មិនបាច់ហោះទៅក្រៅស្រុក! សាលា Berkeley ផ្តល់សញ្ញាបត្រ ២ ក្នុងពេលតែមួយ ទទួលស្គាល់ដោយក្រសួងអប់រំ និងអន្តរជាតិ
Kan DaraJANUARY 6 2026

ក្នុងយុគសម័យនៃការអប់រំបែបឌីជីថល និងសកលភាវូបនីយកម្ម សាលាអន្តរជាតិ ប៊ើខឹលី បានដាក់ចេញនូវកម្មវិធីសិក្សាដ៏ពិសេស ដែលផ្តល់ឱកាសមាសសម្រាប់សិស្សានុសិស្សកម្ពុជា អាចទទួលបានសញ្ញាបត្រ ២ ក្រោយបញ្ចប់ការសិក្សា ខណៈទទួលស្គាល់ដោយស្ថាប័នរដ្ឋ និងអន្តរជាតិ។

 

A Large

 

ថ្លែងក្នុងបទសម្ភាសន៍ជាមួយ Business Cambodia លោកជំទាវបណ្ឌិតអគ្គនាយិកា ជា នាងអេង (H.E. Madam Chea Neang Eng) បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងផ្តល់សញ្ញាបត្រ ២ ក្នុងពេលតែមួយ និងមិនចាំបាច់ប្រឡងនៅសាលារដ្ឋទេនៅថ្នាក់ទី ១២។ យើងយកសញ្ញាបត្រអន្តរជាតិមកពីចក្រភពអង់គ្លេស ហើយមានតម្លៃសមមូលជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡាដែរ»។ លោកជំទាវបណ្ឌិតបានបន្តទៀតថា៖ «កម្មវិធី Cambridge គេទទួលស្គាល់ ១៦០ ប្រទេសជុំវិញពិភពលោក ពេលរៀនចប់សិស្សអាចធ្វើការនៅប្រទេសណាក៏បាន»។

 

ទន្ទឹមនឹងនេះ សាលាអន្តរជាតិ ប៊ើខឹលី ផ្ដល់ជូនគុណភាពអប់រំស្តង់ដាជាតិ និងអន្តរជាតិពីចក្រភពអង់គ្លេស ខេមប្រ៊ីជ ពីកម្រិតមត្តេយ្យសិក្សា - ថ្នាក់ទី ១២ ដែលអនុញ្ញាតឲ្យសិស្សានុសិស្ស អាចបន្តការសិក្សានៅក្នុងស្រុក និងក្រៅប្រទេសបានយ៉ាងងាយស្រួល និងមានការទទួលស្គាល់ទូទាំងពិភពលោក។ មិនតែប៉ុណ្ណោះ សាលាអន្តរជាតិ ប៊ើខឹលី ប្តេជ្ញាផ្ដល់ជូននូវបរិយាកាសសិក្សាបែបវិជ្ជមាន សុវត្ថិភាព ទំនុកចិត្ត វិន័យ និងគុណភាពអប់រំជាអន្តរជាតិ ជាមួយនឹងលោកគ្រូអ្នកគ្រូដែលមានជំនាញ បរិក្ខារសិក្សាទំនើប ការយកចិត្តទុកដាក់ និងសេវាកម្មព័ត៌មានសិក្សាយ៉ាងកក់ក្ដៅជូនអ្នកអាណាព្យាបាលទាំងអស់

 

1 Large

Image 10 Large

 

គួរជម្រាបផងដែរថា សាលាអន្តរជាតិ ប៊ើខឹលី  ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០៤ ដោយ លោកជំទាវបណ្ឌិតអគ្គនាយិកា ជា នាងអេង (H.E. Madam Chea Neang Eng) ដែលមានបទពិសោធន៍ជាង ៣០ឆ្នាំលើវិស័យអប់រំ និងជាស្ថាបនិកនៃ ក្រុមហ៊ុន អ៊ីអិលធី អេឌ្យូខេសិន ឯ.ក តាំងពីឆ្នាំ ១៩៩៤ មកម៉្លេះ។

 

ដោយមានចិត្តស្រឡាញ់លើការអភិវឌ្ឍធនធានមនុស្សសម្រាប់ប្រទេសជាតិទាំងមូល ក៏ដូចជា ការជឿជាក់ និងទុកចិត្តជាច្រើនពីសំណាក់អ្នកអាណាព្យាបាល និងសិស្សានុសិស្សគ្រប់ជំនាន់ទាំងអស់ លោកជំទាវបណ្ឌិតអគ្គនាយិកា ជា នាងអេង  បានពង្រីកសាខាសាលាជាបន្តបន្ទាប់ដែល​រួមបញ្ចូល​ទីតាំងសក្តានុពលជាច្រើនក្នុងរាជធានីភ្នំពេញដូចជា សាលាអន្តរជាតិ ប៊ើខឹលី  សាខានរោត្តម សាខាទួលគោក ជ្រោយចង្វារ (6A) និងសាខា៦០ម៉ែត្រ (AEON 3)។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ០៩២ ៣៣ ៦៦​ ០២ ឬ ០១២ ៨៧២ ៦៣០៕

 

Image 16 Large

Image 12 Large

Image 11 Large

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia