សៀវភៅគឺជាវត្ថុមានតម្លៃ ឬអាចនិយាយម្យ៉ាងទៀតថាជាចំណីអាហារសម្រាប់ខួក្បាលមិនអាចខ្វះបាន។ ត្បិតជាឃ្លាំងគំនិត បង្កប់នូវចំណេះដឹង តម្លៃអប់រំ ទស្សនៈ បទពិសោធន៍ និងរឿងរ៉ាវជាច្រើនសម្រាប់ជាគតិដល់អ្នកអានគ្រប់រូប។ ខាងក្រោមនេះគឺជា សៀវភៅកំពូលៗ ៣ក្បាល ដែលមហាសេដ្ឋី Bill Gates ណែនាំឲ្យអ្នកអានឥឡូវនេះ ដើម្បីជីវិតកាន់តែប្រសើរឡើង៖
១/. ចំណងជើង “Business Adventures” និពន្ធដោយ John Brooks៖ សៀវភៅនេះត្រូវបានមហាសេដ្ឋី Bill Gates ហៅថាជា “សៀវភៅអាជីវកម្មល្អបំផុតមួយដែលខ្ញុំធ្លាប់អាន”។ វាបានប្រមូលរឿងរ៉ាវពិតនៃព្រឹត្តិការណ៍សំខាន់ៗក្នុងពិភពអាជីវកម្ម និងហិរញ្ញវត្ថុ ដែលបង្ហាញពីភាពជោគជ័យ បរាជ័យ និងមេរៀនដ៏មានតម្លៃសម្រាប់អ្នកសិក្សាពាណិជ្ជកម្ម។
២/. ចំណងជើង Stress Test: Reflections on Financial Crises និពន្ធដោយ Timothy F. Geithner៖ សៀវភៅនេះបង្ហាញពីបទពិសោធន៍របស់លោក Timothy Geithner ក្នុងកំឡុងពេលកាន់តំណែងជា រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក។ វាផ្តល់ចំណេះដឹងអំពីវិបត្តិហិរញ្ញវត្ថុ និងរបៀបដោះស្រាយនូវស្ថានភាពសេដ្ឋកិច្ចលំបាកៗ។ មហាសេដ្ឋី Bill Gates បានណែនាំសៀវភៅនេះសម្រាប់អ្នកណាដែលចង់យល់ច្បាស់អំពីវិបត្តិហិរញ្ញវត្ថុ និងស្ថាប័នសេដ្ឋកិច្ច។
៣/. ចំណងជើង Source Code: My Beginnings និពន្ធដោយ Bill Gates៖ នេះជាសៀវភៅនិពន្ធផ្ទាល់ដោយមហាសេដ្ឋី Bill Gates ដែលទើបចេញផ្សាយក្នុងឆ្នាំ ២០២៥។ វាបង្ហាញពីដំណើរជីវិតវ័យក្មេង ការសិក្សា និងការចាប់ផ្តើមបង្កើតក្រុមហ៊ុន Microsoft រួមជាមួយ Paul Allen។ សៀវភៅនេះមិនត្រឹមតែជាការចងក្រងអនុស្សាវរីយ៍នោះទេ ប៉ុន្តែវាក៏ជាប្រភពឲ្យយុវជនទទួលបានការបំផុសគំនិតក្នុងការដេញតាមក្តីស្រមៃរបស់ខ្លួនផងដែរ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/BusinessCambodiaBook