បច្ចុប្បន្ននេះ បញ្ហាសេដ្ឋកិច្ច និងបម្រែបម្រួលនៃប្រាក់ចំណូល បាននិងកំពុងក្លាយជាសម្ពាធយ៉ាងធ្ងន់ធ្ងរសម្រាប់ម្ចាស់ផ្ទះមួយចំនួនដែលកំពុងបង់រំលស់។ នៅពេលដែលចំណូលប្រចាំខែត្រូវបានកាត់បន្ថយ ឬអាជីវកម្មជួបការស្ងប់ស្ងាត់ ប៉ុន្តែកាតព្វកិច្ចបង់រំលស់ផ្ទះនៅតែរក្សាចំនួនថេរដដែលជាមួយនឹងអត្រាការប្រាប់ខ្ពស់វាបានបង្ខំឱ្យគ្រួសារជាច្រើនប្រឈមមុខនឹងវិបត្តិលំហូរសាច់ប្រាក់ផងដែរ។
ជាមួយគ្នានេះ ដើម្បីជួយសម្រាលបន្ទុកខាងលើ ធនាគារចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ Bank Of China (Hong Kong) Limited Phnom Penh Branch បានដាក់ចេញនូវដំណោះស្រាយហិរញ្ញវត្ថុគឺ “សេវាផ្ទេរកម្ចីទិញផ្ទះ” ជាមួយអត្រាការប្រាក់ពិសេសត្រឹមតែ ៥.៨% ក្នុងមួយឆ្នាំ ដែលជាដំណោះស្រាយដ៏សំខាន់មួយជួយទប់ទល់នឹងវិបត្តិហិរញ្ញវត្ថុយ៉ាងមានប្រសិទ្ធភាពដល់ម្ចាស់ផ្ទះដែលកំពុងបង់រំលស់ជាមួយនឹងអត្រាការប្រាក់ខ្ពស់កន្លងមក។

ដោយក្នុងនោះ សម្រាប់អតិថិជនដែលផ្ទេរកម្ចីទិញផ្ទះមកកាន់ធនាគារចិន (ហុងកុង) លីមីធីតសាខាភ្នំពេញ Bank Of China (Hong Kong) Limited Phnom Penh Branch ក្នុងទំហំទឹកប្រាក់កម្ចីចាប់ពី ៥០ ០០០ ដុល្លារឡើងទៅ នឹងទទួលបានអត្ថប្រយោជន៍ដូចជា៖
· អត្រាការប្រាក់ថេរត្រឹមតែ ៥.៨% ក្នុងមួយឆ្នាំ។
· រយៈពេលកម្ចីវែងរហូតដល់ ២០ឆ្នាំ។
យ៉ាងណាមិញ ក្រៅពីទទួលបានអត្រាការប្រាក់ទាបមិនធ្លាប់មាននេះ អតិថិជនក៏នឹងទទួលបានការផ្តល់ជូនសេវាកម្មពិសេសៗពីខាងធនាគារបន្ថែមទៀតដូចជា៖
១. ផ្ដល់ជូនឥតគិតថ្លៃលើសេវាមេធាវី
២. ផ្ដល់ជូនឥតគិតថ្លៃលើសេវាដាក់បន្ទុក និងដោះបន្ទុក
៣. ផ្ដល់ជូនឥតគិតថ្លៃលើសេវាវាយតម្លៃអចលនទ្រព្យ
៤. ផ្ដល់ជូនឥតគិតថ្លៃសេវាធានារ៉ាប់រងសម្រាប់ឆ្នាំទី១
គួររំលឹកដែរថា យុទ្ធនាការផ្ដល់សេវាកម្ចីទិញផ្ទះក្នុងអត្រាការប្រាក់ទាបបំផុតនេះបានចាប់ផ្តើមឡើងតាំងពីចុងឆ្នាំ២០២៥ មកម៉្លេះ ដែលដើមឡើយគ្រោងនឹងបិទបញ្ចប់នៅចុងខែមិថុនា ឆ្នាំ២០២៦ នេះ។ ប៉ុន្តែ ដោយមើលឃើញពីតម្រូវការ និងដើម្បីផ្តល់ឱកាសកាន់តែច្រើនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងមានសម្ពាធលើការបង់រំលស់ផ្ទះប្រចាំខែខ្ពស់នៅធនាគារចាស់ ធនាគារចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ Bank Of China (Hong Kong) Limited Phnom Penh Branch ក៏បានសម្រេចបន្ដដំណើរការសេវាផ្ទេរកម្ចីទិញផ្ទះនេះរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ ឯណោះ។

ដូច្នេះសម្រាប់ម្ចាស់ផ្ទះដែលជួបបញ្ហាចំណូលថយចុះ ហើយកំពុងបង់រំសល់ជាមួយអត្រាការប្រាក់ខ្ពស់អាចធ្វើការផ្ទេរកម្ចីទិញផ្ទះមកកាន់ធនាគារចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ Bank Of China (Hong Kong) Limited Phnom Penh Branch ដើម្បីចាប់យកឱកាសចំណេញ និងសម្រាលបន្ទុកចំណាយប្រចាំខែ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់លេខទូរស័ព្ទ៖ 095 995 566 / 069 888 722 / 095 950 950 / 099 811 107៕


