ភ្នំពេញ៖ ដើម្បីបន្តជួយសម្រាលបន្ទុកហិរញ្ញវត្ថុដល់អតិថិជន ដែលកំពុងមានសម្ពាធបង់រំលស់ផ្ទះជាមួយនឹងអត្រាការប្រាក់ខ្ពស់ ធនាគារចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ Bank Of China (Hong Kong) Limited Phnom Penh Branch បានសម្រេចចិត្តបន្ដការផ្តល់ជូនសេវាផ្ទេរកម្ចីទិញផ្ទះ ក្នុងអត្រាការប្រាក់ពិសេសបំផុតត្រឹមតែ ៥.៨% ក្នុងមួយឆ្នាំ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខ។
យុទ្ធនាការអត្រាការប្រាក់ពិសេសខាងលើ បានចាប់ផ្តើមតាំងពីចុងឆ្នាំ២០២៥ មកម៉្លេះ ដែលដើមឡើយគ្រោងនឹងបិទបញ្ចប់នៅចុងខែមិថុនា ឆ្នាំ២០២៦ នេះ។ ប៉ុន្តែ ដោយមើលឃើញពីតម្រូវការ និងដើម្បីផ្តល់ឱកាសកាន់តែច្រើនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងមានសម្ពាធលើការបង់រំលស់ផ្ទះប្រចាំខែខ្ពស់នៅធនាគារចាស់ ធនាគារចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ Bank Of China (Hong Kong) Limited Phnom Penh Branch ក៏បានសម្រេចបន្ដការផ្ដល់ជូនសេវាផ្ទេរកម្ចីទិញផ្ទះនេះ។

ដោយក្នុងនោះ សម្រាប់អតិថិជនដែលធ្វើការផ្ទេរកម្ចីទិញផ្ទះមកកាន់ធនាគារចិន (ហុងកុង) លីមីធីតសាខាភ្នំពេញ Bank Of China (Hong Kong) Limited Phnom Penh Branch ក្នុងទំហំទឹកប្រាក់កម្ចីចាប់ពី ៥០ ០០០ ដុល្លារឡើងទៅ នឹងទទួលបានអត្ថប្រយោជន៍ដូចជា៖
- អត្រាការប្រាក់ថេរត្រឹមតែ ៥.៨% ក្នុងមួយឆ្នាំ។
- រយៈពេលកម្ចីវែងរហូតដល់ ២០ឆ្នាំ។
យ៉ាងណាមិញ ក្រៅពីទទួលបានអត្រាការប្រាក់ទាបមិនធ្លាប់មាននេះ អតិថិជនក៏នឹងទទួលបានការផ្តល់ជូនសេវាកម្មពិសេសៗពីខាងធនាគារបន្ថែមទៀតរួមមាន៖
១. ផ្ដល់ជូនឥតគិតថ្លៃលើសេវាមេធាវី
២. ផ្ដល់ជូនឥតគិតថ្លៃលើសេវាដាក់បន្ទុក និងដោះបន្ទុក
៣. ផ្ដល់ជូនឥតគិតថ្លៃលើសេវាវាយតម្លៃអចលនទ្រព្យ
៤. ផ្ដល់ជូនឥតគិតថ្លៃសេវាធានារ៉ាប់រងសម្រាប់ឆ្នាំទី១
សរុបមក ការសម្រេចចិត្តប្តូរមកប្រើប្រាស់សេវាកម្មផ្ទេរកម្ចីនាពេលនេះ គឺជាដំណោះស្រាយហិរញ្ញវត្ថុដ៏ឆ្លាតវៃ ដែលជួយកាត់បន្ថយការចំណាយ និងធ្វើឱ្យការទូទាត់ប្រចាំខែតិចជាងមុន។

សូមជម្រាបថា ធនាគារចិន (ហុងកុង) លីមីធីត គឺជាគ្រឹះស្ថានហិរញ្ញវត្ថុអន្ដរជាតិដែលត្រូវបានបង្កើតឡើងរយៈពេលជាង ១០០ ឆ្នាំមកហើយ និងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅជុំវិញពិភពលោក។ ធនាគារចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ Bank Of China (Hong Kong) Limited Phnom Penh Branch បានបើកប្រតិបត្ដិការនៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០១០ មកម៉្លេះ។ បច្ចុប្បន្ននេះ ធនាគារត្រូវបានទទួលស្គាល់ថាជាគ្រឹះស្ថានហិរញ្ញវត្ថុដែលមានស្តង់ដារសេវាកម្មខ្ពស់ មានសុវត្ថិភាព និងទទួលបានទំនុកចិត្តយ៉ាងខ្លាំងពីសំណាក់អតិថិជនជាតិ និងអន្តរជាតិ។
ដូច្នេះសម្រាប់បងប្អូនដែលចង់ចាប់យកឱកាសចំណេញ និងសម្រាលបន្ទុកចំណាយប្រចាំខែ លើការបង់រំលស់របស់ខ្លួន សូមរួសរាន់ទំនាក់ទំនងសាកសួរព័ត៌មានលម្អិតតាមរយៈលេខទូរស័ព្ទ៖ 095 995 566 / 069 888 722 / 095 950 950 / 099 811 107៕


