ខេត្ដសំណាង! ខេត្ដ ៤ នេះទទួលបានគម្រោងវិនិយោគថ្មីតម្លៃសរុបជាង ១ ពាន់លានដុល្លារ
Bunthoeun KoemJANUARY 6 20267.2 K views

អបអរសាទរដល់អ្នកខេត្ដរតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្ដកំពត ខណៈខេត្ដទាំង ៤ នេះទទួលបានគម្រោងវិនិយោគធំៗមិនធ្លាប់មាន ដែលមានទុនវិនិយោគសរុប ១.១១ ពាន់លានដុល្លារ និងអាចបង្កើតឱកាសការងារសរុបរាប់ពាន់កន្លែងជូនពលរដ្ឋនៅក្នុងតំបន់ផងដែរ។ ដោយក្នុងនោះរួមមាន៖  

 

១. ខេត្ដរតនគិរី៖

 

គម្រោងពង្រីកផលិតកម្មកសិដ្ឋានដាំដំណាំហូបផ្លែ និងរោងចក្រកែច្នៃ មានទុនវិនិយោគប្រមាណ ២២៦លានដុល្លារ និងអាចបង្កើតការងារប្រមាណ ៨.៥ពាន់កន្លែង។

 

២. ខេត្ដមណ្ឌលគិរី៖

 

គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់ចំនួន ២គម្រោង អានុភាពសរុប ៣០០មេហ្គាវ៉ាត់ មានទុនវិនិយោគប្រមាណ ៤៣០លានដុល្លា និងអាចបង្កើតការងារចំនួន ១៦៩កន្លែង។

 

៣. ខេត្កក្រចេះ៖ 

 

·         គម្រោងពង្រីកផលិតកម្មកសិដ្ឋានចិញ្ចឹមគោពូជ និងគោសាច់ខ្នាតធំ មានទុនវិនិយោគប្រមាណ១២០លានដុល្លារ និងអាចបង្កើតការងារប្រមាណ ៩០០កន្លែង។

·         គម្រោងវិនិយោគបង្កើតរោងចក្រផលិតស៊ីម៉ងត៍ មានទុនវិនិយោគចំនួន ២៨៦លានដុល្លារនិងអាចបង្កើតការងារចំនួន ៤២០កន្លែង។

 

៤. ខេត្ដកំពត៖

 

គម្រោងវិនិយោគអាជីវកម្មរ៉ែដែក មានទុនវិនិយោគចំនួន ១៦៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារចំនួន ៣៧៣កន្លែង។

 

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ក្នុងឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៦៣០ មានទុនវិនិយោគសរុបប្រមាណ ១០ ពាន់លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៤៣៨ពាន់កន្លែង។ ជាការកត់សម្គាល់ ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន២១៦ ស្មើនឹងប្រមាណ ៥២% ខណៈទំហំទុនវិនិយោគមានការកើនឡើងប្រមាណ ៣ ពាន់លានដុល្លារ ស្មើនឹងប្រមាណ ៤៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះបញ្ជីគម្រោងវិនិយោគចំនួន ៤១៤ មានទុនវិនិយោគសរុបប្រមាណ ៦.៩ពាន់លានដុល្លារ៕ 

 

608879896 1347501064074823 2448135427252994048 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia