ចេញហើយ! នេះជាចំនួនទឹកប្រាក់ដែលយោធា យោធិន ទទួលបានអំឡុងពេលបំពេញកាត្វកិច្ចយោធា
ធី ស្រីល័ក្ខAUGUST 13 20265.8 K views

កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ថ្មីៗនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា​ បានចេះអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ក៏ដូចជាលក្ខខណ្ឌនិងបែបបទនៃការធ្វើជំរឿន ការជ្រើសរើស ការអញ្ជើញ ការពន្យារពេល ប្រាក់ឧបត្ថម្ភ គោលរបរផ្សេងៗ និងការលើកទឹកចិត្តដល់យោធាផងដែរ។

 

បើយោងតាមច្បាប់ស្ដីពីកាតព្វកិច្ចយោធា បានឱ្យដឹងថាការបំពេញកាតព្វកិច្ចយោធា ត្រូវទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែនិងគោលរបបផ្សេងៗដូចខាងក្រោមនេះ៖

. ប្រាក់ឧបត្ថម្ភប្រចាំខែក្នុងម្នាក់ចំនួន ៤០០ ០០០ (បួនសែន) រៀល។

. គោលរបរផ្សេងៗត្រូវទទួលបានដូចយោធិនអាជីពរួមមាន៖

  • ប្រាក់ម្ហូបប្រចាំថ្ងៃ
  • ប្រាក់អាហារបំប៉នបន្ថែមពេលហ្វឹកហាត់
  • ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារនិងកូន
  • របរអង្ករប្រចាំថ្ងៃ
  • របបឯកសណ្ឋានប្រយុទ្ធនិងបរិក្ខារចាំបាច់មួយចំនួន។

 

គួរជម្រាបថា អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរដែលមានអាយុចាប់ពី ១៧ (ដប់ប្រាំពីរ) ឆ្នាំ ដល់ ២៥ (ម្ភៃប្រាំ) ឆ្នាំ សម្រាប់ការធ្វើជំរឿន។ អាយុចាប់ពី ១៨ (ដប់ប្រាំបី) ឆ្នាំដល់ ​២៥ (ម្ភៃប្រាំ) ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចយោធារយះពេល ២៤ (ម្ភៃបួន) ខែ។ ការធ្វើជំរឿន ត្រូវអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរភេទប្រុសដែលមានអាយុចាប់ពី ១៧ (ដប់ប្រាំពីរ) ឆ្នាំ ដល់ ២៥ (ម្ភៃប្រាំ) ឆ្នាំ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ដើម្បីទទួលបានទិន្នន័យពិតប្រាកដក្នុងការសម្រេចអញ្ជើញចូលបំពេញកាតព្វកិច្ចយោធា

772826953 1029072636551102 3097861243863168373 N768988374 1057251273344001 1695520272581806776 N773542358 1063403549975594 262800784201749795 N

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia