មានបងប្អូនមួយចំនួនដែលជាសមាជិក ប.ស.ស តែងតែមានចម្ងល់ថាតើប័ណ្ណ បប.ស.ស ក្រៅពីមានសេវាថែទាំសុខភាព នៅពេលដែលយើងជួបគ្រោះថ្នាក់ការងាររហូតដល់បាត់បង់ ជីវិតតើផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់យើង? ជាមួយគ្នានោះដែរ នាពេលនេះបេឡាជាតិសន្តិសុខសង្គម ហៅកាត់ប.ស.ស បានប្រកាសថា សមាជិក ប.ស.ស នៅពេលទទួលរងគ្រោះថ្នាក់ការងាររហូតដល់បាត់បង់ជីវិត នោះ ប.ស.ស. នឹងផ្តល់ជូននូវអត្ថប្រយោជន៍ដូចជា៖
១.ផ្តល់ជូនសេវាដឹកសព (ផ្អែកតាមតម្លៃរបស់មន្ទីរពេទ្យដៃគូ ប.ស.ស.)
២. ផ្តល់ជូនប្រាក់វិភាជន៍បូជាសព ១០លានរៀល សម្រាប់ចាត់ចែងធ្វើបុណ្យសព
៣. ប្រាក់ធនលាភឧត្តរជីវី ផ្តល់ជូនអ្នកក្នុងបន្ទុក រួមមាន៖ សហព័ទ្ធ (ប្តី ឬប្រពន្ធ) កូន និងឪពុកម្តាយ ឬជនចាស់ជរា ដែលស្ថិតនៅក្នុងបន្ទុករបស់ជនរងគ្រោះ។

គួរជម្រាបថា សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមបេឡាជាតិសន្តិសុខសង្គម បានផងដែរ៕


