ធនាគារចិន បញ្ចេញអត្រាការប្រាក់ទាប ៥.៨% ក្នុងមួយឆ្នាំ សម្រាប់ «ផ្ទេរកម្ចីទិញផ្ទះ» ដើម្បីជួយសម្រាលបន្ទុកអតិថិជន
Bunthoeun KoemDECEMBER 30 20255.2 K views

បញ្ហាធំបំផុតមួយនៃកម្ចីទិញផ្ទះរបស់អតិថិជន គឺបន្ទុកនៃការបង់រំលស់ប្រចាំខែខ្ពស់ ដែលបណ្តាលមកពីអត្រាការប្រាក់ខ្ពស់ពីគ្រឹះស្ថានហិរញ្ញវត្ថុដែលខ្លួនកំពុងប្រើប្រាស់។​ យ៉ាងណាដោយមើលឃើញពីបញ្ហាទាំងនេះ ធនាគារចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ Bank Of China (Hong Kong) Limited Phnom Penh Branch ដែលជាធនាគារចំណាស់ និងធំជាងគេមួយក្នុងចំណោមធនាគាររដ្ឋធំៗទាំង ៤ របស់ប្រទេសចិន បានដាក់ចេញនូវសេវា «ផ្ទេរកម្ចីទិញផ្ទះ» ក្នុងអត្រាការប្រាក់ទាបបំផុត ដើម្បីជួយសម្រាលបន្ទុកចំណាយបង់រំលស់ប្រចាំខែដល់អតិថិជន។

 

តាមការបញ្ជាក់ អតិថិជនដែលផ្ទេរកម្ចីទិញផ្ទះមកកាន់ធនាគារចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ Bank Of China (Hong Kong) Limited Phnom Penh Branch ជាមួយទឹកប្រាក់ចាប់ពី ៥០,០០០ ដុល្លារឡើងទៅ លោកអ្នកនឹងទទួលបានអត្រាការប្រាក់ថេរពិសេសត្រឹមតែ ៥.៨% ក្នុងមួយឆ្នាំ ជាមួយរយៈពេលកម្ចីរហូតដល់ ២០ឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះ អតិថិជនក៏នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖

 

·         ឥតគិតថ្លៃលើសេវាមេធាវី

·         ឥតគិតថ្លៃលើសេវាដាក់បន្ទុក និង ដោះបន្ទុក

·         ឥតគិតថ្លៃលើសេវាវាយតម្លៃអចលនទ្រព្យ

លើសពីនេះទៅទៀត ធនាគារចិនក៏នឹងផ្តល់ជូនពិសេសនូវសេវាធានារ៉ាប់រងដោយឥតគិតថ្លៃសម្រាប់ឆ្នាំទី១ផងដែរ។

 

ដូច្នេះសម្រាប់លោកអ្នកដែលកំពុងមានសម្ពាធលើកម្ចីទិញផ្ទះដែលមានអត្រាការប្រាក់ខ្ពស់ ហើយចង់ផ្ទេរមកប្រើប្រាស់កម្ចីទិញផ្ទះដែលមានអត្រាការប្រាក់ទាបរបស់ធនាគារចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ Bank Of China (Hong Kong) Limited Phnom Penh Branch សូមទាក់ទងមកកាន់លេខទូរស័ព្ទ៖ 095 995 566 / 069 888 722​​ / 095 950 950 / 099 811 107

 

ចំណាំ៖ សុពលភាពនៃការផ្តល់ជូននេះ មានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៦។

 

សូមបញ្ជាក់ផងដែរថា ធនាគារចិន (ហុងកុង) លីមីធីត ត្រូវបានបង្កើតឡើងអស់រយៈពេលជាង ១០០ ឆ្នាំមកហើយ និងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅជុំវិញពិភពលោក។ ក្នុងនោះដែរធនាគារចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ Bank Of China (Hong Kong) Limited Phnom Penh Branch បានបើកប្រតិបត្ដិការនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១០ ហើយរហូតមកដល់បច្ចុប្បន្ន ធនាគារមួយនេះត្រូវបានទទួលស្គាល់ថាជាគ្រឹះស្ថានហិរញ្ញវត្ថុដែលមានស្តង់ដារសេវាកម្មខ្ពស់ មានសុវត្ថិភាព និងទទួលបានទំនុកចិត្តយ៉ាងខ្លាំងពីសំណាក់អតិថិជនជាតិ និងអន្តរជាតិ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia