មួយរយៈចុងក្រោយនេះ មានបងប្អូនជាច្រើនទទួលបានបានសារឬឯកសារ(File) ដែលត្រូវបានគេផ្ញើមកតេឡេក្រាមក៏ដូចជាបណ្ដាញសង្គមផ្សេងៗដែលគ្មានប្រភពច្បាស់លាស់ហើយFileទាំងសុទ្ធតែជាfileដែលអាចបង្កគ្រោះថ្នាក់ពេលពួកគាត់ចុចលើវា។
ទាក់ទងនឹងFile នេះដែរ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរំលឹកឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះFile និងLink ដែលមានអក្សរដូចជា .exe, .bat, .cmd, .scr, .vbs, .js, .ps1, .msi, .apk, .zip និង .rar អាចមានហានិភ័យ និងបង្កការឆ្លងមេរោគ ឬលួចទិន្នន័យពីឧបករណ៍របស់អ្នក។
ដូច្នេះសូមកុំ Download, Install ឬ Run File ដែល៖
ផ្ញើមកពីប្រភពមិនច្បាស់លាស់ ជាពិសេសពាក្យថា “Forwarded from”
ផ្ញើក្នុងក្រុមប្រជុំ សិក្ខាសាលា ឬ Group ដែលមានសមាជិកច្រើន ដោយគ្មានការបញ្ជាក់ច្បាស់លាស់។
គួរបញ្ជាក់ផងដែរបច្ចុប្បន្នមានជនខិលខូចជាច្រើនបានប្រើប្រាស់ល្បិចច្រើនបែបច្រើនទម្រង់ដើម្បីឆបោកយលទិន្នន័យរបស់អ្នកដើម្បីឈានដល់ការលួចលុយក្នុងគណនីជួញដូរ ដូច្នេះអ្នកត្រូវប្រយ័ត្នចំពោះការចុចLinkដែលមិនស្គាល់ច្បាស់ដើម្បីចៀសវាងហានិភ័យ៕


