សម្រាប់អ្នកដែលកំពុងសម្លឹងមើលឱកាសការងារក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជាក្នុងឆ្នាំ ២០២៦ នេះ ទីផ្សារការងារបានបន្តកើនឡើងគួរឲ្យកត់សម្គាល់ ដោយសារភាពរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech)។ ខាងក្រោមនេះ គឺជាប្រាក់ខែរបស់បុគ្គលិកធនាគារ តាមមុខតំណែងនីមួយៗគិតជាមធ្យម យោងតាមរបាយការណ៍ពីក្រុមហ៊ុនជ្រើសរើសបុគ្គលិកក្នុងស្រុក និង Salary Explorer៖
១/. កម្រិតដំបូង៖ សម្រាប់និស្សិតទើបបញ្ចប់ការសិក្សា ឬអ្នកមានបទពិសោធន៍តិចជាង ២ ឆ្នាំ៖
- ភ្នាក់ងារបេឡាករ / ភ្នាក់ងារសេវាអតិថិជន: $៣០០ - $៥០០
- មន្ត្រីឥណទាន / មន្ត្រីទំនាក់ទំនងអតិថិជន: $៣៥០ - $៦០០ (អាចមានប្រាក់លើកទឹកចិត្តបន្ថែម លើប្រាក់ខែគោល)
២/. កម្រិតមធ្យម៖ សម្រាប់អ្នកមានបទពិសោធន៍ពី ៣ ទៅ ៥ ឆ្នាំ។
- មន្ត្រីជាន់ខ្ពស់: $៦០០ - $១,២០០
- ប្រធានក្រុម ឬអនុប្រធានផ្នែក: $៨០០ - $១,៥០០
៣/. កម្រិតគ្រប់គ្រង
- ប្រធានផ្នែក: $១,៥០០ - $៣,០០០
- នាយកសាខា: $២,០០០ - $៤,០០០+ (អាស្រ័យលើទំហំសាខា)
- ថ្នាក់ដឹកនាំជាន់ខ្ពស់: $៥,០០០ ឡើងទៅ
យ៉ាងណាមិញ ប្រាក់ខែគឺអាស្រ័យទៅលើចំណេះដឹង បទពិសោធន៍ និងក្រុមហ៊ុនដែលអ្នកធ្វើការ។ ក្រៅពីប្រាក់ខែ បុគ្គលិកធនាគារអាចទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ប្រាក់ខែទី ១៣ និងប្រាក់បន្ថែមជាពិសេស, ប្រាក់បំណាច់អតីតភាព, ការធានារ៉ាប់រងសុខភាព, សេវាកម្មឥណទានពិសេសសម្រាប់បុគ្គលិក និងប្រាក់ឧបត្ថម្ភសាំងជាដើម៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ម្ចាស់ស្នាដៃសៀវភៅ បុគ្គលិកឆ្នើម)
- សម្រាប់បុគ្គលិកដែលចង់បាន ចំណូលកើន ឡើងតួនាទីលឿន
- ម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់
- យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃពេញ ១២$ បើកក់ឥឡូវនេះតម្លៃត្រឹមតែ ១០$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/BusinessCambodiaBook



