ធនាគារធំៗក្នុងស្រុកមួយចំនួនសុទ្ធតែមានម្ចាស់ភាគលាភធំជាបរទេស ដោយសារតែវិនិយោគធនាគារនៅកម្ពុជាមានការរីកចម្រើន ដូច្នេះហើយមានក្រុមហ៊ុនបរទេសជាច្រើនបានចូលមកវិនិយោគលើវិស័យធនាគារហើយក៏ទិញយកភាគលាភមួយភាគធំឬទិញយកភាគហ៊ុនទាំងស្រុងមកកាន់កាប់
និយាយទាក់ទងនឹងធនាគារដែលមានម្ចាស់ភាគលាភធំជាបរទេសនេះដែរ ខាងក្រោមនេះគឺជាធនាគារធំៗចំនួន៣នៅកម្ពុជាដែលមានម្ចាស់ភាគហ៊ុនធំជាជាក្រុមហ៊ុនជាប៉ុន។
១. ធនាគារ SBI Bank (Cambodia)
ធនាគារ SBI Bank( Cambodia) គឺត្រូវបានក្រុមហ៊ុន SBI Holdings របស់ជប៉ុនកាន់កាប់ភាគហ៊ុនទាំងស្រុកបន្ទាប់ពីបានប្ដូរឈ្មោះពី SBI Ly Hour Bank មកជាSBI Bank( Cambodia)។ ក្រុមហ៊ុន SBI Holdings គឺជាក្រមហ៊ុនយក្សជប៉ុនដែលរកស៊ីនៅក្នុងវិស័យហិរញ្ញវត្ថុហើយបច្ចុប្បន្នមានទ្រព្យប្រមាណ២៦៤ពាន់លានដុល្លារ។
២. ធនាគារ J Trust Royal Bank
ធនាគារ J Trust Royal មានម្ចាស់ភាគហ៊ុនធំជាក្រុមហ៊ុនជប៉ុន។ កាលពីឆ្នាំ២០១៩ ក្រុមហ៊ុនជប៉ុនដែលមានឈ្មោះថា J Trust Co., Ltd បានវិនិយោគនិងកាន់កាប់ភាគហ៊ុនចំនួន៥៥% ហើយសល់៤៥%ទៀតគឺកាន់កាប់ដោយក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង។
៣. ធនាគារ ស្ថាបនា
ធនាគារ ស្ថាបនាគឺជាធនាគារដែលបានកម្លាយខ្លួនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមកជាធនាគារពាណិជ្ជដោយក្រុមហ៊ុនជប៉ុនដែលមានឈ្មោះថា Maruhan Corporation ជាម្ចាស់ភាគហ៊ុនទាំងស្រុករបស់ធនាគារដ៏ធំក្នុងស្រុកមួយនេះ៕


