បំភ្លេចមាសតម្លៃ៦០០$ក្នុង១ជី! ធនាគារធំបំផុតមួយអាមេរិកថា មាសអាចហក់ឡើងខ្ពស់បំផុតដល់តម្លៃនេះ
Toeuy HongJANUARY 26 202615.9 K views

គិតត្រឹមថ្ងៃនេះ ហាងឆេងមាសលើទីផ្សារអន្តរជាតិបានបំបែកកំណត់ត្រាតម្លៃថ្មីដោយឡើងថ្លៃខ្ពស់ដល់៥០៩៥ដុល្លារក្នុងមួយអោនដែលស្មើនឹង៦១៣៨ដុល្លារក្នុងមួយតម្លឹងឬស្មើនឹង៦១៣ដុល្លារក្នុងមួយជី។ បើទោះបីជាមាសស្ថិតនៅតម្លៃខ្ពស់ពិតមែនប៉ុន្ដែធនាគារធមួយរបស់អាមេរិកព្យាករថាមាសនឹងបន្តឡើងថែមទៀត។

 

បើយោងតាមការចុះផ្សាយរបស់វេបសាយKitco ធនាគារ Bank of America បានព្យាករថាហាងឆេងមាសអាចនឹងឡើងថ្លៃដល់៦ពាន់ដុល្លារក្នុងមួយអោន(ស្មើនឹង៧,២២៨ដុល្លារក្នុងមួយតម្លឹងឬ៧២២ដុល្លារក្នុងមួយជី)ក្នុងពេលខាងមុខដ៏ខ្លីនេះ។

 

លោក Michael Hartnett អ្នកវិភាគរបស់ធនាគារ Bank of America បានឲ្យដឹងថាដោយផ្អែកលើប្រវត្តិនៃកំណើនទីផ្សារមាស៤ដងរួចមកហើយឃើញថាជាមធ្យមមាសកើនឡើងរហូតដល់ទៅ៣០០%ក្នុងរយៈពេល៤៣ខែដែលនេះអាចបញ្ជាក់បង្ហាញថាមាសអាចនឹងឡើងដល់៦ពាន់ដុល្លារក្នុងមួយអោននៅត្រឹមរដូវផ្ការីក(អំឡុងខែមីនា)នៃឆ្នាំ២០២៦នេះ។

 

 លោក Michael Hartnett ក៏បានសង្កត់ធ្ងន់ផងដែរមាសគឺជាទ្រព្យដែលផ្ដល់ផលចំណេញដ៏លេចធ្លោមួយនៅក្នុងឆ្នាំ២០២៦នេះខណៈដែលការផ្គត់ផ្គង់មាសមានការធ្លាក់ចុះ។ ហើយលោកក៏បានបង្ហើបផងដែរថាមាសឡើងខ្លាំង ឡើងលឿន ហើយក៏មានមនុស្សភាគច្រើនបានទិញវាហើយប៉ុន្ដែលោកគិតថាមាសអាចនឹងបន្តឡើងហើយក៏ជាទ្រព្យដែលអ្នកវិនិយោគគួរមាននៅក្នុងផលប័ត្រវិនិយោគរបស់អ្នកដែរ។

 

គួរបញ្ជាក់ផងដែរបើអ្នកជាអ្នកវិនិយោគ អ្នកជំនាញហិរញ្ញវត្ថុជាច្រើនបានណែនាំថាអ្នកគួរយកលុយទៅវិនិយោគមាសត្រឹមតែ៥ទៅ១០%នៃតម្លៃវិនិយោគសរុបរបស់អ្នកបានហើយព្រោះមាសមិនមែនជាទ្រព្យផ្ដល់ជាលំហូរដាច់ប្រាក់ជាប្រចាំខែឡើយពោលគឺមាសមិនអាចផ្ដល់ការប្រាក់ឬភាគលាភឡើយដោយពឹងតែលើការកើនឡើងនៃតម្លៃតែប៉ុណ្ណោះ។

 

ទាក់ទងនឹងហាងឆេងមាសនេះដែរ ហាងហាក់ គន្ធា គ្រឿងអលង្ការ មានលក់មាសប្រភេទមាសគីឡូ(ដុំ) មាសគីឡូ(គ្រឿង) និងគ្រឿងអលង្ការផ្សេងៗ ហើយជាហាងលក់គ្រឿអលង្ការដែលផ្ដល់ជូននូវទំនុកចិត្តនិងគុណភាពជូនអតិថិជន។ សម្រាប់បងប្អូនដែលមានបំណងចង់ទិញមាសនិងគ្រឿអលង្ការផ្សេងនៅហាង ហាក់ គន្ធា គ្រឿងអលង្ការ អាចឆាតទៅផេក Hak Kunthea Jewelry - ហាក់ គន្ធា ឬទាក់ទងតាមលេខទូរស័ព្ទ 085 999 279៕

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia