ក្នុងគោលបំណងលើកកម្ពស់កម្រិតជីវភាពរស់នៅ និងគាំទ្រដល់វិស័យអចលនទ្រព្យនៅកម្ពុជា ធនាគារចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ Bank Of China (Hong Kong) Limited Phnom Penh Branchបានចាប់ដៃគូយុទ្ធសាស្ត្រជាមួយ បុរី ប៉េង ហួត ក្នុងការផ្តល់ឥណទានគេហដ្ឋានថ្មី ជាមួយនឹងអត្រាការប្រាក់ទាបបំផុតក្នុងទីផ្សារបច្ចុប្បន្ន។

ជាក់ស្ដែងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ធនាគារចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ Bank Of China (Hong Kong) Limited Phnom Penh Branch បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយបុរី ប៉េង ហួត ផ្តល់ឥណទានទិញផ្ទះដ៏ពិសេសមិនធ្លាប់មាន ជាមួយអត្រាការប្រាក់ថេរ ៥.៨% ក្នុងមួយឆ្នាំ រយៈពេលរហូតដល់ ២០ ឆ្នាំ។ ការផ្តល់ជូនដ៏ពិសេសនេះ គឺសម្រាប់តែអតិថិជនដែលទិញផ្ទះថ្មីនៅក្នុងគម្រោងលំនៅឋានរបស់បុរី ប៉េង ហួត តែប៉ុណ្ណោះ។ នេះគឺជាឱកាសដ៏ចំណេញបំផុតសម្រាប់អ្នកដែលចង់បានផ្ទះសម្រាប់ស្នាក់នៅ ឬវិនិយោគ នៅក្នុងបុរី ប៉េង ហួត ដែលជាបុរីដ៏លេចធ្លោក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ដែរថា ធនាគារចិន (ហុងកុង) លីមីធីត ត្រូវបានបង្កើតឡើងអស់រយៈពេលជាង ១០០ ឆ្នាំមកហើយ និងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅជុំវិញពិភពលោក។ ក្នុងនោះដែរធនាគារចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ Bank Of China (Hong Kong) Limited Phnom Penh Branch បានបើកប្រតិបត្ដិការនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១០ ហើយរហូតមកដល់បច្ចុប្បន្ន ធនាគារមួយនេះត្រូវបានទទួលស្គាល់ថាជាគ្រឹះស្ថានហិរញ្ញវត្ថុដែលមានស្តង់ដារសេវាកម្មខ្ពស់ មានសុវត្ថិភាព និងទទួលបានទំនុកចិត្តយ៉ាងខ្លាំងពីសំណាក់អតិថិជនជាតិ និងអន្តរជាតិ។

ចំពោះបុរី ប៉េង ហួត វិញ គឺជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាមួយនឹងបទពិសោធន៍ជាង ២០ ឆ្នាំ ក្នុងការអភិវឌ្ឍគម្រោងលំនៅឋានប្រណិតៗ មានគុណភាពខ្ពស់ និងទីតាំងល្អៗ គ្រប់គម្រោងទាំងអស់របស់ក្រុមហ៊ុនគឺសុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន។
ដូច្នេះ សម្រាប់លោកអ្នកដែលមានគម្រោងទិញផ្ទះនៅបុរី ប៉េង ហួត និងចង់ប្រើប្រាស់កម្ចីដែលមានអត្រាការប្រាក់ទាប សូមទាក់ទងមកកាន់ធនាគារចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ Bank Of China (Hong Kong) Limited Phnom Penh Branch តាមរយៈលេខទូរស័ព្ទ 095 995 566 / 069 888 722 ឬទំនាក់ទំនងទៅកាន់ បុរី ប៉េង ហួត តាមរយៈលេខ 016 / 017 59 6789 ៕




