ចុងសប្តាហ៍អត់ដឹងទៅណា! តស់មកដើរលេងក្នុងផ្សាររាត្រីធំចំនួន៣ ក្បែរភ្នំពេញ ដែលកំពុងល្បីខ្លាំង
Srey NuthFEBRUARY 1 2024287 views

ផ្សាររាត្រី ត្រូវបានគេស្គាល់តាំងពីយូរមកហើយថាជាទីកន្លែងដែលអាជីវករអាចយកទំនិញ និងផលិតផលមកតាំងលក់នៅពេលយប់ ហើយក៏ជាកន្លែងសម្រាប់ភ្ញៀវអាចដើរទិញទំនិញ ចំណីអាហារចំរុះទទួលទានយ៉ាងឆ្ងាញ់ពិសារ ជាមួយនឹងការដើរលេងកម្សាន្តនៅថ្ងៃចុងសប្ដាហ៍។ ជាក់ស្ដែងថ្មីៗនេះ មានផ្សាររាត្រីចំនួន៣ទីតាំងដែលកំពុងមមាញឹក និងប្រជាប្រិយភាពយ៉ាងខ្លាំង ទាក់ទាញចិត្តភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសស្រទាប់យុវវ័យឱ្យទៅលេងកម្សាន្តយ៉ាងរីករាយ ។

 

បងប្អូនកំពុងរកកន្លែងដែលអាចរីករាយទាំងការញ៉ាំអាហារឆ្ងាញ់ៗ និងការទិញទំនិញក្នុងពេលតែមួយត្រូវអត់? អ៉ឺចឹងថ្ងៃនេះ ចាបក្រហម  សូមណែនាំបងប្អូនបងស្គាល់ ផ្សាររាត្រី៣ កន្លែងកំពុងល្បីខ្លាំងនៅក្រុងភ្នំពេញ៖

 

 

Photo 2024 02 01 11 20 53

 

ផ្សារនេះបើកលក់រៀងរាល់ថ្ងៃព្រហស្បតិ៍ សុក្រ សៅរ៍ អាទិត្យ ដែលមានទីស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រឹមតែ ៥នាទីពីស្ពានជ្រោយចង្វារ។ ក្រៅពីស្តង់អាហារដ៏ច្រើនសំម្បូរបែប ក៏មានបន្ថែមនូវការប្រគុំតន្ត្រី ការសម្តែង និងសកម្មភាពសប្បាយៗផ្សេងទៀតចំកណ្តាលផ្សារផងដែរ។ ដូច្នេះសម្រាប់បងប្អូនចង់ដឹងព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០៨១ ៣៣៤ ០១១ / ០៨៨ ៨០ ៦៦ ៥៥៥។​

២. Sunshine Family Park

 

Photo 2024 02 01 11 20 59

 

ផ្សារនេះ មានទាំង សួនកំសាន្ត និងផ្សាររាត្រី មានទីតាំងស្ថិតនៅ ក្នុងបឹងកក់ ភ្នំពេញ ជិត Eden Garden។ ផ្សារនេះបើកសំណើរការរៀងរាល់ថ្ងៃព្រហស្បតិ៍ សុក្រ សៅរ៍ អាទិត្យ ចាប់ពីម៉ោង 3:30PM- 12:00AM។  សម្រាប់បងប្អូនដែលចង់ដឹងព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់លេខ ០៧០ ២៧២ ៥៩២/ ០៩៦ ២៦ ៧៤ ០០១ ។

៣. Khmer Streat Food Festival & Night Market

 

Img 8362 2 1536x1152

 

ផ្សាររាត្រីនេះ មានទីតាំងស្ថិតនៅខណ្ឌច្បារអំពៅ ដែលជាទីក្រុងរណបដ៏រស់រវើក អាចធ្វើដំណើរបានយ៉ាងងាយស្រួលតាមរយៈស្ពានតភ្ជាប់ពីកោះពេជ្រទៅបាន។​ បើករៀងរាល់ចុងសប្តាហ៍ សុក្រ សៅរ៍ អាទិត្យ​ ចាប់ពីម៉ោង 4 រសៀលដល់ម៉ោង 11 យប់។ ពេលទៅដល់អ្នកទាំងអស់គ្នានឹងឃើញក្លោងទ្វាយ៉ាងគួរឲ្យទាក់ទាញដែលមានរូបសម និងស្លាបព្រាធំៗ។ ពេលយើងដើរចូលក្នុងអ្នកនឹងឃើញមានឆាក ព្រមទាំងកន្លែងអង្គុយបែបពិកនិចលើស្មៅ​ជាច្រើនកន្លែង។ អ្នកទាំងអស់គ្នាអាចដើរទិញទំនិញជាច្រើនប្រភេទ អាហារទំនងៗមានទាំង​ឆា​ បំពង អាំង ស៊ុប នំ និងបង្អែមផ្លែឈើ ព្រមទាំងមានរសជាតិឆ្ងាញ់ទៀតផង៕

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia