គេថាការសន្សំមិនអាចឲ្យយើងក្លាយជាអ្នកមានបានទេ ប៉ុន្ដែអ្នកមានជាច្រើនអាចកសាងភាពមានបានចេញពីប្រាក់សន្សំរបស់ពួកគាត់។ ជុំវិញការសន្សំនេះដែរ ធនាគារ វីង មានគណនីមួយប្រភេទ ដែលអនុញ្ញាតឲ្យអ្នកសន្សំចាប់ពី២ម៉ឺនរៀលឡើងទៅហើយអាចសន្សំជាក្រុមរហូត១០នាក់ថែមទាំងប្រាក់ទទួលបានការប្រាក់ខ្ពស់ទៀតផង។
គណនីសន្សំនេះ ធនាគារ វីងឲ្យឈ្មោះថា”គណនីសន្សំដើម្បីគោលដៅ” ដែលអ្នកអាចដាក់ផែនការសន្សំដើម្បីសម្រេចគោលដៅផ្សេងៗនៅក្នុងជីវិតដូចជាសន្សំទិញរថយន្ត គេហដ្ឋាន ធ្វើដំណើរកម្សាន្ត រៀបអាពាហ៍ពិពាហ៍ បង់ថ្លៃសាលានិងគោលដៅផ្សេងៗទៀត។
បច្ចុប្បន្នគណនីសន្សំដើម្បីគោលដៅរបស់ធនាគារវីងនេះ បងប្អូនអាចចាប់ផ្ដើមសន្សំចាប់ពី២ម៉ឺនរៀលហើយអាចសន្សំជាក្រុមបានទៀតហើយ។ ជាពិសេសបងប្អូនអាចដាក់ប្រាក់សន្សំប៉ុន្មានក៏បានហើយអាចដាក់សន្សំ ប្រចាំថ្ងៃ ប្រចាំសប្ដាហ៍ ប្រចាំខែ ឬពេលណាក៏បានដែរ។ ហើយបើអ្នកសន្សំបានកាន់តែច្រើន អត្រាការប្រាក់សន្សំក៏កាន់តែខ្ពស់ទៅតាមហ្នឹងដែរ។ បច្ចុប្បន្នការប្រាក់សន្សំសម្រាប់គណនីស្សំដើម្បីគោលដៅគឺ៤%ក្នុងមួយឆ្នាំ ហើយបើអ្នកសន្សំបានចាប់ពី៣ឆ្នាំអ្នកនឹងទទួលបានការប្រាក់៥%។
ត្រូវចាំថាការសន្សំមិនមែនជាការបង្ខិតបង្ខំ តែវាគឺជាការតាំងចិត្តក្នុងការធ្វើឲ្យក្តីស្រមៃក្លាយជាការពិត។ មិនថាអ្នកមានបំណង ចង់បានរថយន្ត, គេហដ្ឋាន, ធ្វើដំណើរកម្សាន្ត, រៀបអាពាហ៍ពិពាហ៍ ឬបង់ថ្លៃសាលានោះទេ គណនីសន្សំដើម្បីគោលដៅរបស់វីងគឺជាដៃគូដែលអាចធ្វើឲ្យក្តីស្រមៃលោកអ្នកក្លាយជាការពិត។ ចង់ដឹងពីរបៀបបើកគណនីសន្សំដើម្បីគោលដៅអាចមើលវីដេអូដោយចុចនៅទីនេះ។
សម្រាប់បងប្អូនដែលចង់ដឹងព័ត៌មានលម្អិតពីគណនីសន្សំដើម្បីគោលដៅអាចទាក់ទងតាមទូរស័ព្ទទៅកាន់លេខ 023 999 989 ឬចូលទៅកាន់វេបសាយរបស់ធនាគារ វីងដោយចុចនៅទីនេះ៕


