យីហោ Bar B Q Plaza Cambodia បានចាប់ផ្តើមបើកដំណើរការអាជីវកម្មដំបូងគេបង្អស់នៅប្រទេសកម្ពុជាក្នុងអំឡុងឆ្នាំ២០១៧ ហើយ ហើយយីហោមួយនេះគឺមានលក់សាច់អាំងបែបម៉ុងហ្គោលី និងជប៉ុន ដ៏ល្បីល្បាញដែលមានដើមកំណើតនៅប្រទេសថៃ ។
ជាមួយគ្នានោះដែរ នៅមុននេះបន្តិចបើយោងតាមការចេញផ្សាយលើផេកផ្លូវការរបស់ Bar B Q Plaza បានឱ្យដឹងថា “ជូនចំពោះអតិថិជនជាទីគោរពបន្ទាប់ពីបម្រើលោកអ្នកអស់ជាច្រើនឆ្នាំ យើងមានការសោកស្តាយក្នុងការ ជូនដំណឹងដល់អ្នកថា BarBQ Plaza Cambodia នឹងបិទជាអចិន្ត្រៃយ៍ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ តទៅហើយ។
សេចក្តីជូនដំណឹងដដែលបានបន្តឱ្យដឹងបន្ថែមថា យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រនិងភាពស្មោះត្រង់ ពីអតិថិជនកន្លងម សូមអរគុណចំពោះការអនុញ្ញាត ឱ្យពួកយើងធ្វើជាផ្នែកនៃ បទពិសោធន៍ទទួលទានអាហារនិងព្រឹត្តិការណ៍សំខាន់ៗរបស់អ្នក។

គួរជម្រាបផងដែរថា យីហោ BarBQ Plaza ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៨៧ មកម្លេះ ដោយលោក Choopong Choopojcharoen និងលោកស្រី Nipanan Choopojcharoen ខណៈយីហោមួយនេះបានបើកហាងយកលំនាំសាច់អាំងបែបជប៉ុនហើយបានបើកដំណើរការសាខាទីមួយក្នុងផ្សារទំនើប central plaza ក្នុងប្រទេសថៃ៕


