អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ អាចថតធ្វើមុនផុតសុពលភាពតិចជាង ១៨០ថ្ងៃបាន ខណៈនេះជាទីតាំងទាំង៤ សម្រាប់ស្នើសុំ
ធី ស្រីល័ក្ខMAY 27 2025736 views

សម្រាប់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅពេលដែលប្រជាពលរដ្ឋទុករហូតដល់ផុតសុពលភាពគឺមិនអាចប្រើប្រាស់ជាផ្លូវការក្នុងការស្នើសុំសេវាផ្សេងៗបានទេ ដូច្នេះហើយកុំរង់ចាំដល់ពេលផុត ឬត្រូវការប្រើទើបមកធ្វើ។ ជាមួយគ្នានោះដែរ នៅក្នុងករណីនេះ ឯកឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ថា “អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ អាចថតធ្វើមុនផុតសុពលភាព ក្រោម ១៨០ថ្ងៃ (៦ខែ)បាន” ។

នៅក្នុងនោះដែរ លោក ឧត្តមសេនីយ៍ បានបន្ថែមទៀតថា សម្រាប់ទីកន្លែងសម្រាប់ស្នើសុំបងប្អូនអាចទៅតាមទីតាំងទាំងនេះបាន៖

១. ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៃលំនៅឋានរបស់ខ្លួនកំពុងរស់នៅ

២. អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ នៃលំនៅឋានរបស់ខ្លួនកំពុងរស់នៅ

៣. ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត នៃលំនៅឋានរបស់ខ្លួនកំពុងរស់នៅ

៤. ស្នាក់ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) សម្រាប់កម្មករនយោជិត

១៤

ជាមួយគ្នានោះដែរ សម្រាប់ឯកសារយោងសម្រាប់ស្នើសុំមានដូចជា៖

១. អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលអស់សុពលភាពឬ

២. ករណីបាត់បង់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ត្រូវមានពាក្យបណ្តឹងឬ

៣. ករណីប្តូរអាសដ្ឋានត្រូវមាន សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ (មានបញ្ជាក់នីត្យានុកូលកម្ម) ឬលិខិតបញ្ជាក់ទីលំនៅ

គួរជម្រាបថា រយៈពេលនៃការទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានរយៈពេល ៣០ថ្ងៃនៃថ្ងៃធ្វើការ ឬលើសនេះបន្តិចបន្តួច សម្រាប់ព័ត៌មានបន្ថែម បងប្អូនអាចធ្វើការ Download កម្មវិធី GDI eServices ដើម្បីមើល ឬសាកសួរព័ត៌មាន ឬទំនាក់ទំនងលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ថ្ងៃច័ន្ទដល់សុក្រ ក្នុងម៉ោងធ្វើការ នឹងមានមន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia