក្សាបាននូវវិញ្ញាបនបត្រ ISO 9001:2015 សម្រាប់ការគ្រប់គ្រងគុណភាព ដែលពង្រឹងបន្ថែមលើការយកចិត្តទុកដាក់របស់ក្រុមហ៊ុនក្នុងការផ្តល់សេវាកម្មប្រកបដោយស្ថិរភាព ការបង្កើនការពេញចិត្តរបស់អតិថិជន និងការកែលម្អជាបន្តបន្ទាប់។

វិញ្ញាបនបត្រ ISO/IEC 27001:2022 បញ្ជាក់ថា ប៊ីល២៤ បានអនុវត្តនូវវិធីសាស្ត្រដែលមានរចនាសម្ព័ន្ធច្បាស់លាស់ និងផ្អែកលើការវាយតម្លៃហានិភ័យ ដើម្បីការពារព័ត៌មាន និងគ្រប់គ្រងប្រព័ន្ធសន្តិសុខ។ ការទទួលបានទាំង ISO 27001 និង ISO 9001 បង្ហាញពីការអនុលោមតាមបទដ្ឋានអន្តរជាតិ និងប្រតិបត្តិការដែលគួរឱ្យទុកចិត្តបំផុតរបស់ ប៊ីល២៤។
លោក Andrey Sheen អគ្គនាយកក្រុមហ៊ុន ប៊ីល២៤ (Bill24 Co., Ltd.) បានមានប្រសាសន៍ថា៖“ការទទួលបានវិញ្ញាបនបត្រ ISO/IEC 27001:2022 គឺជាជំហានដ៏សំខាន់មួយក្នុងការបង្កើនទំនុកចិត្តដែលអតិថិជន និងដៃគូសហការមានចំពោះ ប៊ីល២៤។ វាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមការងារយើង ក្នុងការងពង្រឹងសន្តិសុខព័ត៌មាន ស្របពេលដែលយើងបន្តពង្រីកសេវាកម្មទូទាត់ឌីជីថលប្រកបដោយសុវត្ថិភាពនៅទូទាំងប្រទេសកម្ពុជា។”

ការប្តេជ្ញាចិត្តចំពោះការកែលម្អជាបន្តបន្ទាប់
ប៊ីល២៤ នឹងបន្តវិនិយោគលើធនធានមនុស្ស ដំណើរការការងារ និងបច្ចេកវិទ្យា ដើម្បីពង្រឹងសន្តិសុខព័ត៌មាន រក្សាគុណភាពសេវាកម្ម និងគាំទ្រដល់ដៃគូសហការទាំងអស់នៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃការទូទាត់ឌីជីថលក្នុងប្រទេសកម្ពុជា។

ស្នើសុំការបង្ហាញសាកល្បង (Free Demo) ដោយឥតគិតថ្លៃ៖ https://forms.gle/sHV8NyVVdV7ZjHvPA
● ទំនាក់ទំនង៖ https://t.me/bill24advisor_bot / https://t.me/Bill24_Sales
● សហគមន៍៖ https://t.me/Bill24Community
● គេហទំព័រ៖ https://bill24.io


