កូរ៉េគឺជាប្រទេសដែលវិនិយោគបើកធនាគារនៅប្រទេសកម្ពុជាច្រើនជាងគេបំផុតក្នុងចំណោមប្រទេសដែលបានចូលមកវិនយោគលើវិស័យធនាគារនៅកម្ពុជា។ ក្នុងនោះដែរ មានក្រុមហ៊ុនយក្សរបស់កូរ៉េជាច្រើនដែលបានបើកធនាគារនៅខ្មែរនិងទិញយកភាគហ៊ុនទាំងស្រុងមកកាន់កាប់។
ខាងក្រោមនេះគឺជាធនាគារធំៗចំនួន៥នៅកម្ពុជាដែលមានម្ចាស់ភាគហ៊ុនធំជាកូរ៉េហើយធនាគារខ្លះត្រូវបានកូរ៉េទិញយកនិងកាន់កាប់ភាគហ៊ុនទាំងស្រុង។
១. ធនាគារ KB Prasac
ធនាគារ KB Kookmin Bank របស់កូរ៉េបានទិញយកភាគហ៊ុនចំនួន ៧០% នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ នៅក្នុងឆ្នាំ២០២០ ហើយបន្ទាប់មកបានទិញភាគហ៊ុន ៣០% ដែលនៅសេសសល់ ដើម្បីគ្រប់គ្រងទាំងស្រុង។ ធនាគារនេះបានរួមបញ្ចូលគ្នាជាផ្លូវការជាមួយ ធនាគារ គូកមីន កម្ពុជា (Kookmin Bank Cambodia) ហើយក៏បានប្ដូរឈ្មោះទៅជា «ធនាគារ KB Prasac » ដែលធ្វើឱ្យវាក្លាយជាបណ្តាញធនាគារពាណិជ្ជដ៏ធំបំផុតមួយនៅក្នុងប្រទេសកម្ពុជា បើគិតតាមចំនួនសាខា។
២. ធនាគារ ភ្នំពេញពាណិជ្ជ(PPCBank)
ធនាគារ ភ្នំពេញពាណិជ្ជ ត្រូវបាននាគារ ចុនប៊ុក (Jeonbuk Bank ដែលជាបុត្រសម្ព័ន្ធរបស់ JB Financial Group) កាន់កាប់ភាគហ៊ុន ៥០%, ក្រុមហ៊ុន JB Woori Capital កាន់កាប់ ១០%, និង ៤០% ដែលនៅសល់គឺកាន់កាប់ដោយក្រុមហ៊ុន Apro Financial Co., Ltd. (ដែលជាផ្នែកមួយនៃក្រុមហ៊ុន OK Financial Group របស់កូរ៉េ)។
៣. ធនាគារ Woori Bank
ធនាគារនេះបានឈានជើងចូលទីផ្សារកម្ពុជាតាមរយៈវិស័យមីក្រូហិរញ្ញវត្ថុ (ដោយការទិញយកគ្រឹះស្ថាន WB Finance) បន្ទាប់មកធនាគារ Woori Bank បានពង្រឹងកិច្ចប្រតិបត្តិការរបស់ខ្លួន ហើយបានដំឡើងឋានៈជាផ្លូវការទៅជាធនាគារពាណិជ្ជពេញលេញ ដោយដំណើរការជាបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងរបស់ធនាគារ Woori Bank ដែលជាធនាគារពាណិជ្ជដ៏ធំមួយក្នុងចំណោមធនាគារពាណិជ្ជធំៗទាំងបួន (Big Four) របស់ប្រទេសកូរ៉េខាងត្បូង។
៤. ធនាគារ Shinhan Bank
ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០០៧ ធនាគារនេះគឺជាបុត្រសម្ព័ន្ធផ្ទាល់ និងគ្រប់គ្រងទាំងស្រុងដោយធនាគារ Shinhan Bank របស់កូរ៉េដែលជាសមាជិកដ៏សំខាន់មួយទៀតនៃគ្រឹះស្ថានធនាគារស្នូលរបស់ប្រទេសកូរ៉េខាងត្បូង។
៥. ធនាគារ DGB Bank
ធនាគារនេះដំណើរការជាបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុង ១០០% របស់ធនាគារ iM Bank នៃប្រទេសកូរ៉េខាងត្បូង (ដែលជាផ្នែកធនាគាររបស់ក្រុមហ៊ុន DGB Financial Group)។ ដើមឡើយ ធនាគារនេះបានចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជាក្រោមឈ្មោះថា ឡា កាពីតាល់ (Cam Capital) មុនពេលប្តូរម៉ាកសញ្ញា និងដំឡើងឋានៈទៅជាធនាគារពាណិជ្ជពេញលេញ៕


