កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ សាលា ប៊ែលធី អន្ដរជាតិ បានបើកការដ្ឋានសាងសង់អគារសាកលវិទ្យាល័យ ប៊ែលធី អន្ដរជាតិ ទីតាំងទី៣ លើផ្ទៃដី ១១ហិតា ដែលមានទីតាំងស្ថិតនៅអគារលេខ៦៥៨៥ ផ្លូវបេតុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (តាមផ្លូវប្រឡាយ ក្រោយផ្សារទួលពង្រប្រហែល ៣០០ម៉ែត្រ)។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ អគ្គនាយករង-អគ្គនាយិការង នៃប៊ែលធី គ្រុប ភ្ញៀវកិត្តិយសអន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំនៃប៊ែលធី គ្រុប សាកលវិទ្យាធិការរង ព្រឹទ្ធបុរសនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងនាយកសាខា នៃសាលា ប៊ែលធី អន្តរជាតិ ផងដែរ។

អគារសាកលវិទ្យាល័យ ប៊ែលធី អន្ដរជាតិ ទីតាំងទី៣ ដែលកំពុងសាងសង់នេះ ត្រូវបានរចនាឡើងតាមបែបទំនើប ស្របតាមស្តង់ដារអន្តរជាតិ ដែលសាងសង់លើផ្ទៃដីសរុប ១១ហិតា មានទីធ្លាធំទូលាយ បរិយាកាសល្អ សុវត្ថិភាព និងផាសុកភាពសម្រាប់និស្សិត ជាមួយនឹងការបំពាក់នូវសម្ភារៈសិក្សាទំនើបៗ ដើម្បីបំពេញតម្រូវការសិក្សា ស្រាវជ្រាវ និងការអភិវឌ្ឍជំនាញរបស់និស្សិត ឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់ ស្របតាមការរីកចម្រើនរបស់សង្គមជាតិ និងការវិវឌ្ឍនៃបច្ចេកវិទ្យានាសម័យឌីជីថល។ ជាពិសេស សាកលវិទ្យាល័យ ទីតាំងទី៣នេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍវិស័យអប់រំកម្ពុជា និងផ្តល់ឱកាសសិក្សាកាន់តែងាយស្រួលជូនដល់និស្សិតនៅក្នុងប្រទេស និងជុំវិញពិភពលោក។

សូមជម្រាបថា បច្ចុប្បន្ន សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មានចំនួន ៣ទីតាំង រួមមាន៖
-សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១-ទួលស្លែង ស្ថិតនៅអគារលេខ២១ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (ខាងត្បូងសារមន្ទីរទួលស្លែង១០០ម៉ែត្រ)
-សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ ស្ថិតនៅអគារលេខ១៥១ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ចម្ងាយប្រហែល ៥០០ម៉ែត្រ ពីស្ពានអាកាសចោមចៅ)
-សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី៣-ទួលពង្រ (កំពុងសាងសង់ លើផ្ទៃដី ១១ហិតា ស្ថិតនៅអគារលេខ៦៥៨៥ ផ្លូវបេតុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (តាមផ្លូវប្រឡាយ ក្រោយផ្សារទួលពង្រប្រហែល ៣០០ម៉ែត្រ)។ សម្រាប់ព័ត៌មានទាក់ទងនឹងការសិក្សាផ្សេងៗរបស់សាកលវិទ្យាល័យ ប៊ែលធី អន្ដរជាតិ សូមទាក់ទងទៅកាន់ខេត្ដទូរស័ព្ទ៖ 078 555 507៕




