មិនចាញ់ខេត្ដផ្សេង! តំបន់សេដ្ឋកិច្ចចំនួន ៤ កំពុងបើកដំណើរការនៅខេត្កបន្ទាយមានជ័យ ខណៈទាញគម្រោងជិត២០
Bunthoeun KoemFEBRUARY 26 2024284 views

ខេត្ដបន្ទាយមានជ័យគឺជាខេត្ដមួយដែលកំពុងមានសក្ដានុពល ក្រោយពីរាជរដ្ឋាភិបាលបានដាក់ចេញនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើន ពិសេសគឺការអភិវឌ្ឍទីក្រុងប៉ោយប៉ែត ដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់។ កត្ដាទាំងនេះហើយ បានធ្វើឲ្យខេត្ដមួយនេះទទួលបានការវិនិយោគពីក្រុមហ៊ុនក្នុង និងក្រៅស្រុកជាច្រើនបានដាក់ទុនវិនិយោគជាហូរហែ។

 

តាមការបញ្ជាក់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងថា បច្ចុប្បន្នខេត្តបន្ទាយមានជ័យ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៤តំបន់ បានទាក់ទាញគម្រោងវិនិយោគមកបណ្តាក់ទុនចំនួន ១៩គម្រោង ក្នុងនោះកំពុងដំណើរការមានចំនួន ១៣គម្រោង ក្នុងទុនវិនិយោគសរុបចំនួន ១២៦លានដុល្លារអាមេរិក និងបានបង្កើតការងារចំនួន ៥៨២២កន្លែង។

 

428663090 122165666114029244 7375126167218011421 N

 

ក្នុងនោះមានគម្រោងចាប់អារម្មណ៍ជាច្រើនដូចជា គម្រោងដំឡើងរថយន្តម៉ាក KIA របស់ក្រុមហ៊ុន HGB Motors Assembly Co., Ltd. មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ប៉ោយប៉ែត មានទុនវិនិយោគ ៧លានដុល្លារអាមេរិក មានទីផ្សារលក់នៅក្នុងស្រុក បានបង្កើតការងារចំនួន ៧៦កន្លែង។

 

ក្រុមហ៊ុន Nidec Die-Casting (Cambodia) Co., Ltd.  គម្រោងវិនិយោគផលិតសម្ភារៈអេឡិចត្រូនិក ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត ក្នុងទុនវិនិយោគចំនួន ២០,៦៣លានដុល្លារអាមេរិក បានបង្កើតការងារចំនួន ៨០៣កន្លែង។

 

ក្រុមហ៊ុន NHK Spring (Cambodia) Co., Ltd. ជាគម្រោងវិនិយោគកម្មន្ដសាលស្រោមពូកស្បែករថយន្ត ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត ក្នុងទុនវិនិយោគចំនួន ៨,១៥លានដុល្លារអាមេរិក បានបង្កើតការងារចំនួន ២៣៩កន្លែង៕

 

392793105 809155471242721 4062206214512131648 N

428605343 809155464576055 5419267120975616474 N

428609457 809155667909368 3794225271857321871 N

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia