គេថាបើចង់មានបាន ចង់មានលុយច្រើន អ្នកគួរកសាងចំណូលឲ្យបានច្រើនប្រភពពោលគឺកសាងប្រភពចំណូលឲ្យលើសពី២។ ទាក់ទងនឹងចំណូលនេះដែរ ការវិនិយោគលើផ្សារហ៊ុនគឺត្រូវបានគេចាត់ទុកថាជាប្រភពចំណូលទី២ដ៏ល្អបំផុតដែលអ្នកគួរកសាងបើចង់បានប្រភពចំណូលបន្ថែមដោយមិនបាច់ចំណាយពេលវេលា។
នៅប្រទេសយើងក៏មានផ្សារហ៊ុនដែលមានឈ្មោះថា”ផ្សារមូលបត្រកម្ពុជា” ដែលប្រជាជនទូទៅអាចយកលុយដែលសល់ឬហៅថាលុយទំនេរទៅវិនិយោគលើផ្សារហ៊ុនដើម្បីបង្កើតប្រភពចំណូលទី២ដោយបានចំណូលតាមរយៈតម្លៃហ៊ុនឡើងថ្លៃនិងចំណូលពីភាគលាភ។
ខាងក្រោមនេះគឺជារឿងសំខាន់ៗមួយចំនួនដែលបញ្ជាក់ថាការវិនិយោគលើផ្សារហ៊ុនគឺជាប្រភពចំណូលទី២ដ៏ល្អបំផុតមួយសម្រាប់អ្នកធ្វើការនិងអ្នករកស៊ី៖
១. លុយសម្រាប់ធ្វើការអ្នក ពេលអ្នកកំពុងដេក
ពេលអ្នកវិនិយកគលើផ្សារហ៊ុន អ្នកមិនចាំបាច់ចំណាយពេលវេលានិងកម្លាំងនោះទេប៉ុន្ដែអ្នកនៅតែបានចំណូល។ អ្នកដាក់លុយទៅវិនិយោគក្នុងផ្សារហ៊ុនទិញភាគហ៊ុនក្រុមហ៊ុនធំៗដែលគេរកស៊ីរីកចម្រើន តម្លៃភាគហ៊ុនអ្នកកើនឡើងនោះអ្នកនឹងបានបានចំណេញដោយមិនបាច់ចំណាយពេលវលា។
ឧទាហរណ៍បើអ្នកទិញងហ៊ុន ធនាគារ អេស៊ីលីដាតម្លៃ៧ពាន់រៀលក្នុងមួយហ៊ុន ពេលហ៊ុន អេស៊ីលីដាឡើងដល់៨ពាន់រៀលក្នុងមួយហ៊ុនអ្នកចំណេញបាន១ពាន់រៀលក្នុងមួយហ៊ុន ហើយបើអ្នកកាន់ហ៊ុនច្រើនអ្នកនឹងចំណេញច្រើនទៅតាមហ្នឹងដែរ។
២. ងាយស្រួលចាប់ផ្ដើមហើយចាប់ផ្ដើមជាមួយលុយតិចតួចបាន
ការវិនិយោគលើផ្សារហ៊ុនគឺមនុស្សទូទៅអាចធ្វើបានព្រោះវាមិនស្មុគស្មាញឡើយ។ ចង់ចេះវិនិយោគលើផ្សារហ៊ុនកម្ពុជាអ្នកអាចDownload App CSX Trade ហើយសិក្សាស្វែងយល់ក្នុងApp នេះនិងបើកគណនីជួញដូរនៅក្នុងApp នេះនិងមើលវីដេអូក្នុងផេកនិងយូធូ Cambodia Securities Exchange -CSX ហើយអនុវត្តរហូតចេះទិញហ៊ុនក្នុងApp CSX Trade។
សំខាន់ការវិនិយោគលើផ្សារហ៊ុនមិនត្រូវការលុយច្រើនក្នុងការវិនិយោគឡើយ ពោលគឺលុយតិចក៏អាចវិនិយោគបានព្រោះគេអនុញ្ញាតទិញតែមួយហ៊ុនក៏បាន។ ហើយតម្លៃហ៊ុនក្រុមហ៊ុនខ្លះតែខ្ទង់២ពាន់រៀលប៉ុណ្ណះក្នុងមួយហ៊ុន។ ដូច្នេះលុយតិចក៏អាចវិនិយោគបានដែរ។ អ្នកអាចចាប់ពី២ម៉ឺរៀលក៏បាន ៤ម៉ឺនរៀលក៏បាន តាមលទ្ធភាពរបស់អ្នក។
៣. រកចំណូលបាន២ផ្លូវ
ដូចបានរៀបរាប់ខាងលើរួចហើយថាពេលអ្នកវិនិយោគលើផ្សារហ៊ុន អ្នកនឹងបានចំណូល២ផ្លូវ។ ចំណូលទីមួយគឺបានពីហ៊ុនឡើងថ្លៃ។ ឧទាហរណ៍ទិញហ៊ុនតម្លៃ៧ពាន់រៀលក្នុងមួយហ៊ុន ពេលហ៊ុន អេស៊ីលីដាឡើងដល់៨ពាន់រៀលអ្នកចំណេញបាន១ពាន់រៀលក្នុងមួយហ៊ុន ឃើញចំណេញអ្នកអាចលក់ហ៊ុនយកប្រាក់ចំណេញបាន។
ចំណូលទី២គឺបានចំណូលពីភាគលាភ។ ឧទាហរណ៍បើអ្នកទិញហ៊ុន ធនាគារ អេស៊ីលីដាគឺអ្នកក្លាយជាម្ចាស់ភាគហ៊ុនធនាគារ អេស៊ីលីដា។ ដូច្នេះពេលធនាគារ អេស៊ីលីដារកស៊ីចំណេញ គេចែកប្រាក់ចំណេញ អ្នកក៏បានប្រាក់ចំណេញដែលយើងហៅថាភាគលាភ។ ឧទាហរណ៍ អេស៊ីលីដាចែកភាគលាភ៥០០រៀលក្នុងមួយហ៊ុន ហើយអ្នកកាន់ហ៊ុន អេស៊ីលីដា២ពាន់ហ៊ុននោះអ្នកបានចំណូលភាគលាភសរុប១លានរៀលស្មើនឹង២៥០ដុល្លារ។
បើបងប្អូនចង់វិនិយោគលើផ្សារហ៊ុនដើម្បីបង្កើតប្រភពចំណូលបន្ថែម តែស្មុញស្មាញ ពិបាកយល់ អាចតាមដានផេក Toeuy Hong-ទឿយ ហុង បងប្អូនពិតជាចង់ចេះវិនិយោគលើផ្សារហ៊ុនតែស្មុគស្មាញ ពិបាកយល់ អាចចូលចូលវគ្គរៀនវិនិយោគអនឡាញរបស់Baksey Academy។ ចង់ចូលរៀនអាចចុះឈ្មោះតាមLink: https://bakseyacademy.com/courses/stock-market-income
មានចម្ងល់ទាក់ទងនឹងការចុះឈ្មោះចូលរៀន អាចឆាតទៅតេឡេក្រាម៖ https://t.me/baksey_academy
ឬបងប្អូនអាចទាក់ទងតាមលេខទូរស័ព្ទ 089 446 438៕


