យោងតាមលិខិតផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ដើម្បីសម្រាលបន្ទុកដល់គ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុដែលកំពុងរងផលប៉ះពាល់ខ្លាំងពីការវាយប្រហាររបស់យោធាថៃតាមព្រំដែន ធនាគារជាតិ នៃកម្ពុជា សម្រេចលើកលែងសោហ៊ុយអាជ្ញាបណ្ណប្រចាំឆ្នាំ ២០២៦ សម្រាប់សាខាស្រុករបស់គ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុ ដែលមានទីតាំងក្នុង ខេត្តព្រះវិហារ,ខេត្តបន្ទាយមានជ័យ,ខេត្តឧត្តរមានជ័យ,ខេត្តពោធិ៍សាត់ និង ខេត្តបាត់ដំបង ដូចមាននៅក្នុងឧបសម្ព័ន្ធខាងក្រោមនេះ៖
១.ខេត្តព្រះវិហារ
២.ខេត្តបន្ទាយមានជ័យ
- ស្រុកមង្គលបុរី
- ស្រុកភ្នំស្រុក
- ស្រុកព្រះនេត្រព្រះ
- ស្រុកអូរជ្រៅ
- ស្រុកថ្មពួក
- ស្រុកស្វាយចេក
- ស្រុកម៉ាឡៃ
៣.ខេត្តឧត្តរមានជ័យ
- ស្រុកអន្លង់វែង
- ស្រុកបន្ទាយអំពិល
- ស្រុកចុងកាល់
- ស្រុកត្រពាំងប្រាសាទ
៤.ខេត្តពោធិ៍សាត់
- ស្រុកវាលវែង
៥.ខេត្តបាត់ដំបង
- ស្រុកសំពៅលូន
- ស្រុកកំរៀង
- ស្រុកភ្នំព្រឹក
- ស្រុកសំឡូត




