គិតត្រឹមព្រឹកថ្ងៃអង្គារ៍នេះហាងឆេងមាសលើទីផ្សារអន្តរជាតិបន្តឡើងថ្លៃខ្លាំងក្រោយពីលោក Donald Trump ព្រមានដាក់ពន្ធបន្ថែមលើប្រទេសចំនួន៨រហូតដល់ឈានដល់មានកិច្ចព្រមព្រៀងទិញកោះGreenland ជាផ្លូវហើយ។
ជាក់ស្ដែងគិតត្រឹមថ្ងៃនេះ ហាងឆេងមាសលើទីផ្សារអន្តរជាតិបានឡើងថ្លៃចំនួន៨៤ដុល្លារដោយឡើងដល់៤៦៨១ដុល្លារក្នុងមួយអោន(ស្មើនឹង៥៦៣៩ដុល្លារក្នុងមួតតម្លឹងឬ៥៦៣ដុល្លារក្នុងមួយជី។
ជុំវិញទំនោរហាងឆេងមាសដែលកំពុងឡើងថ្លៃបំបែកកំណត់ត្រាថ្មីនេះ មានធនាគារធំៗចំនួន៥នៅអឺរ៉ុបនិងសហរដ្ឋអាមេរិកបានធ្វើការព្យាករពីតម្លៃហាងឆេង។ ខាងក្រោមនេះគឺជាការព្យាករពីហាងឆេងមាសអំឡុងឆ្នាំ២០២៦របស់ធនាគារធំៗដូចក្រោម៖
១. ធនាគារ JP Morgan Chase៖ បានព្យាករថាតម្លៃហាងឆេងមាសអាចនឹងឡើងដល់៦០៩០ដុល្លារក្នុងមួយតម្លឹងត្រីមាសទី៤នៃឆ្នាំ២០២៦
២. ធនាគារ HSBC៖ បានព្យាករថាតម្លៃហាងឆេងមាសអាចនឹងឡើងដល់៦០២៤ដុល្លារក្នុងមួយតម្លឹងនៅត្រឹមពាក់កណ្ដាលឆ្នាំ២០២៦នេះ។
៣. ធនាគារ Goldman Sachs បានព្យាករថាតម្លៃហាងឆេងមាសអាចនឹងឡើងដល់៥៩០៣ដុល្លារក្នុងមួយតម្លឹង
៤. ធនាគារ Morgan Stanley បានព្យាករថាតម្លៃហាងឆេងមាសនឹងអាចឡើងដល់៥៧៨៣ដុល្លារក្នុងមួយតម្លឹងនៅត្រឹមចុងឆ្នាំ២០២៦។
៥. ធនាគារ Deutsche របស់អាល្លឺម៉ង់បានព្យាការថាតម្លៃហាងឆេងមាសអាចហក់ខ្ពស់បំផុតដល់៥៩៦៣ដុល្លារក្នុងមួយតម្លឹង
គួរបញ្ជាក់ផងដែរថាឈានដល់ឆ្នាំ២០២៦ ហាងឆេងមាសនៅតែបន្តឡើងថ្លៃដោយសារតែភាពមិនច្បាស់លាស់នៃបញ្ហាភូមិសាស្រ្តនយោបាយនៅតែកើតមាន។ ជាក់ស្ដែងការអនុវត្តដាក់ពន្ធរបស់សហរដ្ឋអាមេរិកទៅលើប្រទេសមួយចំនួននៅលើពីភពលោកក៏ជាកត្តាដែលធ្វើឲ្យមាសឡើងថ្លៃផងដែរ។
ទាក់ទងនឹងហាងឆេងមាសនេះដែរ សម្រាប់បងប្អូនដែលទិញមាស ហាងមាសពេជ្រ ទីមង្គលមានលក់មាស ប្លាទីន ត្បូងគ្រប់ប្រភេទ និងមានសេវាកម្មកម្ម៉ង់ធ្វើគ្រឿងអលង្ការទៀតផង។ សម្រាប់បងប្អូនអាចទិញមាសនៅ ហាងមាសពេជ្រ ទីមង្គល់ទាក់ទងតាមលេខទូរស័ព្ទ 016 741 731៕


