ជំនាញត្រូវប៉ាន់! សេដ្ឋី Bill Gates ថា មនុស្សជំនាន Gen Z គួររៀន ៣ ជំនាញនេះ អនាគតគេត្រូវការខ្លាំង AI ក៏មិនអាចជំនួសបាន
Toeuy HongAUGUST 18 20266.5 K views

បច្ចុប្បន្នពិភពលោកមានការវិវត្តន៍យ៉ាងឆាប់រហ័សចាប់តាំងពីសម័យសេដ្ឋកិច្ចឌីជីថល ហើយឥឡូវបច្ចេកវិទ្យាAI កាន់តែរីកចម្រើនដែលធ្វើឲ្យវិស័យការងារមួយចំនួនត្រូវបានជំនួយដោយAIព្រោះតែAI អាចធ្វើការមានប្រសិទ្ធភាពនិងលឿនជាមនុស្ស។

 

តែទោះជាយ៉ាងណាក៏ដោយ បើតាមលោក Bill Gates គាត់តែងតែរំលឹកថា ទោះបីជា AI មានសមត្ថភាពខ្លាំងអាចគ្រប់គ្រងការងារមនុស្សមួយចំនួនបាន តែមានការងារ ៣ ប្រភេទដែល AI មិនអាចជំនួសបានទេ។ ដោយការងារទាំងនោះរួមមាន៖ 


 
១. អ្នកសរសេរកូដ៖ លោក Bill Grates ថាបញ្ញាសិប្បនិម្មិត AI ប្រហែលជាមានការរីកចម្រើនទាក់ទងនឹងការបង្កើតកូដ ប៉ុន្តែវានៅតែមិនទាន់គ្រប់គ្រាន់សម្រាប់ភាពជាក់លាក់ និងជំនាញចាំបាច់ដែលត្រូវការដើម្បីបង្កើតកម្មវិធីស្មុគស្មាញនៅឡើយ។បុរសអាយុ 70 ឆ្នាំរូបនេះជឿជាក់ថា ទោះបីបញ្ញាសិប្បនិម្មិត AI ឆ្លាតតែវានៅតែត្រូវការមនុស្សនៅពីក្រោយដើម្បីគ្រប់គ្រង។


 
២. អ្នកជីវវិទ្យា៖ អ្នកដែលធ្វើការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ ជាពិសេស អ្នកដែលពឹងផ្អែកលើភាពច្នៃប្រឌិត ការត្រិះរិះគិតវិភាគលើភាពជាក់ស្ដែងដើម្បីធ្វើឱ្យមានសុវត្ថិភាព។ គុណសម្បត្តិទាំងនេះ ពិតជាពិបាកណាស់សម្រាប់ AI លោក Bill Grates ថា AI មិនអាចធ្វើឱ្យមានវឌ្ឍនភាពក្នុងការស្រាវជ្រាវបដិវត្តន៍ ឬបង្កើតសម្មិតិកម្មថ្មីបានទេ។ នៅក្នុងឧស្សាហកម្មនេះ បញ្ញាសិប្បនិម្មិត AI អាចត្រូវបានប្រើប្រាស់ជាឧបករណ៍ជំនួយក្នុងការស្វែងយល់បន្ថែមប៉ុណ្ណោះ។ 


 
៣. អ្នកជំនាញផ្នែកថាមពល៖ វិស័យនេះមានទំហំធំ ហើយត្រូវបានគេនិយាយថាមានភាពស្មុគស្មាញពេកសម្រាប់បច្ចេកវិទ្យាក្នុងការគ្រប់គ្រងដោយខ្លួនឯង។ អ្នកជំនាញក្នុងឧស្សាហកម្មនេះទទួលខុសត្រូវក្នុងការស្វែងរកដំណោះស្រាយប្រកបដោយចីរភាព និងដោះស្រាយតម្រូវការរបស់មនុស្សជាតិជាមួយនឹងតួនាទីរបស់ពួកគេ។ លោក Gates អះអាងថា បញ្ញាសិប្បនិម្មិត AI អាចជួយក្នុងការវិភាគ និងប្រសិទ្ធភាព ប៉ុន្តែជំនាញពិសេសរបស់មនុស្សគឺសំខាន់បំផុត នៅពេលនិយាយអំពីការធ្វើការសម្រេចចិត្ត នៅពេលនិយាយអំពីថាមពល ជាពិសេសប្រសិនបើវាពាក់ព័ន្ធនឹងការគ្រប់គ្រងវិបត្តិ៕


 លោក Gates ទទួលស្គាល់ថា ការព្យាករណ៍របស់លោកប្រហែលជាមិនត្រូវ 100 ភាគរយទេ ដោយឥទ្ធិពលរបស់ AI លើទីផ្សារការងារអាចនឹងវិវត្តន៍ទៅជារឿយៗគ្មានអ្នកអាចដឹងមុន។ ប៉ុន្តែលោកនៅតែជំរុញឱ្យយុវវ័យនៅជំនាន់ Gen Z គួរតែនាំគ្នារៀនជំនាញ ៣ នេះទោះលោកទទួលស្គាល់ថាការព្យាករណ៍មិនអាចត្រូវ ១០០ ភាគរយ ក៏លោក

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia