ប្រយ័ត្នគេហេ.គ! នាយកដ្ឋានប្រឆាំងបទល្មើស ប្រកាសថាអ្នកប្រើ Telegram បើឃើញប្រភេទ File បែបនេះហាមចុចដាច់ខាត
ធី ស្រីល័ក្ខMARCH 27 202625 views

មួយរយៈចុងក្រោយនេះមានកករណីឆរបោកជាច្រើនបានកើតឡើងតាមរយៈប្រព័ន្ធ Telegram ដោយការផ្ញើសារជាលីង ដើម្បីឱ្យអ្នកប្រើប្រាស់ចុចចូលទៅបំពេញព័ត៌មាននៅក្នុងនោះ។ ហើយតាមរយៈការ ផ្ញើរសារជាលីងនេះផងដែរ វាអាចក្លាយទៅជាបញ្ហាដល់អ្នកប្រើប្រាស់ដោយអាចឱ្យជនអនាមិកមកគ្រប់គ្រងគណនីដោយមិនដឹងខ្លួនបាន។ ខាងក្រោមនេះ ជាសារដែលបងប្អូនគួរប្រយ័ត្ន។

 

យោងតាមការចុះផ្សាយលើផេកផ្លូវការរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសង្កេតឃើញ ករណីមានជនអនាមិកមានការចែកចាយមេរោគក្នុងទម្រង់ជាប្រភេទ .exe (Executable File) ផ្ញើមកកាន់គណនីអ្នកប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមតេលេក្រាម (Telegram) ដែលមេរោគប្រភេទនេះអាចលួចទិន្នន័យអ្នកប្រើប្រាស់ ហើយពេលនេះក៏មានជនអនាមិកផ្សេងទៀតបានវិវឌ្ឍន៍ដោយធ្វើការចែកចាយមេរោគប្រភេទដដែលនេះ ដោយប្រើប្រាស់ឈ្មោះឯកសារផ្សេងៗ ដូចជា រូបភាពអំពីការស្លាប់, សន្ទរកថារបស់ថ្នាក់ដឹកនាំ...ជាដើម ធ្វើឱ្យមានការទាក់ទាញអ្នកប្រើប្រាស់ចាប់អារម្មណ៍ ចង់ដឹង ចង់ឮ ឈានទៅដល់ការចុចមើល និងអាចលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់តែម្តង។

 

នាយកដ្ឋាន សូមក្រើនរំលឹកដល់អ្នកប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមតេលេក្រាម ទាំងអស់ សូម ពិនិត្យប្រភពនៃការផ្ញើ ឬចែកចាយឯកសារផ្សេងៗ និងសូមកុំចុចបើក ឬទាញយរាល់ឯកសារ ប្លែកៗដែលផ្ញើមកពីអ្នកមិនស្គាល់អត្តសញ្ញាណ ជៀសវាងការបាត់បង់ទិន្នន័យ ឬឯកសារនានា៕

៨

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia