នាពេលថ្មីនេះ មានការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកអំពីវត្តមានរបស់មាសសន្លឹកដែលមាននិមិត្តសញ្ញា(Logo) របស់ធនាគារជាតិនៃកម្ពុជា និងមានភ្ជាប់អត្ថាធិប្បាយថាជាមាសដែលចេញពីធនាគារខ្មែរពិតៗ។
យ៉ាងណាមិញ ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថាធនាគារជាតិមិនដែលបោះផ្សាយមាសនោះទេ ហើយកសរប្រើប្រាស់និមិត្តសាញ្ញរបស់ធនាគារជាតិនៃកម្ពុជាដោយមិនមានការអនុញ្ញាតគឺជាទង្វើខុសច្បាប់។
ធនាគារជាតិនៃកម្ពុជាក៏បានបញ្ជាក់ផងដែរថារាល់ការទិញលក់ផលិតផលពីមាសនិងលោកហធាតុមានតម្លៃប្រភេទនេះគឺជាការទទួលខុសត្រូវផ្ទាល់របស់អ្នកធ្វើប្រតិបត្តិការទិញលក់៕



