សម័យសេដ្ឋីឌីជីថល យើងអាចធ្វើជារឿងជានៅលើអនឡាញ ជាពិសេសសម្រាប់ការខ្ចីលុយធនាគារនាពេលបច្ចុប្បន្ន អ្នកមិនចាំបាច់ធ្វើដំណើរទៅសាខាធនាគារផ្ទាល់នោះទេ ពោលគឺអ្នកអាចដាក់ស្នើកម្ចីតែតាមទូរស័ព្ទហើយទទួលបានកម្ចីរហ័សទាន់ចិត្ត។
ទាក់ទងនឹងខ្ចីលុយនេះដែរ ខាងក្រោមនេះ ជាគ្រឹះស្ថានហិរញ្ញវត្ថុធំៗចំនួន៤ផ្ដល់កម្ចីឌីជីថ ដោយអាចខ្ចីបានតាមទូរស័ព្ទ មិនចាំបាច់មានទ្រព្យធានា ខ្ចីភ្លាមបានភ្លាម។
១. ធនាគារវីង
ធនាគារតែប្រកាសចេញកម្ចីឌីជីថលជាផ្លូវការបានផ្លាស់ប្ដូរបទពិសោធន៍នៃការខ្ចីប្រាក់ឲ្យកាន់តែមានភាពងាយស្រួល រហ័ស មិនស្មុញស្មាញ ពោលគឺអ្នកគ្រាន់តែប្រើម្រាមដៃចុចតែមួយប៉ាច់ អាចស្នើកម្ចីបានភ្លាមៗនៅក្នុងអេប ធនាគារវីង។
អ្វីដែលកាន់តែងាយស្រួលនោះគឺកម្ចីឌីជីថលរបស់ធនាគារវីង បងប្អូនអាចដាក់ស្នើកម្ចីក្នុងលក្ខខណ្ឌសាមញ្ញៗ ដោយខ្ចីមិនចាំបាច់មានទ្រព្យធានា មិនចាំបាច់មានអ្នកធានា មិនបាច់ឈឺក្បាល អាចនិយាយម្យ៉ាងទៀតថាខ្ចីភ្លាម បានភ្លាម អត់ដ្រាម៉ាច្រើន ហើយអាចខ្ចីបានរហូតដល់៥ម៉ឺនដុល្លារ។
២. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK
AMK មានកម្ចីផ្ទាល់ខ្លួនដែលមានឈ្មោះថាកម្ចីឌីជីថល ដែលបងប្អូនអាចខ្ចីសម្រាប់តម្រូវការក្នុងគ្រួសារនិងអាជីវកម្មហើយអាចខ្ចីបានដល់ទៅ១ពាន់ដុល្លារ។ បងប្អូនអាចខ្ចីតាមអនឡាញដោយដោយទៅតាមនៅក្នុងApp ធនាគារ AMK និងស្នើកម្ចីលើវេបសាយធនាគារ AMKផ្ទាល់។ សម្រាប់ព័ត៌មានលម្អិតអាចទាក់ទងទៅលេខ 023 220 202។
៣. ធនាគារ ឈីហ្វ
ធនាគារឈីហ្វមានកម្មវិធីកម្ចីខ្នាតតូចមួយឈ្មោះថា Chief Easy ដែលបងប្អូនអាចស្នើកម្ចីបាននៅក្នុងApp Chief Easy បានគ្រប់ពេលវេលានិងទីកន្លែងហើយខ្ចីបានដល់ទៅ៥ពាន់ដុល្លារ។ សម្រាប់ព័ត៌មានលម្អិតអាចទាក់ទងទៅលេខ 023 900 878។
៤. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត
កម្ចីឌីជីថល របស់អម្រឹត មានឥណទានចំនួន២ គឺទី១ កម្ចីធានាដោយគណនីមានកាលកំណត់ (Fixed Deposit Loan) ជាកម្ចីដែលយកគណនីមានកាលកំណត់ធ្វើជាទ្រព្យធានាបំណុល ដែលយើងនឹងមិនអាចបិទមុនកាលកំណត់បានឡើយ លុះត្រាតែកម្ចីបង់ផ្តាច់សិន និង កម្ចីបន្ថែម(Top Up loan ) គឺជាកម្ចីដែលផ្តល់ជូនបន្ថែមទៅលើកម្ចីដែលមានស្រាប់របស់អតិថិជន។ សម្រាប់ព័ត៌មានលម្អិតអាចទាក់ទងទៅលេខ 023 999 033។
កម្ចីទាំងពីរនេះមាន លក្ខណៈពិសេសដូចជា ផ្តល់ជាសេវាកម្មស្វ័យប្រវត្តិ ដែលអាចអនុញ្ញាតដល់អតិថិជនដាក់ពាក្យខ្ចីដោយខ្លួនឯង និងអនុម័តលើកម្ចីដោយស្វ័យប្រវត្តិផងដែរ ដោយមិនមានបុគ្គលិក ទៅចុះជួប បង្ហាញឯកសារ ឬសាកសួរ ដល់ទីកន្លែងនោះឡើយ ជាមួយសេវាលឿនរហ័ស ដែលអតិថិជនអាចដាក់ពាក្យខ្ចីភ្លាម ទទួលបានភ្លាម។ ហើយការស្នើរសុំកម្ចីបានគ្រប់ពេលដែលត្រូវការ(៧/២៤) និង លក្ខខណ្ឌងាយស្រួល ផ្សេងៗទៀត៕


