កុំចេះតែចុច! នេះជាល្បិ.ចថ្មីទាំង ២ អាចលួ.ចលេខសំងាត់ កុងធនាគារ តាមរយៈ link
Kan DaraOCTOBER 9 2025277 views

ករណីឧក្រិដ្ឋកម្មអនឡាញ បានគំរាមកំហែងជាបន្តបន្ទាប់ទៅកាន់អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនង Telegram ខណៈខាងក្រោមនេះជារូបភាពធំៗ ២ ដែលពួក Hacker បានប្រើប្រាស់ ដើម្បីបន្លំយកព័ត៌មានឯកជន លេខសម្ងាត់ ឬកុងធនាគាររបស់អ្នកប្រើប្រាស់៖

 

១/. ការបញ្ចូន Link ក្លែងបន្លំ (Phishing Link):

·      ជនឆបោកបង្កើត Website មួយដែលមានរូបរាងដូចទំព័រផ្លូវការរបស់ធនាគារ ឬស្ថាប័នដែលគេកំពុងបន្លំ

·      បន្ទាប់មកវាបញ្ជូន Link ទៅ Telegram Group, Message ផ្ទាល់ខ្លួន, ឬជាប្រកាសផ្សេងៗ ដោយភ្ជាប់ជាមួយពាក្យដូចជា៖ ការផ្ដល់ជូនពិសេស! ; បើករង្វាន់!! ; Update Account ; Security Check …

·      ពេលអ្នកចុច Link ហើយបញ្ចូល Username និង Password វាដំណើរការបញ្ជូនព័ត៌មានទៅកាន់ជនឆបោកទាំងនោះ ដោយស្វ័យប្រវត្តិ។

 

២/. Malware/Spyware តាម Link:

·      Link អាចផ្ទុកឯកសាររឺ App ដែលមាន Malware

·      បើអ្នកដំឡើងឯកសារនោះ វានឹងផ្ញើលេខសម្ងាត់ One-Time Password (OTP) ទៅកាន់ទូរស័ព្ទរបស់អ្នក បើអ្នកចុចបំពេញលេខនោះ វាក៏ដូចជាការបើកដៃឱ្យគេចូលមកគ្រប់គ្រង គណនីរបស់អ្នក

 

សូមជម្រាបផងដែរថា ព័ត៌មានប្រភេទនេះមិនមែនសរសេរឡើងដើម្បីបំភ័យលោកអ្នកឡើយ គ្រាន់តែជាការចែករំលែកដើម្បីឱ្យលោកអ្នកអាចបង្ការនូវបញ្ហាអសុត្ថិភាពលើអ៊ីនធឺណេត។ សូមបង្កើនការប្រុងប្រយ័ត្នព្រោះប្រព័ន្ធអ៊ីធឺណេតទូលំទូលាយណាស់ មានតែការទទួលព័ត៌មានបានច្រើន និងបន្តសិក្សាអភិវឌ្ឍន៍ឱ្យទាន់សម័យបច្ចេកវិទ្យាជាប្រចាំទេ ទើបអាចជួយការពារខ្លួនឯងបាន។

 

ក្នុងនោះប្រសិនបើបងប្អូនទទួលរងនូវករណីក្លែងបន្លំ ឬឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អាចទំនាក់ទំនងទៅកាន់លេខ ០២៣ ៧២ ៦៨ ២២ ឬទៅទំនាក់ទំនងផ្ទាល់ នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលមានទីតាំងនៅក្នុងក្រសួងមហាផ្ទៃ រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពេលព្រឹកចាប់ពីម៉ោង ៧៖៣០នាទី ដល់ម៉ោង ១១៖៣០នាទី និងពេលរសៀល ចាប់ពីម៉ោង១៤៖៣០នាទី ដល់ម៉ោង១៧៖៣០នាទី៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ 👇  

កកក

បញ្ជាទិញតាម https://t.me/BusinessCambodiaBook

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia