ឈប់បារម្ភរឿងការប្រាក់ខ្ពស់! ចង់បានទុនពង្រីកអាជីវកម្ម មកស្គាល់ធនាគារក្នុងស្រុក ៣ ដែលមានអត្រាការប្រា.ក់ទាបជាងគេ
ធី ស្រីល័ក្ខMAY 28 2026333 views

ជាការពិតណាស់ មានបងប្អូនដែលជាម្ចាស់អាជីវកម្មភាគច្រើន ពេលខ្លះពួកគាត់ត្រូវការលុយបន្ទាន់ដើម្បីទុកបង្វឹលនៅក្នុងអាជីវកម្ម ប៉ុន្តែពួកគាត់មិនចង់កម្ចីអនឡាញនោះឡើយព្រោះការប្រាក់ខ្ពស់ពេក ណាមួយមានហានិភ័យខ្លាំងទៀតផង។ ជាមួយគ្នានោះដែរ ថ្ងៃចាបក្រហមនឹងលើកធនាគារក្នុងស្រុកចំនួន៣ មានផ្តល់កម្ចីដល់ម្ចាស់អាជីវកម្មជាមួយការប្រាក់ទាបបំផុត៖

 

១.ធនាគារ អ៊ូរី

បើតាមការបញ្ជាក់ពីក្រុមការងារ ធនាគារ អ៊ូរី បានឱ្យដឹងថា ធនាគារ អ៊ូរី មានផ្តល់ប្រាក់កម្ចីអាជីវកម្មរហូតដល់ទៅ ១០ម៉ឺនដុល្លាររយៈពេលកម្ចីរហូតដល់ទៅ ១០ឆ្នាំ ដោយមានការបញ្ចុះអត្រាការប្រាក់កាន់តែទាបជាងមុនរហូតដល់ទៅ 6.5% ក្នុងមួយឆ្នាំ។ សម្រាប់កម្ចីជាមួយនឹងធនាគារអ៊ូរី មានអត្ថប្រយោជន៍ពិសេសជាច្រើនមានដូចជា៖

 

គួរជម្រាបថា ការផ្តល់ជូននេះ មានសុពលភាពរហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ លក្ខខណ្ឌកម្ចី ដែលអាចទទួលបានប្រម៉ូសិនទំហំកម្ចី ធំជាង ១០.០០០ ដុល្លារ ដល់ ១០០.០០០ ដុល្លារសម្រាប់ទ្រព្យធានាជាប្រភេទប្លង់រឹង ឬ គណនីប្រាកបញ្ញើមានកាលកំណត់។ សម្រាប់ព័ត៌មានលម្អិត សូមអញ្ជើញទៅសាខាធនាគារ អ៊ូរី ដែលនៅជិតលោកអ្នក ឬ ទាក់ទងមកកាន់ 023 963 333 / 081 331 333។

១៨

២.ធនាគារ អេ អឹម ខេ (AMK)

ធនាគារ អេ អឹម ខេ គឺមានកម្ចីសម្រាប់អាជីវកររហូតដល់ ២០,០០០ដុល្លារ ជាមួយអត្រាការប្រាក់ពិសេសត្រឹម 8.50%/ឆ្នាំ។ សម្រាប់អតិថិជនដែលមានបំណងស្នើកម្ចីគ្រប់ប្រភេទដែលមានទំហំកម្ចីលើសពី 20,000 ដុល្លារទៅ លោកអ្នកនឹងទទួលបានជាមួយអត្រាការប្រាក់ពិសេសត្រឹមតែ 8.50% ក្នុងមួយឆ្នាំតែប៉ុណ្ណោះ (សម្រាប់ឆ្នាំដំបូង)។ ព័ត៌មានលម្អិត៖ 023 22 02 02 / 1800 200 200។

១៩

. SME Bank

ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ធនាគារ SME បន្តផ្ដល់ជូននូវឥណទានដែលមិនតម្រូវឱ្យមានទ្រព្យធានា ដើម្បីសម្រួលដល់ម្ចាស់អាជីវកម្មដែលមានលទ្ធភាព និងមានគម្រោងច្បាស់លាស់ ប៉ុន្តែខ្វះខាតទ្រព្យដាក់ធានា តាមរយៈលក្ខខណ្ឌអនុគ្រោះ។ ផ្តល់ទំហំឥណទានរហូតដល់ទៅ ២ពាន់លានរៀល ជាមួយអត្រាការប្រាក់ទាបចាប់ពី 0.52% រយៈពេលឥណទានរហូតដល់ទៅ ៨៤ខែ។ ប្រឹក្សាយោបល់៖ 096 811 1118 ៕

២០

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia