ប្រយ័ត្នផង! ធនាគារធំៗក្នុងស្រុកតែងព្រមានកុំឲ្យបង្ហាញព័ត៌មានមួយនេះដាច់ខាត បើមិនចង់អស់លុយពីកុង
Toeuy HongMARCH 15 20261.1 K views

នៅសម័យឌីជីថល ហើយបច្ចេកវិទ្យាហិរញ្ញវត្ថុកាន់តែទំនើប អ្នកប្រើប្រាស់សេវាធនាគារត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសអ្នកប្រើប្រាស់App ធនាគារ ព្រោះជនខិលខូចអាប្រើល្បិចគ្រប់ទម្រង់ដើម្បីចូលយកលុយពីកុងធនាគាររបស់អ្នកបាន។

 

ជុំវិញជនខិលខូចប្រើល្បិចយកលុយពីធនាគារនេះដែរ ធនាគារធំៗក្នុងស្រុកខ្មែរ ជាពិសេសធនាគារ អេស៊ីលីដានិងធនាគារ ABA តែងតែរំលឹកពីព័ត៌មានដែលអ្នកមិនត្រូវបង្ហាញឲ្យអ្នកដទៃដឹងនោះគឺលេខសម្ងាត់និងលេខ OTP

 

លេខ OTP គឺប្រៀបបាននឹងទ្វារចុងក្រោយ បើជនខិលខូចអាចដឹងពីលេខOTP គឺគេអាចចូលទៅគ្រប់គ្រងគណនីបណ្ដាញសង្គមនិងចូលកុងធនាគាររបស់អ្នកបាន។ 

 

ដូច្នេះបើមានអ្នកណាម្នាក់សុំលេខ OTP ដែលបានផ្ញើសារមកទូរស័ព្ទរបស់អ្នក សូមកុំប្រាប់គេឲ្យសោះ បើមិនចង់ឲ្យគេHack គណនីបណ្ដាញសង្គមក៏ដូចជាកុងធនាគាររបស់អ្នក។ លេខOTP គឺជាលេខសម្ងាត់ដែលអ្នកមិនត្រូវប្រាប់អ្នកណាឡើយ ព្រោះបើគេដឹងលេខនេះ ជនខិលខូចអាចយកលេខនេះចូលទៅគ្រប់គ្រងគណនីបណ្ដាញសង្គមនិងចូលទៅប្រើប្រាស់គណនីធនាគាររបស់អ្នកបាន។

 

 ជូនខិលខូចមានល្បិចជាច្រើនដើម្បីhackចូលគណនីបណ្ដាញសង្គមនិងគណនីធនាគាររបស់អ្នក។ ជាទូទៅពេលអ្នកបង្កើតគណនីបណ្ដាញសង្គមឬកុងធនាគារ ឬប្ដូរលេខសម្ងាត់គណនីបណ្ដាញសង្គមនិងកុងធនាគារ អ្នកតែងតែទទួលបានសារលេខOTP ផ្ញើចូលទូរស័ព្ទរបស់អ្នក ហើយអ្នកយកលេខOTP នេះដើម្បីបង្កើតគណនីឬប្ដូរលេខសម្ងាត់គណនីបណ្ដាញសង្គមនិងកុងធនាគារ។

 

ពេលជនខិលខូចព្យាយាមhackជិតបានសម្រេចគឺមានសារផ្ញើរលេខOTP ចូលទូរស័ព្ទរបស់អ្នក។ ត្រង់នេះបើជនខិលបោកបញ្ឆោតឲ្យអ្នកប្រាប់លេខOTP ទៅឲ្យគេ នោះជូនខិលខូចនឹងអាចhackចូលគណនីបណ្ដាញសង្គមនិងគណនីធនាគាររបស់អ្នកបាន។ ដូច្នេះមិនថាអ្នកណាសុំលេខOTP ដែលផ្ញើមកទូរស័ព្ទរបស់អ្នក សូមកុំប្រាប់គេឲ្យសោះ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia