ដេកលក់ ដើរលេងក៏បានចំណូល! មកស្គាល់ក្រុមហ៊ុនធំៗក្នុងស្រុក៦ នៅលើផ្សារហ៊ុន ដែលចែកភាគលាភទៀតទាត់រាល់ឆ្នាំ
Toeuy HongJANUARY 5 2026163 views

ក្នុងឆ្នាំ២០២៦នេះ អំឡុងខែមិថុនាដល់ខែកក្កដាគឺជារដូវកាលដែលក្រុមហ៊ុនធំៗនៅលើផ្សារហ៊ុនកម្ពុជាធ្វើការចែកភាគលាភទៅដល់អ្នកវិនិយោគលលើផ្សារហ៊ុន ហើយលុយភាគលាភនេះទៀតសោតគឺជាចំណូលដែលអ្នកមិនបាច់ចំណាយពេលវេលានិងកម្លាំងក៏នៅតែបានចំណូលដែរឲ្យតែអ្នកវិនិយោគនៅលើផ្សារហ៊ុនទិញភាគហ៊ុនក្រុមធំៗដែលគេរកស៊ីចំណេញរាល់ឆ្នាំ។

 

ទាក់ទងនឹងភាគលាភនេះដែរ ខាងក្រោមនេះគឺជាក្រុមហ៊ុនធំៗទាំង៦នៅលើផ្សារហ៊ុនកម្ពុជាដែលចែកភាគលាភទៀតទាត់រាល់ ហើយអ្នកគួរវិនិយោគទិញភាគហ៊ុនក្រុមហ៊ុនទាំងនេះបើចង់បានភាគលាភនៅពាក់កណ្ដាលឆ្នាំ២០២៦នេះ។

 

. ធនាគារ អេស៊ីលីដា៖ ធនាគារ អេស៊ីលីដាឡើងផ្សារហ៊ុនកាលពីឆ្នាំ២០២០។ តម្លៃហ៊ុនបច្ចុប្បន្នរបស់ អេស៊ីលីដានៅលើផ្សារហ៊ុនមានតម្លៃ៧៤២០រៀលក្នុងមួយហ៊ុន។ កាលឆ្នាំ២០២៥ ធនាគារ អេស៊ីលីដាចែកភាគលាភ២២៧រៀលក្នុងមួយហ៊ុន។ សម្រាប់ភាគលាភប្រចាំឆ្នាំ២០២៥ដែលនឹងចែកក្នុងពេលខាងមុខនេះគេរំពឹងថាបានច្រើនជាងឆ្នាំ២០២៤ អាចចន្លោះពី៣០០ទៅ៥០០រៀលក្នុងមួយហ៊ុន។

 

. កំពង់ផែស្វយ័តក្រុងព្រះសីហនុ៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុគឺជាផែទឹកប្រៃធំបំផុតនៅកម្ពុជាហើយក្រុមហ៊ុនក៏ចែកភាគលាភទៀងទាត់រាល់ឆ្នាំផងដែរ។ តម្លៃហ៊ុនបច្ចុប្បន្នរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុមានតម្លៃ១២៩៨០រៀលក្នុងមួយហ៊ុន។ ក្រុមហ៊ុននេះគឺល្អសម្រាប់អ្នកវិនិយោគទិញហ៊ុនរយៈពេលវែង។ ជាក់ស្ដែងកំពង់ផែក្រុងព្រះសីហនុកំពុងសងសាងផែទឹកជ្រៅដោយមានជំនួយពីជប៉ុន ហើយផែទឹកជ្រៅនេះរំពឹងថានឹងរួចរាល់ក្នុងការទទួលនាវាគ្រប់ខ្នាតទាំងអស់ចូលចតបាននៅត្រឹមឆ្នាំ២០២៨។ ដូច្នេះបើវិនិយោគពីឥឡូវ អនាគតទៅអាចនឹងត្រូវប៉ាន់។

 

. ក្រុមហ៊ុនសែលកាត៖ ក្រុមហ៊ុនសែលបងប្អូនខ្មែរយើងជាច្រើនបានស្គាល់ហើយថាជាក្រុមហ៊ុនបម្រើសេវាទូរស័ព្ទដ៏ចំណាស់មួយនៅកម្ពុជា។ ក្រុមហ៊ុននេះស្ថិតនៅក្នុងដំបូលនៃក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង។ សែលកាតទើបតែខែផ្សារហ៊ុនកាលពីខែមិថុនាឆ្នាំ២០២៣នេះ។ សែលកាត់ធានាចែកភាគលាភរហូតដល់ទៅ៧%នៃតម្លៃIPO រយៈពេល៥ឆ្នាំហើយកាន់តែពិសេសនោះគឺភាគលាភចែក៣ខែម្ដង។ តម្លៃហ៊ុនបច្ចុប្បន្នរបស់សែលកាតគឺ២៤៩០រៀលក្នុងមួយហ៊ុន។

 

. រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ៖ រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញគឺជាក្រុមហ៊ុនដំបូងគេបង្អស់ដែលឡើងផ្សារមូលបត្រកម្ពុជាបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ។  រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញជាក្រុមហ៊ុនដែលចែកភាគលាភទៀតទាត់ជារៀងរាល់ឆ្នាំហើយចែកភាគលាភកើនឡើងរាល់ឆ្នាំផងដែឬ។  បច្ចុប្បន្នតម្លៃភាគហ៊ុនរបស់រដ្ឋករទឹកមានតម្លៃ៦៣៦០រៀលក្នុងមួយហ៊ុន។

 

. តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ៖ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញគឺក្រមហ៊ុនរកស៊ីខាងអភិវឌ្ឍនតំបន់សេដ្ឋកិច្ចដ៏លេចធ្លោមួយនៅកម្ពុជាដែលអាចទាញអ្នកវិនិយោគទាំងក្នុងនិងក្រៅស្រុកឲ្យមកវិនិយោគជាហូរហែរ។ បច្ចុប្បន្នតម្លៃហ៊ុនរបស់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញមានតម្លៃ២០៨០រៀលក្នុងមួយហ៊ុន។

 

. កំពង់ផែស្វយ័តក្រុងភ្នំពេញ៖ រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញគឺជាក្រុមហ៊ុនដំបូងគេបង្អស់ដែលឡើងផ្សារមូលបត្រកម្ពុជាបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ។  រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញជាក្រុមហ៊ុនដែលចែកភាគលាភទៀតទាត់ជារៀងរាល់ឆ្នាំហើយចែកភាគលាភកើនឡើងរាល់ឆ្នាំផងដែឬ។  បច្ចុប្បន្នតម្លៃភាគហ៊ុនរបស់រដ្ឋករទឹកមានតម្លៃ១៤២៦០រៀលក្នុងមួយហ៊ុន។

 

 គួរបញ្ជាក់ផងដែរថាការវិនិយោគលើផ្សារហ៊ុនទិញភាគហ៊ុនក្រុមហ៊ុនធំៗគឺជួយអ្នកក្នុងការរកចំណូលបន្ថែមក្រៅពីចំណូលគោលរបស់អ្នក ពេលអ្នកវិនិយោគលើផ្សារហ៊ុនទិញភាគហ៊ុនក្រុមហ៊ុនធំៗអ្នកនឹងបានចំណូលភាគលាភដែលជាចំណូលអកម្មនិងចំណូលពីហ៊ុនឡើងថ្លៃ ជាពិសេសវាគឺជាប្រភពចំណូលរយៈពេលវែងជួយផ្គត់ផ្គង់ការចំណាយក្នុងការរស់នភរបស់យើង។

 

ចងស្វែងយល់ពីការវិនិយោគលើផ្សារហ៊ុន អាចតាមដានផេក Toeuy Hong-ទឿយ ហុង ហើយបើចង់ចេះវិនិយោគលើផ្សារហ៊ុន តែស្មុញស្មាញពិបាកយល់ អាចចុះឈ្មោះចូលរៀនតាមនេះ៖https://bakseyacademy.com/courses/stock-market-income

មានចម្ងល់ទាក់ទងនឹងការចុះឈ្មោះចូលរៀន អាចឆាតទៅតេឡេក្រាម៖ https://t.me/baksey_academy

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia